ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទៅ​ដងទឹក ក៏​ដាំ​ក្បាល​ចុះ​ធ្លាក់​ចូល​អណ្ដូង​គួរ​ឱ្យ​អាណិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​ត្រូវ​ស្ក​ន់​ជាន់ ខណៈ​ពេល​យក​ធុង​ទៅ​ដងទឹក​នៅ​អណ្តូង ស្រាប់តែ​ដាំ​ក្បាល​ចុះ​ធ្លាក់​ចូល​អណ្ដូង​តែ​ម្តង បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​គួរ​អាណិត​។ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​ត្រូវ​ស្ក​ន់​ជាន់ ខណៈ​ពេល​យក​ធុង​ទៅ​ដងទឹក​នៅ​អណ្តូង ស្រាប់តែ​ដាំ​ក្បាល​ចុះ​ធ្លាក់​ចូល​អណ្ដូង​តែ​ម្តង បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​គួរ​អាណិត​។

ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ឬ​ស្សី​ជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ វ័ន វ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បន្ត​ថា ចំពោះ​មូលហេតុ គឺ​មក​ពី​ជំងឺ​ស្ក​ន់​ជាន់​របស់​ជន​រង​គ្រោះ​រើស​ឡើង​វិញ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​យក​ធុង​ទឹក​ទៅ​ដងទឹក​នៅ​ក្នុង​អណ្តូង ស្រាប់តែ​ជំងឺ​ស្ក​ន់​ជាន់​របស់​ជន​រង​គ្រោះ​រើ​ឡើង ក៏​ដាំ​ក្បាល​ចុះ ហើយ​ធ្លាក់​ចូល​អណ្ដូង​នោះ បណ្តាល​បាត់បង់​ជីវិត​តែ​ម្ដង​។

ប្រភព​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ករណី​លង់ទឹក​អណ្តូង​នេះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ