ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 មួយ​សាកល្បង​ដោយ​ជោគជ័យ​នៅ​អង់​គ្លេស

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​ស្រាវជ្រាវ​ហាក់មានការ​ជឿនលឿន ដើម្បី​ប៉ុនប៉ង​រក​វ៉ាក់សាំងមួយ ប្រឆាំង​វីរុស COVID-19 ។ នៅ​ទីក្រុង​ឡុ​ង​ដ៏​ក្នុង​ផ្ទៃ IMPERIAL COLLEGE…

ប្រទេស​អង់គ្លេស ៖ ការ​ស្រាវជ្រាវ​ហាក់មានការ​ជឿនលឿន ដើម្បី​ប៉ុនប៉ង​រក​វ៉ាក់សាំងមួយ ប្រឆាំង​វីរុស COVID-19 ។

នៅ​ទីក្រុង​ឡុ​ង​ដ៏​ក្នុង​ផ្ទៃ IMPERIAL COLLEGE អ្នក​វិទ្យាសាស្ត្រ​១​ក្រុម​បាន​ខិតខំ​ដើម្បីបង្កើត​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព​មួយ ។

អ្នក​វិទ្យាសាស្ត្រ​ទាំងនោះ​ហាក់​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ដើម្បី​ឲ្យ​សម្រេច​បាន​វ៉ាក់សាំង​បែប​នេះ ។​យោង​តាម​ក្រុម​នោះ​ថា អ្នក​ស្ម័គ្រចិត្ត​ដំបូង​ម្នាក់​ជា​មនុស្ស​មាន​សុខភាព​ល្អ ទទួល​ការ​ចាក់​វ៉ា​ក់សាង​នេះ ហើយ​បច្ចុប្បន្ន​រូបគេ​នៅ​តែ​មាន​សុខភាព​ល្អ ។ អត្តសញ្ញាណ​របស់​អ្នក​ស្ម័គ្រចិត្ត​នោះ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់ ។ លោកស្រី KATRINA POLLOCK​នៃ​ផ្នែក​ជំងឺឆ្លង​និង​ជា​តួអង្គ​សំខាន់ នៃ​ការ​សិក្សា​អះអាង​ថា យើង​បាន​ឆ្លងកាត់​ដំណាក់​កាល​សំខាន់​មួយ​ក្នុង​ការ​សិក្សា​បដិវត្តន៍​នេះ ។

ដោយសារ​ការ​សាកល្បង​នោះ​បណ្ដា​អ្នក​ស្រាវជ្រាវ​អាច​អះអាង​ថា វ៉ាក់សាំង​ផ្ដល់​ភាព​ប្រាកដ​ប្រជា​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ហើយ​ផ្ដល់​សញ្ញា​នានា​គួរ​ឲ្យ​លើកទឹកចិត្ត ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​បង្កើត​ភាព​សា​ុំ​ដែល​មាន​ប្រ​សី​ទ្ធ​ភាព​មួយ ។ យើង​រង់ចាំ​លទ្ធផល​ដ៏​ឆាប់រហ័ស​មួយ ដើម្បី​ឲ្យ​យើង​អាច​វាយតម្លៃ​ដល់​សន្តិសុខ​របស់​វ៉ា​ក់​សាំង​នេះ ព្រមទាំង​សមត្ថភាព​របស់​វា​ក្នុង​ការ​បង្កើត​ប្រ​ព័​ន្ធ្​ការពារ​ដែល​ឆ្លើយ​តប ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​វីរុស COVID-19 ។

ខ្ញុំ​រីករាយ​ចំពោះ​ការ​រីក​ចម្រើន​របស់​យើង​នា​បណ្ដា​ខែ​ខាង​មុខ ។ IMPERIAL COLLEGE បញ្ជាក់​ដោយ​លម្អិត​ថា អ្នក​ស្ម័គ្រចិត្ត​១៥​នាក់​ដែល​មាន​សុខភាព​ល្អ ទទួល​វ៉ាក់សាំង​នោះ​ដោយ​ចាប់ផ្ដើម​ទទួល​ដូ​ស​ស្រាល​មួយ ហើយនឹង​បង្កើន​ដូ​ស​កាន់តែ​ខ្ពស់ សម្រាប់​បណ្ដា​អ្នក​ស្ម័គ្រចិត្ត​ខាងក្រោយ​ទៀត ដើម្បី​វាយតម្លៃ​លើ​សន្តិសុខ ។ នា​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ​អ្នក​ស្ម័គ្រចិត្ត​មាន​សុខភាព​ល្អ​៣០០​នាក់ ត្រូវ​ទទួល​វ៉ាក់សាំង​២​ដូ​ស ។ អ្នក​ស្ម័គ្រចិត្ត​ទទួល​វ៉ា​ក់​ដូ​ស​ដំបូង បន្ទាប់​មក​ទទួល​ដូ​ស​ទី​២​ក្រោយ​៤​ស​ប្ដា​ហ៍ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ