ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ បង្កើត​រឿង​អាស្រូវ​​ចាត់​ទុក​ប៊ី​ន​ឡា​ដេ​ន​ជា​ទុក្ករបុគ្គល

3 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ កាលពី​ថ្ងៃ​ទី​២៥​មិថុនា​នាយករ​ដ្ឋ្​មន្ត្រី​ប៉ា​គី​ស្ថាន លោក​អី​ុ​ម​រ៉ា​ន​ខាន់​ថ្លែង​ថា អតីត​ប្រមុខ​អាល់​កៃ​ដា​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន ដែល​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​២​ឧសភា​ឆ្នាំ​២០១១ ដោយ​កងកម្លាំង​ពិសេស​អា​មេ​រិ​ក​នៅ​ប៉ា​គី​ស្ថាន ជា​អ្នក​ស្លាប់​ក្នុង​ទុក្ករកម្ម​។ បែប​នេះ​នាំ​ឲ្យ​មាន​រលក​នៃ​ប្រតិកម្ម ប្រឆាំង​លោក​នៅ​ក្នុង​ប្រទេស​។…

ប្រទេស​ប៉ា​គី​ស្ថាន ៖ កាលពី​ថ្ងៃ​ទី​២៥​មិថុនា​នាយករ​ដ្ឋ្​មន្ត្រី​ប៉ា​គី​ស្ថាន លោក​អី​ុ​ម​រ៉ា​ន​ខាន់​ថ្លែង​ថា អតីត​ប្រមុខ​អាល់​កៃ​ដា​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន ដែល​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​២​ឧសភា​ឆ្នាំ​២០១១ ដោយ​កងកម្លាំង​ពិសេស​អា​មេ​រិ​ក​នៅ​ប៉ា​គី​ស្ថាន ជា​អ្នក​ស្លាប់​ក្នុង​ទុក្ករកម្ម​។ បែប​នេះ​នាំ​ឲ្យ​មាន​រលក​នៃ​ប្រតិកម្ម ប្រឆាំង​លោក​នៅ​ក្នុង​ប្រទេស​។

ក្នុង​សុន្ទរ​ថា​មួយ​មុខ​សភាជាតិ លោក​ខាន់​ថ្លែង​ថា ពួក​អា​មេ​រិ​កបាន​លើកគ្នា​មក​កាន់់​អាប់​បុត​តា​បា​ដ ហើយ​បាន​សម្លាប់​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​។ រូបគេ​បាន​ស្លាប់​ក្នុង​ទុក្ករកម្ម​។ លោក​បាន​លើក​ពី​ទំនាក់ទំនង​ស្មុ​គ្រ​ស្មាញ​រវាង​ក្រុង​អី​ុ​ស្លា​ម៉ា​បា​ដ​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន ក្រោយ​ការ​វា​ឆ្មក់​នោះ​របស់​អា​មេ​រិ​ក​។ លោ​កប​ន្ត្​ថា​បន្ទាប់​ពី​រឿង​នោះ​ពិភពលោក​ទាំងមូល​បាន​ប្រមាថ​យើង​។ សម្ព័ន្ធមិត្ត​យើង​បាន​មក​សម្លាប់​មនុស្ស​ម្នាក់ ក្នុង​ប្រទេស​យើង ទាំង​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង​។ លោក​ចាត់​ទុក​រឿង​នេះ​ថា​ជា​រឿង​អាម៉ាស់​សម្រាប់​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ជា​ច្រើន​។

សេចក្ដីថ្លែងការណ៍​នោះ​របស់​លោក​ខាន់ នាំ​ឲ្យ​ពួក​ប្រឆាំង​និង​បណ្ដា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស សំដែង​ភ្លាម​ៗ​ពី​ការ​ក្ដៅក្រហាយ​របស់​ពួក​គេ​។ លោក​ខា​វ៉ា​ចា​អា​សី​ុ​វ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​រដ្ឋាភិបាល​មុន បាន​បញ្ចេញ​ប្រតិកម្ម​ថា លោក​អ៊ី​ម​រ៉ា​ន​ខាន់​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ ដោយ​ថ្លែង​នា​ពេល​នេះ​ថា អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ជា​ទុក្ករបុគ្គល​មួយ​រូប​។ ចំណែក​លោកស្រី​មី​ណា​ហ្គា​ប៊ី​ណា​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១​រូប​ពោល​ថា សាសនិក​អ៊ិ​ស្លា​ម​ពិភពលោក​ទាំងមូល ប្រយុទ្ធ​ប្រឆាំង​ការ​រើសអើង ដែល​ពួក​គេ​ជា​អ្នក​ទទួល​រង មក​ពី​ភេរវកម្ម​។ នាយក​រដ្ឋមន្ត្រី​យើង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​សភាពការណ៍ ដោយ​ចាត់​ទុក​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន ជា​ទុ​​ក្ករ​បុ​គ្ក​ល​របស់​អ៊ិ​ស្លា​ម​។

បណ្ដា​ទុក្ករបុគ្គល​ត្រូវ​បាន​គេ​គោរព​ក្នុង​សាសនា​អ៊ិ​ស្លា​ម​។ ពាក្យ​នោះ​ជា​ទូទៅ​ប្រើ​សំដៅលើ​បណ្ដា​មនុស្ស ដែល​បាន​បូជាជីវិត​ឬ​ត្រូវ​សម្លាប់ ខណៈ​ដែល​ពួក​គេ​កំពុង​បម្រើ​សាសនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ