ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ វាយលុក​ក្នុង​ប្រទេស​ខ្លាំង រហូត ​ឆ្លង​ដល់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ

3 ឆ្នាំ មុន

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ិចស៊ិក Arturo Herrera បាន​ធ្វើតេស្ត​វិជ្ជមាន​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។…

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ិចស៊ិក Arturo Herrera បាន​ធ្វើតេស្ត​វិជ្ជមាន​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​ក្នុង Twitter ថា​៖ «​ពួក​គេ​បាន​ជូនដំណឹង​ខ្ញុំ​ថា ខ្ញុំ​បាន​ធ្វើតេស្ត​វិជ្ជមាន​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។ ខ្ញុំ​មាន​រោគ​សញ្ញា​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​នេះ​តទៅ ខ្ញុំ​នឹង​នៅ​ដាច់​ដោយឡែក​មួយ​រយៈ ហើយ​ត្រូវ​បន្ត​ធ្វើការ​ពី​ផ្ទះ​»​។

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បាន​និយាយ​លើ​បណ្តាញ​សង្គម តាម​វី​ដេ​អូ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​ត្រូវ​បាន​គេ​ឃើញ​ថា បាន​ឈរ​ជិត​គ្នា​ជាមួយនឹង លោក​រដ្ឋមន្ត្រី Herrera ខណៈ​ដែល​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​។ អ្នក​ទាំង​ពីរ​គឺ​មិន​មាន​នរណា​ពាក់​ម៉ាស់​ឡើយ​។

នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា លោក​រដ្ឋមន្ត្រី Herrera បាន​បង្ហោះ​រូបភាព​ជាមួយ​លោក​ប្រធានាធិបតី Lopez Obrador ពី​ដំណើរ​កម្សាន្ត​ដែល​ពួក​គេ​បាន​ធ្វើ​កាលពី​ថ្ងៃមុន ទៅ Hidalgo នៅ​កណ្តាល​​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​ត្រួតពិនិត្យ​កម្មវិធី​សង្គម​សម្រាប់​សាលារៀន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ