ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​បន្ទប់​ទីចាត់ការ​នាយក​វិទ្យា​ល័យ​ជ្រៃ សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​ដែល​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ទីចាត់ការ​របស់​លោកនាយក «​វិទ្យាល័យ​ជ្រៃ​» ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល នៅឡើយ​ទេ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​។…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​ដែល​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ទីចាត់ការ​របស់​លោកនាយក «​វិទ្យាល័យ​ជ្រៃ​» ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល នៅឡើយ​ទេ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​។ នេះ​បើ​តាម​ការ​លួច​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ ដែល​មេ​ៗ​មួយ​ចំនួន​ព្យាយាម​លាក់បាំង​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អំពើ​ចោរកម្ម​ដែល​ផ្ដើម​ចេញពី​ការ​គាស់​ទំ​លុះ​ទម្លាយ​ខាងលើ​នេះ គេ​សង្ស័យ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា នៅ​ក្នុង​ទីចាត់ការ​នៃ​វិទ្យាល័យ​ជ្រៃ ស្ថិត​ក្នុងភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​។

ប្រភព​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ថា តើ​ជន​ដៃដល់​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ? ប៉ុន្តែ​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​គាស់​សោរ​បន្ទប់​ទីចាត់ការ​របស់​លោក រឿង ភី​រុណ ជានា​យក​វិទ្យា​ល័យ​នេះ រួច​ចូល​លួច​យក​សម្ភារៈ​អស់​គ្មាន​សល់ ខណៈ​វិ​ទ្យ​ល័យ និង​ទីចាត់ការ​នេះ ត្រូវ​បាន​បិទទ្វារ​នៅ​ក្នុង​អំឡុង​កូ​វី​ដ​១៩​។

បើ​តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ពី​សម្ភារៈ​ដែល​បាត់បង់ រួម​មាន ៖ កុំព្យូទ័រ​ម៉ាក DeLL Destop ចំនួន​១​ឈុត​, កុំព្យូទ័រ​ម៉ាក Asus Destop ចំនួន​១​គ្រឿង​, ម៉ូនីទ័រ​ចំនួន​១, Speker ចំនួន​២ រួម​ទាំង​សម្ភារៈ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដែល​ទុក​នៅ​ក្នុង​បន្ទប់​ទីចាត់ការ​នោះ​។

វិទ្យាល័យ​ជ្រៃ ក៏​ដូច​ជា​វិទ្យាល័យ​ដទៃ​ទៀត​ដែរ ត្រូវ​បាន​បិទទ្វារ​ជា​ច្រើន​ខែ​កន្លង​មក​ហើយដោយ​សារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​ជា​ឱកាសល្អ​សម្រាប់​ចោរ​ធ្វើ​សកម្មភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។

កោះសន្តិភាព​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា នេះ​។ ប៉ុន្តែ​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា កន្លង​ទៅ នៅ​ក្នុង​វិទ្យាល័យ​ជ្រៃ​នេះ ធ្លាប់​មាន​ជម្លោះផ្ទៃក្នុង តែ​គេ​មិនដឹង​ថា ផ្ដើម​ពី​រឿង​អ្វី​ទេ ហើយ​ក៏​គេ​មិន​ទាន់​ដឹង​ថា តើ​ករណី​គាស់​ទំ​លុះ​ទម្លាយ​ទ្វារ​ទីចាត់ការ​ចូល​លួច​សម្ភារៈ​ធ្វើការ​របស់​លោកនាយក​វិទ្យាល័យ​ជ្រៃ នេះ​មាន​ពាក់ព័ន្ធ​នឹង​វិវាទ​ផ្ទៃក្នុង​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ? ព្រោះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​នៅឡើយ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​វិវាទ​ផ្ទៃក្នុង​នៃ​វិទ្យាល័យ​នេះ បើ​តាម​មន្ត្រី​ម្នាក់​បាន​និយាយ​ថា សម្ភារៈ​ដែល​បាត់បង់​នោះ​មិនមែន​ជា​របស់​លោក រឿង ភិ​រុណ នាយក​វិទ្យាល័យ​ទេ តែ​ជា​របស់​លោក​នាយករង​ម្នាក់ ដែល​ទុក​នៅ​ក្នុង​ទីចាត់ការ​នោះ​រួម​គ្នា​ដែរ​។ ហើយ​លោក​ធំ​ៗ​ដែល​អង្គុយ​ធ្វើការ​នៅ​ទីនោះ មើល​មុខ​គ្នា​មិនសូវ​ចំ​ទេ​។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​ហាក់​មិន​ទាន់​បើក​ទូលាយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទេ ព្រោះ​វា​ជា​រឿង​ដែល​គេ​ព្យាយាម​លាក់បាំង​មិន​ចង់ឱ្យ​មានការ​ផ្សព្វ​ផ្យា​យ​ចេញ​ក្រៅ​។ ប៉ុន្តែ​មាន​ប្រភព​ជា​ច្រើន​ដែល​ដឹង​រឿង​នេះ ហើយ​ចង់​ទម្លាយ​ជា​សាធារណៈ​។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ដែរ​ថា ពេល​នេះ​សមត្ថកិច្ច​ហាក់​មិន​ទាន់​កំណត់​នូវ​មុខសញ្ញា​ជនសង្ស័យ​ណា​ម្នាក់​ឱ្យ​ប្រាកដ​នៅឡើយ​ទេ តែ​យ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ