ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់មិននៅ ឆេះខ្ទេចទាំងផ្ទះនិងទ្រព្យសម្បត្តិប្រមាណ​១ម៉ឺនដុល្លារ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ អគ្គី​ភ័យយ៉ាង​​សន្ធោសន្ធៅ​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​អស់​ទាំងស្រុង​​រួម​មាន​ទាំង​គ្រឿងអលង្ការ ប្រាក់​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត សរុប​ប្រមាណ​១​ម៉ឺន​ដុល្លារ​ គឺ​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ និង​បាន​ចាក់សោ​​ចោល ។…

ខេត្ត​មណ្ឌលគិរី​ ៖ អគ្គី​ភ័យយ៉ាង​​សន្ធោសន្ធៅ​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​អស់​ទាំងស្រុង​​រួម​មាន​ទាំង​គ្រឿងអលង្ការ ប្រាក់​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត សរុប​ប្រមាណ​១​ម៉ឺន​ដុល្លារ​ គឺ​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ និង​បាន​ចាក់សោ​​ចោល ។

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០២០​នេះ ក្នុងភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ​ខេត្ត​មណ្ឌលគិរី​។

​ម្ចាស់ផ្ទះកើតហេតុ​ខាងលើ​​ឈ្មោះ នើ​ម ឡា​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ព្នង ជាកសិករ និង​ប្រពន្ធ​​ឈ្មោះ ធី ហ៊ា​ប ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ព្នង​ ជា​កសិករ ។ ​គ្រួសារ​នេះមានទីលំនៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភពពី​ប្រជា​ពលរដ្ឋ​ដែល​ជួយ​ពន្លត់អគ្គីភ័យ​នេះ​បាន​ឲ្យ​ដឹង​ថា គេ​មិន​បាន​ដឹង​​ពី​មូលហេតុ​ពិតប្រាកដ​បណ្ដាល​ឱ្យកើតមាន​អគ្គី​ភ័យ​​ឆាបឆេះផ្ទះខាងលើនេះ​ទេ​ ​ព្រោះផ្ទះ​កើតហេតុ​ខាងលើ​នេះ​ម្ចាស់​មិន​នៅ ដោយ​ពួក​គាត់​នាំគ្នា​ទៅ​ចំការ​អស់​ហើយ ​ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល គឺ​លំនៅ​ដ្ឋា​នខាងលើ​​នេះ​​ត្រូវ​ភ្លើង​​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​ថា បន្ទាប់ពី​ទទួល​បាន​ដំណឹង​​ខាងលើ ​ភ្លាម ​លោក​បាន​ចាត់​ឲ្យរថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ចេញ​ទៅ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះដែរ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ផ្លូវ​ចូល​​ទៅ​ទីតាំង​កើតហេតុ​តូច​ចង្អៀត ​ទើប​ធ្វើ​ឱ្យ​រថយន្ត​​ពន្លត់អគ្គីភ័យ​​ពិបាក​បន្តិច​ដែរ ​តែ​ទោះជា​យ៉ាងណា​ កម្លាំង​នគរបាល​បាន​ប្រើ​ទឹក​បាញ់ពន្លត់​អស​់​​ចំនួន​២​​រថយន្ត ​ហើយ​អគ្គីភ័យ​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១១​ព្រឹកថ្ងៃដដែល​​។

លោក​ឧត្ត​សេនីយ៍​ត្រី អ៊ូច វុ​ធ ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ​បាន​ថ្លែង​ដែរ​ថា ផ្ទះ​ដែល​​ត្រូវភ្លើង​ឆេះខាងលើ​មាន​​ទំហំ​១០​ម៉ែត្រ​គុណនឹង​៧ម៉ែត្រ​ ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ចំពោះ​មូលហេតុ​​គឺ​​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ លោក​បន្ត​ថា ​ទ្រព្យសម្បត្តិ​ដែលបាត់បង់ រួម​មាន​លុយ​​៣៦០០​ដុល្លារ​ លុយ​​ចំនួន​​៦​លាន​រៀល មាស​២​តម្លឹង និង​អង្ក​៦​បេ និង​សម្ភារ​មួយ​ចំនួន​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ