ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​13​នាក់​ត្រូវ​​អាវុធហត្ថ​រាជ​ធានី​​ភ្នំពេញ​ចាប់ខ្លួន​ទាក់ទិន​បទ​ល្មើស​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយ​ចំនួន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់​លើ​សំណុំរឿង​៥​ករណី​ផ្សេង​គ្នា​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់សារធាតុ​ញៀន…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយ​ចំនួន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់​លើ​សំណុំរឿង​៥​ករណី​ផ្សេង​គ្នា​ជា
បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់សារធាតុ​ញៀន ។ ការ​បង្ក្រាប​គ្រឿងញៀន​ទាំង​៥​ករណី​នេះ​រួម​មាន ៖

ករណី​ទី​១-​នា​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​កា​រិ​យាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង
អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​បង្ក្រាប​គ្រឿងញៀនមួយ​ករណី នៅ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​នៅ​មុខ​ផ្សារ​អង្គ ភូមិ​អង្គ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​ក្នុង​ការ​បង្ក្រាប​នេះ បាន​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃុន ជី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ។

ករណី​ទី​២-​ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃុន ជី​ន យក​មក​សួរនាំ​រួច ទើប​នៅ​វេ
លា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ចការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល អាវុធហត្ថ​ខណ្ឌទួលគោក និង​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​បង្ក្រាប​ដោយ​វរសេនីយ៍ទោ ប៉ាន់ សុភាព បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​៥​នាក់​ទៀត នៅ​ចំណុច​ផ្ទះ​លេខ​៩១​និង​៩២ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​មាន ១-​ឈ្មោះ ប៉ែន សុ​ផា​នី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ ទឹម ថា​វ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ ផា​ន់ ម៉េ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ មុត រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៥-​ឈ្មោះ ពួន ល​ក្ខិ​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ។

ករណី​ទី​៣-​នា​វេលា​ម៉ោង​ប្រមាណ​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ប្រាស់​សារធាតុ​ញៀន នៅ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។ ជនសង្ស័យ​ទាំង​៤​នាក់​មាន ៖

១-​ឈ្មោះ ហ៊ី តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង​ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ២-​ឈ្មោះ ប្រ​ន ព្រួ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ៣-​ឈ្មោះ អូន ផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង
និង​៤-​ឈ្មោះ រិ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម ។

ករណី​ទី​៤-​នា​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង
ល្បាត​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​ពួនស្ទាក់​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ផ្លុ​វ​ជាតិ​លេខ​៥ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​ម៉ិ​ច ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ខៀវ វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណ​ង់ ស្នាក់​នៅ​ភូមិ​ទ​ទាំង​កន្សោម​អក ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ រិ​ទ្ធ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ករណី​ទី​៥-​នា​វេលា​ម៉ោង​ប្រមាណ​២​និង​៥០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌ​ចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង
ករណី​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​ស្ថានី​យ​បូមទឹក​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យ​មានឈ្មោះ ដៀប វាសនា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៣​នាក់​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង
រួម​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​កញ្ចប់​(​ធំ​១​កញ្ចប់​) ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ។ ជន​ទាំង​១៣​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ