ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្ត្រីម្នាក់ដើរឡើងស្ពានបណ្តើរ យំ​បណ្តើរ លុះឃាត់សួរនាំ​ទើបដឹងរឿង​ពិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​បាន​ជំពាក់​លុយ​គេ​ចំនួន​១៦០​ដុល្លារ​ ត្រូវ​ម្ចាស់បំណុល​មក​ទារ​ទាំង​ព្រឹក​ទាំង​ល្ងាច លុះ​​គ្មាន​លុយ​សង​ ​ហើយសង្ស័យ​​​ធុញថប់​ផង ​តូចចិត្ត​ខ្លួន​ឯងផង​ ក៏​ធ្វើ​ដំណើរ​ទៅ​លោតទឹក​​ពីលើ​ស្ពាន​បេ​ឡេ​ តែ​មិន​បាន​សម្រេច​ ត្រូវ​អ្នកដំណើរ…

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​បាន​ជំពាក់​លុយ​គេ​ចំនួន​១៦០​ដុល្លារ​ ត្រូវ​ម្ចាស់បំណុល​មក​ទារ​ទាំង​ព្រឹក​ទាំង​ល្ងាច លុះ​​គ្មាន​លុយ​សង​ ​ហើយសង្ស័យ​​​ធុញថប់​ផង ​តូចចិត្ត​ខ្លួន​ឯងផង​ ក៏​ធ្វើ​ដំណើរ​ទៅ​លោតទឹក​​ពីលើ​ស្ពាន​បេ​ឡេ​ តែ​មិន​បាន​សម្រេច​ ត្រូវ​អ្នកដំណើរ និង​សន្តិសុខ​នាំ​គ្នា​ជួយ​ឃាត់​ទាន់ ។

​ហេតុការណ៍​ខាងលើ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​បេ​ឡេ​ ក្នុងភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​មាន​វិបត្តិ​​ខាងលើ​​ឈ្មោះ​យ៉េ​ត អាយុ​ជាង​៣០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រែក​តា​សេក សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​ស្ត្រី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ស្ពាន បេ​ឡេ និង​ដើរ​បណ្តើ​រ យំ​បណ្តើរ ​ខណៈ​នោះ​មាន​អ្នកដំណើរ​ម្នាក់​បាន​សួរនាំ ហើយ​​ស្ត្រីរូបនោះ​បាន​ប្រាប់​​ថា «មិន​ចង់​រស់​នោះទេ​» ។ ​ភ្លាម​ៗនោះ​ អ្នកដំណើរក៏​បាន​ទៅ​ប្រាប់​សន្តិសុខ ហើយ​ក៏បាន​នាំ​គ្នា​ឃាត់​សួរនាំ​តែ​ម្តង​។

​បន្ទាប់ពីនាំគ្នា​ជួយ​ឃាត់​ ​ស្ត្រីម្នាក់ខាងលើបាន​បានអោយ​ដឹង​ថា ​គាត់​​មិន​ចង់​រស់នៅ​នោះ​ទេ ដោយ​ធុញ​ថប់​ក្នុង​ខ្លួន ដោយសា​តែ​ជំពាក់​ប្រាក់​គេ​ចំនួន​១៦០​ដុល្លារ ហើយ​ត្រូវ​​ម្ចាស់​​បំណុល​មក​ទារ​ទាំង​យប់​ទាំង​ថ្ងៃ ក៏​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​តែ​ម្តង ។

​ក្រោយពេលកើតហេតុ​ ក្រុម​សន្តិសុខក៏​បាន​ណែនាំ​ស្ត្រី​ម្នាក់​ខាងលើ​កុំអោយ​គិត​ខ្លី ហើយក៏​បាន​ទាក់ទង​ទៅ​បងប្អូន​ឱ្យ​មក​ទទួល​​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ