ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាយ​ច្បាស់​ៗ! ហេតុផល កែវ ពេជ្រ​ពិសី មិនសូវ​ចេញ​មុខ​ថត ព្រោះ​អ្វី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ជោកជាំ​ទៅ​ដោយ​ភាព​ជោគជ័យ​កាលពី​ច្រើន​ឆ្នាំ​មុន អ្នក​នាង កែវ ពេជ្រ​ពិសី បាន​បណ្តោយ​ខ្លួន​ទុក​ពេលវេលា​ចោល​ជា​ច្រើន​ឆ្នាំ ដោយ​មិនសូវ​អើពើ​នឹង​វិ​ថី​ចាស់​​មួយ​នេះ​ទេ​។ យ៉ាងណាមិញ ទស្សនិកជន​ទាំង​ក្នុង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ជោកជាំ​ទៅ​ដោយ​ភាព​ជោគជ័យ​កាលពី​ច្រើន​ឆ្នាំ​មុន អ្នក​នាង កែវ ពេជ្រ​ពិសី បាន​បណ្តោយ​ខ្លួន​ទុក​ពេលវេលា​ចោល​ជា​ច្រើន​ឆ្នាំ ដោយ​មិនសូវ​អើពើ​នឹង​វិ​ថី​ចាស់​​មួយ​នេះ​ទេ​។ យ៉ាងណាមិញ ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន សម្តែង​ការ​បា​ម្ភ​អំពី​ប្រជាប្រិយភាព​នាង បើ​គិត​មក​ដល់​ពេល​នេះ អាច​ថា​ចង់​ថមថយ បើ​មិន​ស្តា​មក​វិញ រលក​ក្រោយ​យក​អស់ហើយ​។

កែវ ពេជ្រ​ពិសី ធ្លាប់​ជាតា​រា​ចែងចាំង សម្រស់​ស្រស់​ត្រកាល មាន​ទីផ្សារ​ថត​ចម្រៀង និង​សម្តែង​ភាពយន្ត​ជា​ច្រើន កាលពី​ជិត​១០​ឆ្នាំ​មុន​។ ភាព​ព្យាយាម​របស់​នាង​រុញ​ឱ្យ​ឡើង​ដល់​ចំណុចកំពូល រហូត​ទទួល​បាន​ពានរង្វាន់​កិត្តិយស​ថ្នាក់​ជាតិ និង​ពាន​ផ្សេង​ៗ​ទៀត​ពេញដៃ​។

កិត្តិយស​ធំ​ៗ​ដែល​ក្រសោប​បាន​នេះ ហើយ​កាន់តែ​រុញ​អោយ កែវ ពេជ្រ​ពិសី ល្បីល្បាញ ការងារ​រុំ​ខ្លួន ស្ទើរតែ​រក​ចន្លោះ​ពេល​សម្រាក​គ្មាន​។ ទើបតែ​ប្រមាណ​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ កែវ ពេជ្រ​ពិសី ប្រែ​បាត់​វត្តមាន បាំង​ខ្លួន​នៅ​ឆ្ងាយ​ពី​សិល្បៈ មិនសូវ​បង្ហាញខ្លួន ខុស​ពី​មុន​ឆ្ងាយ​។ ឯ​រូបរាង​វិញ​ធ្លាប់តែ​ស្គម ស្វែ​ល ស្អាត​គួរ​ឱ្ ក្នាញ់ បែរជា​បែក​សាច់​ឡើង​ក្បែរ​១០​គីឡូ មើល​មិន​ចង់​ស្គាល់​។ នៅ​ក្នុង​កម្មវិធី «​កុន​ខ្ញុំ​» របស់​ស្ថានីយ៍ទូរទស្សន៍ ទ​ទក កែវ ពេជ្រ​ពិសី បាន​បង្ហាញ​វត្តមាន គួរ​ឱ្យ​ភ្ញាក់​ជាមួយ​ឈុត​សម្លៀក​បំពាក់ រ៉ូ​ប​ក្រហម និង​រូបរាង​ឡើងសាច់​។

អ្នក​នាង​បានឱ្យ​ដឹង​ថា សិល្បៈ​នាង​នៅ​តែ​ពេញចិត្ត ស្រឡាញ់ មិន​អាច​បោះបង់​ចោល ឬ​លាឈប់​ឡើយ​។ នាង​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់ ជា​វិ​ថី​សិល្បៈ​នេះ​។ អ្នក​នាង​បន្ថែម​ថា ប្រមាណ​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ ទទួលស្គាល់​ថា ស្ងប់ស្ងាត់​ពី​សិល្បៈ ព្រោះ​នាង​រវល់​ការងារ​មុខរបរ​ផ្ទាល់ខ្លួន​។ នាង​ក៏​ចង់​បកស្រាយ​ដែរ​ថា ផលិតករ​គាត់​ទំនាក់ទំនង​ចង់បាន​ថត​ដូច​ដូច​មុន​ហូរហែ​ដែរ ប៉ុន្តែ​ថត​មិន​បាន​សុទ្ធតែ​នាង​មាន​ហេតុផល​។

អ្នក​នាង​បន្ថែម​ទៀត​ថា ពិបាក​បំផុត យើង​តស៊ូ​ទទួល​បាន​ដល់​ពាន​ថ្នាក់​ជាតិ និង​ពាន​ផ្សេង​ៗ​ទៀត ហើយ​គេ​ស្គាល់​ច្រើន​។ ប៉ុន្តែ​មក​ពី​សាច់​រឿង​តម្រូវ​ឱ្យ​ថ ខុស​ឆ្ងាយ​ពី​សមត្ថភាព​ដែល​យើង​មាន​។ នាង​សូម​អភ័យទោស​ផង ចំពោះ​ផលិតកម្ម​នានា ដែល​នាង​បកស្រាយ​ទៅ​ប៉ះពាល់​ការណ៍​​ពិត នាង​នៅ​តែ​ទទួល​សម្តែង​ដដែល​នោះ​ទេ ឱ្យ​តែ​ប្រភេទ​រឿង​សម​ទៅ​តាម​កេរ្តិ៍ឈ្មោះ គឺ​ព្រម​ថត ហើយ​មិនមែន​ប្រកាន់​ច​រិ​ក​តួឯក​បាន​ថត​នោះ​ទេ នាង​ក៏​ដឹង​ថា វ័យ​យើង​ច្រើន ទុក​ឱ្យ​រលក​​ក្រោយ​បង្ហាញ​ម្តង សុំ​តាម​អ្វី​ដែល​បញ្ជាក់​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ