ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ទ្រង់​ឱ្យ​ពិចារណា​ទ្រឹស្តី​ទាំង​១០​មុន​នឹង​ជឿ

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​កា​លាម​សូត្រ​ព្រះ​សម្ពុទ្ធ​បាន​សម្តែង​អំពី​វិធី​បដិបត្តិ​ក្នុង​រឿង​ដែល​គួរ​សង្ស័យ ឬ​គោលការណ៍​នៃ​ការ​ជឿ​ចំនួន​១០​យ៉ាង សម្រាប់​ជា​ការ​ពិចារណា ពិសោធន៍​មុន​នឹង​ជឿ​រឿង​នោះ​ថា ពិត​ឬ​មិន​ពិត ។ គោលការណ៍​ទាំង​១០​នោះ​គឺៈ ១-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​គ្រាន់តែ​ការ​បាន​ស្តា​ប់ត​ៗ​គ្នា​មក ។…

នៅ​ក្នុង​គម្ពីរ​កា​លាម​សូត្រ​ព្រះ​សម្ពុទ្ធ​បាន​សម្តែង​អំពី​វិធី​បដិបត្តិ​ក្នុង​រឿង​ដែល​គួរ​សង្ស័យ ឬ​គោលការណ៍​នៃ​ការ​ជឿ​ចំនួន​១០​យ៉ាង សម្រាប់​ជា​ការ​ពិចារណា ពិសោធន៍​មុន​នឹង​ជឿ​រឿង​នោះ​ថា ពិត​ឬ​មិន​ពិត ។ គោលការណ៍​ទាំង​១០​នោះ​គឺៈ

១-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​គ្រាន់តែ​ការ​បាន​ស្តា​ប់ត​ៗ​គ្នា​មក ។

២-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​កាន់​ត​ៗ​គ្នា​ជា​ប្រពៃណី​ពី​បុរាណ ឬ​ពី​ដើម​មក ។

៣-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​និទាន​ត​ៗ​គ្នា ។

៤-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​អាង​តម្រា ឬ​គម្ពីរ ។

៥-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា ។

៦-​កុំ​ដាក់ចិត្ត​ជឿ​ដោយ​មិន​មាន​ហេតុផល ។

៧-​កុំ​ដាក់ចិត្ត​ជឿ​ដោយ​ការ​គិតពិចារណា តាម​បែប​ហេតុផល ។

៨-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​ពិនិត្យ​ហើយ ។

៩-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​មើលទៅ​រូប​លក្ខណៈ ហាក់ដូចជា​អ​ញ្ចឹ​ង​មែន ។

១០-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​សង្ឃ​អង្គ​នេះ​ជា​គ្រូ​របស់​យើង ។

បើ​ដូច្នេះ តើ​យើង​គួរ​ជឿ​ដូច​ម្តេច ?

ព្រះ​សម្ពុទ្ធ​បាន​ត្រាស់​ថា លុះត្រាតែ​កាលណា​ដឹង​ច្បាស់​ដោយ​ចិត្ត ឃើញ​ជាក់​ដោយ​ចក្ខុ​របស់​ខ្លួន ហើយ​ត្រូវ​ប្រកបដោយ​បញ្ញា​ផង​ទើប​ជឿ​ទៅ​វា​មិន​ខុស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ