ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ចំនួន​10​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​ចំនួន​១០​ខ្នង​នៅ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ បាន​រង​ការ​ខូចខាត​ដោយ សារ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ។…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​ចំនួន​១០​ខ្នង​នៅ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ បាន​រង​ការ​ខូចខាត​ដោយ សារ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ។ ទោះជា​យ៉ាងណា គ្រោះ​ធម្មជាតិ​នេះ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​មាន​គ្រោះថ្នាក់​ទេ ចំណែក​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​បាន​ត្រៀម នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​ដែរ ។

វរសេនីយ៍ឯក សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​លំនៅ​ឋាន​ទាំង​១០​ខ្នង​ដែល​ខូចខាត​នេះ មាន​៣ខ្នង​ខូចខាត​ធ្ងន់ ឯ​៧​ខ្នង​ទៀត​ខូចខាត​តិចតួច ។

ចំពោះ​តំបន់​ដែល​មានការ​ខូចខាត​ផ្ទះសម្បែង​នេះ មិន​មាន​សម្បូរ​ដើមឈើ​ព័ទ្ធ​ជុំវិញ​ទេ ពោល​គឺ​មាន​តែ​វាលស្រែ​ប៉ុណ្ណោះ ។

លោក​អធិការ ឲ្យ​ដឹង​ទៀត​ថា ចំពោះ​លំនៅ​ឋាន​ដែល​ទទួល​រង​ការ​ខូចខាត​មាន ១-​ភូមិ​តា​ត្រាវ
ចំនួន​៦​ខ្នង ២-​ភូមិ​ពន្លៃ​ផ្សារ​២​ខ្នង និង​៣-​ភូមិ​ក្រោយ​វត្ត​២​ខ្នង ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​នគរបាល​ប៉ុស្តិ៍ បាន​ទៅ​ពិនិត្យ​និង​ស្រង់​ទិន្នន័យ​នៃ​ការ​ខូចខាត​។

លោក រស់ សុ​ខន អនុប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​បានឱ្យ​ដឹង​ថា រូប​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​អនុ​សាខា​កាកបាទក្រហម​ស្រុក​ទៅ​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូចខាត ដើម្បី​ត្រៀម​នាំ​យក​អំណោយ​យក​ទៅ​ចែក​ជូន​ដល់​ពួក​គាត់​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ