ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​វី​ដ​១៩ អាច​ឲ្យ​ប្រជាជន​ធ្វើបុណ្យ​ទាន​បាន តែ​ត្រូវ​អនុវត្ត​តាម​ក្រសួង​សុខា​ភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​ស​ន្ទុ​ក ៖ លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខេត្តកំពង់ធំ មាន​ប្រសាសន៍​ថា ការ​ការពារ​ពី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ត្រូវ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ល​ក្រសួងសុខាភិបាល…

ស្រុក​ស​ន្ទុ​ក ៖ លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខេត្តកំពង់ធំ មាន​ប្រសាសន៍​ថា ការ​ការពារ​ពី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ត្រូវ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ល​ក្រសួងសុខាភិបាល ហើយ​ការ​គោ​ពរ​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក៏​ត្រូវ​តែ​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ ប៉ុន្តែ​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​។

ការ​លើក​ឡើង​ដូចនេះ​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០២០ ក្នុង​ឱកាស​ដែល​លោក​ជំទាវ និង​ក្រុមការងារ​នាំ​យក​ទៀន​ព្រះ​វស្សា គ្រឿង​បរិក្ខារ និង​ព្រមទាំង​បច្ច័យ​មួយ​ទៅ​វេរ​ប្រគេន​ព្រះ​សង្សា​នៅ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​ក្នុងស្រុក​ស​ន្ទុ​ក ខណៈ​ដែល​ពិធីបុណ្យ​នេះ​នឹង​ឈាន​ចូល​មក​នៅ​ថ្ងៃ​១​រោច​ខែអាសាឍ​ឆ្នាំ ជូត​ឯកស័ក​ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​នៅ​ចំពោះ​មុខ​មិន​ថា​ចាស់ ក្មេង ឬ​ព្រះសង្ឃ​ទេ ត្រូវ​តែ​បន្ត​យកចិត្តទុកដាក់​ការពារ​ខ្លួន​ឲ្យ​បាន​គ្រប់ពេលវេលា ដើម្បី​ការពារ​ជំងឺ​កូ​វី​១៩ តាម​ដូច​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដូច​ជា​ការ​រក្សា​អនាម័យ ការ​រក្សា​គម្លាត​ពី​គ្នា និង​ការ​សម្អាតផ្ទះ​សម្បែង​ជាដើម​។

លោក​ជំទាវ​បន្ត​ទៀត​ថា ទោះបី​ជំងឺ​កូ​វី​១៩ មិន​ទាន់​ផុតរលត់​ពី​លោក​យើង​មែន តែ​យើង​អាច​ធ្វើបុណ្យ​ទាន​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​បាន​ដូច​ជា ការ​នាំ​ទៀន​ព្រះ​វស្សា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​តាម​វត្ត​នីមួយ​ៗ​ដដែល ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ពិសេស​គឺ​ការ​រក្សា​គម្លាត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដើម្បី​ការពារ​ទាំងអស់​គ្នា​សម្រាប់​សេច​ក្ដីសុខ​យើង​ម្នាក់​ៗ​ទាំង​ផ្លូវ​កាយ និង​ទាំង​ផ្លូវចិត្ត ហើយ​សេចក្ដីសុខ​នេះ​គឺ​កើត​ចេញពី​មនុស្ស​យើង​គ្រប់​រូប​ៗ​។

លោក​ជំទាវ បាន​បន្ត​ទៀត​ថា សន្តិភាព​មាន​តម្លៃ​ធំធេង​ណាស់​យ៉ាងណា​ម៉ិ​ញ​ក្នុង​សង្គម​គ្រួសារ​មួយ បើ​យើង​មិន​សន្សំ និង​ព្យាយាម​ប្រឹងប្រែង​ស្វែងរក​ដោយ​ខ្លួន​យើង​ទេ គ្រួសារ​យើង​ក៏​មិន​អាច​ទទួល​បាន​នូវ​សេចក្ដីសុខ និង​មាន​សុភមង្គល​ដែរ​។

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ នូវ​បាន​លើក​ឡើង​ទៀត​ថា ដោយ​មើលឃើញ​អំពី​តម្លៃ​និង​តួនាទី​របស់​វិស័យ​ព្រះពុទ្ធ​សាសនា​នោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ៩៥ ភាគរយ ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​។ ហើយ​បើ​គ្មាន​សន្តិភាព​យើង​ក៏​គ្មាន​ឱកាស​ធ្វើបុណ្យ​ទាន​ដូច​ពេល​នេះ​ដែរ​អរគុណ​សន្តិភាព​។

ទៀន​ព្រះ​វស្សា គ្រឿង​ឧបភោគ បរិភោគ បរិក្ខារ និង​បច្ច័យ​ដែល​បាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​សម្រាប់​វត្ត​ទាំង​១២​ក្នុងស្រុក​ស​ន្ទុ​ក​នា​ពេល​នោះ​ក្នុង​មួយ​វត្ត​ៗ ទទួល​បាន​៖​ទៀន​ព្រះ​វស្សា​១​គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹក​សុទ្ធ ទឹកក្រូច​ទឹកត្រី ទឹ​កស៊ីអ៊ីវ អំបិល ប៊ី​ចេ​ង តែ កាហ្វេ និង​បច្ច័យ​មួយ​ចំនួន​ផង​ដែរ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ