ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតាទេ! មួយ​សំបុក​ធំ​នៅ​កណ្តាល​ព្រៃ​តែម្តង អ្នក​ញៀន​ល្បែង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ប៉េ​អឹ​ម​ក្រុង​ប្រមាណ​ជាង​១០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ឆ្មក់​ចូល​បង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់ (​ភ្នាល់​បញ្ជល់មាន់​និង​អាប៉ោង​)​មួយ​សំបុក​ធំ​នៅ​កណ្តាល​ព្រៃ ។ ការ​ឆ្មក់​បង្ក្រាប​នេះ…

ខេត្តសៀមរាប ៖ កម្លាំង​ប៉េ​អឹ​ម​ក្រុង​ប្រមាណ​ជាង​១០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ឆ្មក់​ចូល​បង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់ (​ភ្នាល់​បញ្ជល់មាន់​និង​អាប៉ោង​)​មួយ​សំបុក​ធំ​នៅ​កណ្តាល​ព្រៃ ។

ការ​ឆ្មក់​បង្ក្រាប​នេះ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស ស្រី​ចំនួន​ជាង​១០​នាក់ នាំ​យក​មក​ឱ្យធ្វើ​កិច្ចសន្យា​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់​យ៉ាង​រំភើយ​…​អត់​មានទោស​ទេ​…​អ៊ី​ចឹ​ង​ថ្ងៃក្រោយ​លេង​ទៀត​ស្រង់​ដើម ។

ចំណែក​សំណល់​ជា​វត្ថុ​តាង​ដកហូត​មាន​ម៉ូតូ​ប្រមាណ​៣០​គ្រឿង សង្វៀន​១​មាន់​ងាប់​៧​ក្បាល និង​មាន់​រស់​ជិត​១០​ក្បាល ទ្រុង​ដាក់​មាន់​ដែក​ជាង​១០ និង​រោង​ដែក​ប្រក់​តង់​ខៀវ​១ ព្រមទាំង​សម្ភារ​លក់ដូរ​ជា​ច្រើន​ទៀត​ផង​ដែរ ។ ចំណែក​មេខ្លោង​បើក​សង្វៀន ជា​មន្ត្រី ប៉ូលិស​ឈ្មោះ ភី បាន​រត់គេច​ខ្លួន​កាត់​ព្រៃ​បាត់​ស្រមោល ។

ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​បង្កប់​ដោយ​វង់​អាប៉ោង និង​សង្វៀនមាន់​ដ៏​ធំ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា​ឆ្នាំ ស្ថិត​នៅ​ក្នុង​ព្រៃ ភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​វេលា​ម៉ោង​៩​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​ភ្នាល់មាន់​ជល់ និង​ល្បែងស៊ីសង​អាប៉ោង សមត្ថកិច្ច​យើង​ចាប់​មិន​បាន​មេខ្លោង ដែល​ជា​ម្ចាស់​សង្វៀន​នេះ​ឡើយ ព្រោះ​ឱ្យ​តែ​បើក​ប្រតិបត្តិការ​ដូច​មាន​អ្នក​រាយការណ៍​ឱ្យ​ពួក​គេ​ដឹង​មុន​រហូត ។ ដូច្នេះ​កម្លាំង​យើង​ចាប់​បាន​តែ​អ្នក​ភូមិ​ដែល​ទៅ​ឈរ​មើល និង​អ្នកលេង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​អ្នកលេង និង​អ្នក​ឈរ​មើល​កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ហៅ​មក​សួរនាំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប ហើយ​ឱ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់​អស់ហើយ ។ ចំណែក​វត្ថុ​តាង​ទាំងអស់​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​សិន​ដើម្បី​រាយការណ៍​ទៅ​ថ្នាក់លើ​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ