ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ខ្លា​ឃ្លោក​នៅ​តែ​មាន​ប្រជាប្រិយ​ភាព​​ចាប់​អ្នក​ភូមិ​10​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​បង្ក្រាប​ល្បែង​ខ្លា​ឃ្លោក​១​កន្លែង នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​បង្ក្រាប​ល្បែង​ខ្លា​ឃ្លោក​១​កន្លែង នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ដោយ​ឃាត់ខ្លួន​អ្នក​លេង​បាន​ចំនួន​១០​នាក់ ។

អ្នកលេង​ទាំង​១០​នាក់​នេះ​មាន ៖ ១-​ឈ្មោះ អៀង សុខ​គៀង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាមក្រុង​សៀមរាប, ២-​ឈ្មោះ យ៉ុ​ង នឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង, ៣-​ឈ្មោះ ឡាក់ សុខ​ខេ​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ទីល​ំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប. ៤-​ឈ្មោះ ពេជ្រ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣៣
ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ​,

៥-​ឈ្មោះ ខូ​វ ទាម​ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម , ៦-​ឈ្មោះ ព្រីង សា​មឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ, ៧-​ឈ្មោះ សុខ នី ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ, ៨-​ឈ្មោះ នាង ផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ, ៩-​ឈ្មោះ ហាក់ ម៉ា​ប់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ និង១០-​ឈ្មោះ សេង វ​ណ្ណា​រី ភេទ​ស្រី អាយុ​៥៥ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ។

ចំណែក​មេ​ក្រឡុក​ខ្លា​ឃ្លោក បាន​គេចខ្លួន​អស់មិន​ទាន់​ចាប់​បាន​ទេ ។ រីឯ​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន បៀ​១៧​ហ៊ូ គ្រាប់​ខ្លា​ឃ្លោក​ចំនួន​១៨​គ្រាប់ ចាន​ទ្រាប់​ក្រឡុក​ខ្លា​ឃ្លោក​ចំនួន​៤ និង​កម្រាល​ចាក់​រូប​ចំនួន​១ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ