ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​​ត្រឹម​ទ្រហោយំ​ ខ្លោចចិត្ត ពេល​គេ​ប្រាប់​ពីដំណឹង​កូន​ស្រី​ទាំង​2​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុមារី​២​នាក់​បាន​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ចំងាយ​១៥​ម៉ែត្រ បណ្តាល​ឱ្យ​​​បាត់​បង់​ជីវិត​​ទាំង​២​នាក់​គួរ​ឱ្យ​សង្វេគ និង​ខ្លោចចិត្ត ខណៈ​ម្តាយ​ឪពុក​រវល់​លក់ដូរ​នៅ​ខាង​មុខ​ផ្ទះ លុះ​​មាន​​គេ​​មក​ប្រាប់ ​ទើប​ម្តាយ​ឪពុក​​ដឹង ​តែ​បាន​ត្រឹម​ស្រែក​ទ្រហោយំ ទួញ​សោក​បោក​ខ្លួន​តែ​ប៉ុណ្ណោះ…

ខេត្តសៀមរាប ៖ កុមារី​២​នាក់​បាន​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ចំងាយ​១៥​ម៉ែត្រ បណ្តាល​ឱ្យ​​​បាត់​បង់​ជីវិត​​ទាំង​២​នាក់​គួរ​ឱ្យ​សង្វេគ និង​ខ្លោចចិត្ត ខណៈ​ម្តាយ​ឪពុក​រវល់​លក់ដូរ​នៅ​ខាង​មុខ​ផ្ទះ លុះ​​មាន​​គេ​​មក​ប្រាប់ ​ទើប​ម្តាយ​ឪពុក​​ដឹង ​តែ​បាន​ត្រឹម​ស្រែក​ទ្រហោយំ ទួញ​សោក​បោក​ខ្លួន​តែ​ប៉ុណ្ណោះ ​ព្រោះតែ​អាល័យ​ជីវិត​កូនស្រី ដែល​​បាត់​បង់​ជីវិត​​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​គួរ​ឱ្យ​សង្វេគ​លើ​កុមារី​លង់ទឹក​​​ទាំង​២​នាក់​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ក្បាលដំរី ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​ថា កុមារី​ជន​រង​គ្រោះ ទី​១-​ឈ្មោះ ឈឿ​ន សំណាង អាយុ​៦​ឆ្នាំ និង​កុមារី​ជន​រង​គ្រោះ​ទី​២-​ឈ្មោះ ឈឿ​ន សុ​ដា អាយុ​៣​ឆ្នាំ ។ ដែល​មាន​ឪពុក​ឈ្មោះ ឈុត ឈឿ​ន អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ក្បាលដំរី និង​ម្តាយ​ឈ្មោះ គួ​ន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​អធិការ​បន្តថា ចំពោះ​មូលហេតុ​នៃ​ការ​លង់ទឹក​​​នេះ គឺ​មុន​ពេល​កើតហេតុ ខណៈ​កុមារី​ទាំង​២​នាក់​បាន​ដើរទៅ​លេង​នៅ​មាត់​ស្រះ ក៏​​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​​ទឹក​ហើយ​ក៏​លង់ បណ្តាល​ឱ្យ​បាត់​បង់​ជីវិតតែម្តង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​កំពុង​ជាប់រវល់​នៅ​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ។

បច្ចុប្បន្ន សព​កុមារី​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​ឪពុក​ម្តាយវិញ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ