ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​បើករថយន្ត​លេខ​ដៃ​ឱ្យ​ស៊ីសាំង​តិច​សន្សំ​សំចៃ​ថវិកា​បាន​មួយ​ផ្នែក

9 ឆ្នាំ មុន

ការ​បើករថយន្ត​លេខ​ដៃ​ថ្វី​ដ្បិតតែ​មាន​ភាព​សាំញ៉ាំ​និង​ស្មុគស្មាញ​ជាង​លេខ​ស្វ័យប្រវត្តិ​(​អូ​តូ​)​យ៉ាងណា​ក្តី ក៏​វា​ហាក់​មានគុណ​សម្បត្តិ​ខ្លះ​ដែរ ប្រសិនជា​អ្នក​កាន់ចង្កូត​បាន​យល់​ដឹង​ពី​បច្ចេកទេស​មួយ​ចំនួន​បន្ថែម​ទៀត ក្នុង​ការ​យក​ទៅ​អនុវត្ត​ជាក់ស្តែង​នោះ ។ ខាងក្រោម​នេះ​គឺជា​របៀប​បើករថយន្ត​លេខ​ដៃ​ឱ្យ

ការ​បើករថយន្ត​លេខ​ដៃ​ថ្វី​ដ្បិតតែ​មាន​ភាព​សាំញ៉ាំ​និង​ស្មុគស្មាញ​ជាង​លេខ​ស្វ័យប្រវត្តិ​(​អូ​តូ​)​យ៉ាងណា​ក្តី ក៏​វា​ហាក់​មានគុណ​សម្បត្តិ​ខ្លះ​ដែរ ប្រសិនជា​អ្នក​កាន់ចង្កូត​បាន​យល់​ដឹង​ពី​បច្ចេកទេស​មួយ​ចំនួន​បន្ថែម​ទៀត ក្នុង​ការ​យក​ទៅ​អនុវត្ត​ជាក់ស្តែង​នោះ ។ ខាងក្រោម​នេះ​គឺជា​របៀប​បើករថយន្ត​លេខ​ដៃ​ឱ្យ​ស៊ីសាំង​តិច​៖

១-​សិក្សា​ឈ្វេងយល់​ពី​របៀប​បើកបរ​ក៏​ដូច​ជា​ការ​ប្រើប្រាស់​ចង្កឹះ​លេខ​ឱ្យ​បាន​ថ្នឹក​បន្តិច ។

២-​ក្រោយ​ពេល​បើក​ស្ទាត់ជំនាញ​ហើយ ចាប់ផ្តើម​តាម​ដែល​អ្នក​គិត​ថា​ធម្មតា នឹង​អាច​ធ្វើ​ទៅ​បាន​កុំ​បង្ខំ​ឱ្យ​សោះ គឺ​ធ្វើ​តាម​សម្រួល​និង​តាម​លំដាប់លំដោយ​នៃ​បច្ចេកទេស​បើកបរ​រថយន្ត​លេខ​ដៃ ។

៣-​បញ្ចូល​លេខ​ទៅ​ក្នុង​តំណែង​លេខ​ខ្ពស់​ជាង​មុន​ដោយ​ទុក​ឱ្យ​រថយន្ត​សម្រេច​បាន​នូវ​ល្បឿន​លឿន​ជាង​មុន​ផង​ដែរ ។ គឺ​មាន​ន័យ​ថា លោក​អ្នក​ចាំបាច់​ត្រូវ​តែ​បង្កើន​ល្បឿន​លឿន​ជាង​ធម្មតា​នៅ​ពេល​បញ្ចូល​លេខ ។ ក្នុង​នោះ​គួរ​ប្រើប្រាស់​ត្រឹមតែ​៥៦​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​គ្រប់គ្រាន់​ហើយ​ចំពោះ​លេខ​ទី​៣ ឯ​លេខ​ទី​៤​បញ្ចូល​តាម​ធម្មតា​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​កុំ​ព្យាយាម​ទម្លាក់​ជើង​ជាន់​ឈ្នាន់​ហ្គា​រ៍​ខ្លាំង​ពេក ខណៈ​ពេល​បង្កើន​ល្បឿន​នោះ ។

៤-​ចូរ​កត់​សម្គាល់ថា ខណៈ​ពេល​រថយន្ត​អ្នក​នៅ​តែ​កំពុង​មាន​ចលនា​បំ​លាស់​ទី​ទៅ​មុខ​ក្នុង​កម្រិត​ល្បឿន​ដូច​គ្នា និង​ល្បឿន​មុន​នេះ​បន្តិច​នោះ ម៉ាស៊ីនរថយន្ត​គឺ​កំពុង​មាន​អត្រារ​ង្វិ​ល​ជុំ​ប្រហែល​១.២០០​ជុំ​/​នាទី ទៅ​១.៥០០​ជុំ​/​នាទី ។

៥-​ពីព្រោះ​ថា ម៉ាស៊ីនរថយន្ត​អ្នក​កំពុង​រត់​ក្នុង​អត្រា​ទាប​ជាង​មុន ហើយ​វា​ក៏​ស៊ីសាំង​តិច​ផង​ដែរ ។

៦-​ចូរ​បើករថយន្ត​ទ្បើ​ង​ទី​ចំណាត​ឱ្យ​លឿន​ជាង​ធម្មតា​បន្តិច ហើយ​រថយន្ត​អ្នក​អាច​ស្ថិត​ក្នុង​តំណែង​លេខ​ខ្ពស់​ជាង​មុន ប៉ុន្តែ​សូម​ចង​ចាំ​ថា កុំ​ព្យាយាម​បង្កើន​ល្បឿន​លឿន​ពេក គឺ​លៃ​យ៉ាងណា​ឱ្យ​សម​ល្មម​នឹង​ស្ថានភាព​ផ្លូវ ទើប​ជា​ការ​ប្រសើរ ។

*​ចំណុច​ហាមប្រាម
-​កុំ​ព្យាយាម​បោះពួយ​រុលទៅមុខ​ពី​ការ​ឈប់​ក្នុង​តំណែង​លេខ​មួយ ក្រៅពី​លេខ​ទី​១ ឬ​ទី​២ តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​មិន​ដូច្នេះ​ទេ​រថយន្ត​អ្នក​នឹង​រលត់​ម៉ាស៊ីន​ជា​មិន​ខាន ម្យ៉ាងទៀត បើ​មិន​រលត់​ក៏​វា​អាច​ធ្វើ​ឱ្យ​ឆេះ​អំ​ប្រា​យ៉ា​បាន​ដែរ ។

-​ការ​ប្រើប្រាស់​លេខ​ខ្ពស់​ជាង​ភាព​ចាំបាច់ គឺ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ៕