ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ភ្នំពេញ​នឹង​អស់​កង្វល់​ពី​អត់​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៣ ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់​ខែង​នឹង​អាច​បញ្ចប់​ការ​ខ្វះ​ទឹក​ប្រើប្រាស់​របស់​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២៣​ខាង​មុខ ខណៈ​រោងចក្រ​នេះ​នឹង​ផលិត​បាន​ទឹក​៣៩​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ។ លោក អ៊ុំ សុ​ថា ប្រធាន​ក្រុមប្រឹក្សា…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់​ខែង​នឹង​អាច​បញ្ចប់​ការ​ខ្វះ​ទឹក​ប្រើប្រាស់​របស់​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២៣​ខាង​មុខ ខណៈ​រោងចក្រ​នេះ​នឹង​ផលិត​បាន​ទឹក​៣៩​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ។

លោក អ៊ុំ សុ​ថា ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​រដ្ឋាករទឹក​ស្វយ័ត​បាន​លើក​ឡើង​ក្នុង​មហា​ស​ន្និ បាទ​ភាគហ៊ុន​និក លើក​ទី​៨ របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​ថា នៅ​ឆ្នាំ​២០១៩ រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សម្រេច​បាន​ដូច​ជា ផលិត​ទឹក​ស្អាត​ចំនួន​២២១.៦៨៦.៥០៥​លាន​ម៉ែត្រគូប និង​បាន​ពង្រីក​បណ្តាញ​ចែកចាយ​ថ្មី​បាន​ជាង​២៤២.៦៩​គីឡូម៉ែត្រ បង្កើន​អតិថិជន​ថ្មី​២៣០៣៥​នាក់ ក្នុង​នោះ​អតិ​ត​ថិ​ជន​ដែល​មាន​ចំណូល​ទាប​មាន ១៣៩០ គ្រួសារ ។

លោក​បន្ថែម​ថា សមិទ្ធិ​ផល​ថ្មី​ដែល​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សម្រេច​បាន គឺ​រោងចក្រ​ផលិត​ទឹក​ស្អាត​ខណ្ឌចំការមន ដែល​មាន​កម្លាំង​អនុភាព​ផលិត​បាន​៥២០០០​ក្នុង​មួយ​ថ្ងៃ ដែល​បាន​ចាប់​ដំណើរការ​តាំងពី​ខែតុលា ឆ្នាំ​២០១៩ ។

សម​ទ្ធិ​ផល​ថ្មី​នេះ បាន​ធ្វើ​សម្ពាធ ទឹក​ប្រើប្រាស់​ក្នុង​ខណ្ឌ​ចំនួន​៤ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រសើរ​ឡើង ដែល​ជា​កា​រីករាយ​មួយ និង​អបអរសាទ​ពី​ប្រជាពលរដ្ឋ ។

លោក​បញ្ជាក់​ថា ៖«​សម​ទ្ធិ​ផល​ថ្មី​មួយទៀត ដែល​កំពុង​ចាប់បដិសន្ធិ​ឡើង គឺ​រោងចក្រ​ប្រតិកម្ម​ទឹក​ស្អាត​បាក់​ខែង អាច​ផលិត​បាន​៣៩​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ក្រោម​សម្បទាន​របស់​ភាគី​បារាំង និង​ធនាគារ​អ៊ឺ​រ៉ុ​ប ព្រមទាំង​ប្រាក់​បដិភាគ​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ភ្នំពេញ​ដែល​មាន​ទឹកប្រាក់​សរុប​៣៦៤.៤​លាន​ដុល្លារ​អា​មេ​រិ​ក​» ។

លោក​គូសបញ្ជាក់​ថា ការ​ផលិត​រោងចក្រ​ទឹក​ស្អាត​នឹង​នេះ​ធ្វើ​ឲ្យ​បញ្ចប់​ការ​ខ្វះ​ទឹក​ស្អាត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ស្ថាពរ​នៅ​ក្នុង​ឆ្នាំ​២០២៣ ។ ចំណុច​នេះ ជា​គន្លឹះ​មួយ​ដែល​ទាក់ទាញ​អា​ម្មរណ៍​ខ្ពស់ ចំពោះ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះថា រាជ ធានី​ភ្នំពេញ​ជា​បេះដូង​នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច វប្បធម៌ នយោបាយ​របស់​ប្រទេស ។

លោក​បន្ថែម​ថា​ទៀត​ថា ការ​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ​មានការ​ផ្សារ​ភ្ជាប់​ពី​វិស័យ​ទឹក​ស្អាត ហើយ​ការ​អភិវឌ្ឍ​នេះ​មិនមែន​តែ​នៅ​ត្រឹម​ឆ្នាំ​២០២៥ នោះ​ទេ គឺ​នឹង​ធ្វើ​នៅ​ដល់​ឆ្នាំ​២០៣០ ដើម្បី​បង្ការ​ទុក​ដែល​យ៉ាង​ហោច​ណាស់​សម្រាប់​ហានិភ័យ​ដែល​កើតឡើង ជាក់ស្តែង​នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​ក៏​បាន​រង​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ដែល​យើង​មិន​នឹក​ស្មាន​។

លោក​បន្ត​ថា​នៅ​ឆ្នាំ​២០១៩ បាន​រក​ចំណូល​សរុប​ប្រមាណ​២១៦.៤៩៦.៨១៦​ពាន់​រៀល ចំណេញ​ក្រៅពី​ការ​បង់ពន្ធ​៣៣២៩១៦២​ពាន់​រៀល ។ ក្រោយ​ពី​ការ​ចំ ណេ​ញ​ក្រុមប្រឹក្សារដ្ឋ ករ​ទឹកបាន​សម្រេច​រក្សា​ទុក​ប្រាក់​ចំណេញ​៩៩៥​ពាន់​លាន​រៀល​សម្រាប់​បន្ត​ការ​វិនិយោគ​នៅ​ពេល​ខាង​មុខ និង​ទឹកប្រាក់​នៅ​សល់​ជាង​២០​ពាន់​លាន​រៀល សម្រាប់​បែងចែក​ជា​ភាគលាភ​ដល់​ភាគហ៊ុន​និក​នៅ​ពេល​ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ