ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចូលរួម​កិច្ច​ប្រ​ជុំកំពូល​អាស៊ាន​លើក​ទី​៣៦ លើ​ប្រធានបទ​”«​ភាព​ស្អិតរ​មួ​ត និង​ការ​ឆ្លើយ​តប​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាព​ស្អិតរ​មួ​ត និង​ការ​ឆ្លើយ​តប​» ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ (…

រាជធានី​ភ្នំពេញ​៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាព​ស្អិតរ​មួ​ត និង​ការ​ឆ្លើយ​តប​» ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ ( Video Conference) នៅ​វិមាន​សន្តិភាព ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់ លោក ង្វៀ​ន សួន​ហ្វុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម ។ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ថ្ងៃនេះ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ក្នុង​ការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩ និង​ការ​លើកកម្ពស់​ការ​ស្តារ​សេដ្ឋកិច្ច​-​សង្គម ក្រោយ​ជំងឺ​កូ​វី​ដ​-១៩ ។

កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សា​ផង​ដែរ លើ​វិធី និង​មធ្យោបាយ​នានា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ និង​ទំនាក់ទំនង​របស់​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ និង​សហគមន៍​អន្តរជាតិ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​មាន​៖ សម័យប្រជុំ​ពិសេស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ស្តី​ពី​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល (Digital), កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​, កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ