ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​សុខចិត្ត​ពន្យារ​ថ្ងៃ​រៀប​ការ​​របស់​ខ្លួន ដើម្បី​ចូល​ប្រជុំ​ស្តី​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ដា​ណឺ​ម៉ាក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី​ប្រទេស​ដា​ណឺ​ម៉ាក Mette Frederiksen បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram…

ដា​ណឺ​ម៉ាក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី​ប្រទេស​ដា​ណឺ​ម៉ាក Mette Frederiksen បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោកស្រី បាន​ពន្យា​ពេល​រៀប​ការ​របស់​ខ្លួន ដើម្បី​ចូលរួម​ការ​ប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ខែ​ក្រោយ​។

មេដឹកនាំ​សហគមន៍​អឺរ៉ុប​គ្រោង​នឹង​ជួប​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ជា​លើក​ដំបូង ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ពិភាក្សា​អំពី​ថវិកា​អឺរ៉ុប​និង​ផែនការ​សម្រាប់​ការ​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​១៩​។

លោកស្រី​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ភ្ជាប់​ជាមួយនឹង​រូបថត​របស់​គូ​ដណ្តឹង​របស់​លោកស្រី​ថា​៖ «​ខ្ញុំ​ទន្ទឹងរង់ចាំ​រៀប​ការ​ជាមួយ​បុរស​នេះ​។ កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ត្រូវ​បាន​កោះ​ប្រជុំ​ផ្ទាល់ នៅ​ថ្ងៃ​សៅរ៍ ក្នុង​ខែកក្កដា ដែល​ជា​ពេល​យើង​បាន​រៀបចំ​ផែនការ​អាពាហ៍ពិពាហ៍​របស់​យើង​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើការ​របស់ខ្ញុំ​ឱ្យ​បាន និង​ដើម្បី​ប្រទេស​ដា​ណឺ​ម៉ាក​ទាំងមូល​»​។

ប្រទេស​ដា​ណឺ​ម៉ាក មាន​ករណី​ឆ្លង​សរុប​នូវ​កូ​វី​ដ​១៩ ចំនួន ១២,៨៣៦​ករណី និង មាន​អ្នក​បាត់​បង់​ជីវិត​ចំនួន ៦០៣​នាក់​។ វា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​លោក​ខាងលិច​ដំបូង​គេ ដែល​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ចាក់សោរ នៅ​ក្នុង​ខែមេសា បន្ទាប់​ពី​ចំនួន​ករណី​នៅ​ក្នុង​ប្រទេស​នេះ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​គឺជា​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គមនិយម​កណ្តាល​ប៉ែក​ឆ្វេង របស់​ប្រទេស​ដា​ណឺ​ម៉ាក ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​របស់​ប្រទេស កាលពី​ឆ្នាំ​មុន​ក្នុង​អាយុ ៤១​ឆ្នាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ