ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់ បង្កប់​សេវា​ផ្លូវភេទ ​រំដោះ​នារី​រង​គ្រោះ២នាក់

3 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​លោកស្រី​វរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង បង្កប់​សេវា​ផ្លូវភេទ…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​លោកស្រី​វរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង បង្កប់​សេវា​ផ្លូវភេទ ជ្រក​ក្រោម​ផ្លា​ក​ម៉ាស្សា​កោស​ជប់ ស្ថិត​ក្នុងភូមិ​កា​យៀវ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រតិបត្ដិការ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ មានឈ្មោះ ឈួ​ន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ បើក​ម៉ាស្សា​កោស​ជប់ ។

លោកស្រី មួន មល្លិកា បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន លោកស្រី​បាន​គោរព​ស្នើ​សុំ​គោលការណ៍​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​បានការ​ឯកភាព​ពី​លោកស្រី ចាត​សូ រស្មី ព្រះរាជអាជ្ញា​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដើម្បី​ប្រតិបត្ដិការ​រំដោះ​នារី​រង​គ្រោះ ដោយសារ​ការ​ចាញ់កល​ល្បិច​លួងលោម​ពី​ថៅកែ​ អោយ​រកស៊ី​ទទួល​សេវា​ផ្លូវភេទ​ផង និង​ឲ្យ​ធ្វើ​ជា​អ្នក​ម៉ាស្សា​កោស​ជប់ ។

បច្ចុប្បន្ន ម្ចាស់​ទីតាំង​បង្កប់ សេវា​ផ្លូវភេទ ត្រូវ​បាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ចាត់ការ​នីតិវិធី​បន្ដ រីឯ​នារី​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ជំនាញ​ជួយ​ដល់​ស្ដ្រី​ងាយ​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ