ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់ ជេ​ម​ស៍ ឡើង​កូដ​ខ្លាំង ត្រូវ​បាន​ក្រុម​ហ៊ុន «ASPOR» ជ្រើសរើស​ឲ្យ​ក្លាយ​ជា​តំណាង​ផលិតផល ប្រចាំ​នៅ​កម្ពុជា​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​អាជីព​ជា​តារាចម្រៀង និង​មុខ​ជំនួញ​ទទួល​បាន​ជោគជ័យ​ហើយ​នោះ ថ្មី​ៗ​នេះ លោក ខាន់ ជេ​ម​ស៍ ហាក់​ឡើង​កូដ​ខ្លាំង រីកមុខ​រីក​មាត់…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​អាជីព​ជា​តារាចម្រៀង និង​មុខ​ជំនួញ​ទទួល​បាន​ជោគជ័យ​ហើយ​នោះ ថ្មី​ៗ​នេះ លោក ខាន់ ជេ​ម​ស៍ ហាក់​ឡើង​កូដ​ខ្លាំង រីកមុខ​រីក​មាត់ រហូត​ត្រូវ​បាន​ក្រុមហ៊ុន «ASPOR» ដែល​នាំ​ចូល​គ្រឿង​អេ​ឡិច​ត្រូ​និក​ធំ​មួយ ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ ប្រចាំ​ប្រទេស​កម្ពុជា​។

តារាចម្រៀង​សំឡេង​ផ្អែម លោក ខាន់ ជេ​ម​ស៍ បាន​ឲ្យ​ដឹង​ថា លោក​ពិត​មាន​អារម្មណ៍​សប្បាយ​រីករាយ ក្នុង​ការ​ធ្វើ​ទូត​សុ​ឆន្ទៈ ឲ្យ​ក្រុមហ៊ុន «ASPOR» និង​មាន​មោទនភាព ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ជ្រើសរើស​រូប​លោក តំណាង​ឲ្យ​ម៉ាក​សញ្ញា «ASPOR» ជា​ម៉ាក​ល្បី កំពុង​វាយលុក​ទីផ្សារ​ទាំង​នៅ​លើ​ពិភពលោក និង​ក្នុង​ប្រទេស​កម្ពុជា​។

លោក ខាន់ ជេ​ម​ស៍ បន្ត​ថា ក្រុមហ៊ុន «ASPOR» គឺ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ជា​ពិសេស​គ្រឿង Accessories ផ្សេង​ៗ​ដូច​ជា ឆ្នាំង​សាក​ទូរស័ព្ទ​, Power Bank, ឈុត​កា​រ៉ា​អូ​ខេ និង​កាស់​ស្ដាប់ ជាដើម​នោះ សុទ្ធសឹងតែ​មានគុណ​ភាពល្អ លំដាប់​អន្តរ​ជាតិ ពេញ​និយម​ច្រើន ក្នុង​ការ​ប្រើប្រាស់​សម្រាប់​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។

ដោយសារ​តែ​លេចមុខ​មាត់​ខ្លាំង ក្នុង​វិស័យ​ជំនួញ​មាន​ដៃគូ​សហការ​ច្រើន រួម​ទាំង​ប្រជាប្រិយភាព​កេរ្តិ៍ឈ្មោះ​ល្អ​ផង​នោះ បាន​ធ្វើ​ឲ្យ​លោក ខាន់ ជេ​ម​ស៍ ក្លាយជា​អ្នក​ជម្រើស​ទី​១ សម្រាប់​ក្រុមហ៊ុន «ASPOR» ក្នុង​ការ​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ ប្រចាំ​ប្រទេស​កម្ពុជា​។ ការ​ចុះ​កុងត្រា ជា​តំណាង​ឲ្យ​ក្រុមហ៊ុន «ASPOR» បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នេះ ដោយ​ក្នុង​កុងត្រា​នោះ មាន​រយៈពេល​៥​ឆ្នាំ ហើយនឹង​បន្ត​ទៀត នៅ​៥​ឆ្នាំ​ខាង​មុខ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ