ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​​ស្រី​ល្បី​ កញ្ញា ស៊ិន យូប៊ីន បាន​ក្លាយ​​ទៅ​ជា​ម្ចាស់​ប្រេន​តែ​គុជ​ល្បី Fire Tiger លំដាប់ PREMIUM ដំបូង​​​គេ​នៅ​កម្ពុជា​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តែ​គុ​ជ​ដ៏​ល្បី និង​មាន​រសជាតិ​ឆ្ងាញ់​លំដាប់ PREMIUMS Fire Tiger គឺជា​ប្រេ​ន មក​ពី​ប្រទេស​ថៃ ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​តាម​បណ្ដា​ប្រទេស​នានា​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ តែ​គុ​ជ​ដ៏​ល្បី និង​មាន​រសជាតិ​ឆ្ងាញ់​លំដាប់ PREMIUMS Fire Tiger គឺជា​ប្រេ​ន មក​ពី​ប្រទេស​ថៃ ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​តាម​បណ្ដា​ប្រទេស​នានា​ជា​ច្រើន ទាំង​នៅ​អាស៊ី និង​អឺរ៉ុប តាម​រយៈ​ការ​ពង្រីក​សាខា​ទៅ​តាម​បណ្ដា​ប្រទេស​ទាំងនោះ ហើយ​ពេល​នេះ Fire Tiger ក៏​បាន​ឈាន​ចូល​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា​ហើយ ។

ដោយ Fire Tiger ត្រូវ​បាន​បើក​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី ២ ដោយ​មានការ​ចូលរួម​កិត្តិយស​ពី​តារា ល្បី​ៗ អ្នក​សារព័ត៌មាន និង​អតិថិជន​ជា​ច្រើន​កុះករ​សម្រាប់​កម្មវិធី​ដ៏​ពិសេស​នេះ ។

លក្ខណៈ​ពិសេស ដែល​ធ្វើ​ឱ្យ Fire Tiger ត្រូវ​បានឱ្យ​ឈ្មោះ​ថា ជា​ប្រេ​ន​លំដាប់ Premium ដោយ សារ​តែ​វត្ថុធាតុដើម និង​គ្រឿងផ្សំ​សុទ្ធតែ​មានការ​ពិនិត្យ និង​ជ្រើសរើស​ត្រឹមត្រូវ​តាម​ស្តង់​ដា ពិសេស និង​មាន​តម្លៃ​ថ្លៃ ។ ឯ​របៀប​ធ្វើ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​សុទ្ធសឹងតែ អនុវត្ត​តាម​រូបមន្ត​ដើម​ពិត​ៗ ដោយ​សូ​ម្បី​តែ​គុ​ជ​ដែល​ស្ងោរ ហើយ​យក​ប្រើប្រាស់​ត្រឹម​រយៈពេល​តែ ៤​ម៉ោង​ប៉ុណ្ណោះ ដើម្បី​ធានា​គុណភាព​នៃ​ភេសជ្ជៈ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តែ​គុ​ជ​មួយ​កែវ​ៗ​សុទ្ធតែ មាន​រសជាតិ​ឆ្ងាញ់ ពិសេស​ពេញ​លក្ខណៈ​ដូច​រសជាតិ​ដើម​ទាំងស្រុង ។

កញ្ញា ស៊ី​ន យូ​ប៊ី​ន ដែល​ជា​ម្ចាស់​ហាង​តែ​គុ​ជ Fire Tiger នេះ​បានឱ្យ​ដឹង​ថា ប្រេ​ន​នេះ​គឺ​ល្បី​ខ្លាំង មែនទែន​នៅ​ក្រៅប្រទេស ហើយដោយ​សារ​ខ្ញុំ​ផ្ទាល់​ចូល​ចិត្ត​រសជាតិ Fire Tiger ក៏​នាំ​ប្រេ​ន​នេះ ចូល​មក​តែ​ម្តង ។ ប្រេ​ន Fire Tiger មាន​ទាំង​នៅ​អឺរ៉ុប និង​អាស៊ី ដែល​ក្នុង​នោះ​មាន​ដូច​ជា​នៅ ប្រទេស​អង់គ្លេស ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី និង​ប្រទេស​ហ្វី​លី​ពី​ន ជាដើម ។

ទាក់ទង​ទៅ​នឹង​លំដាប់ Premium នេះ​ផង​ដែរ កញ្ញា​ឱ្យ​ដឹង​ថា របស់​ដែល​កុម្ម៉ង់​មក​សម្រាប់​ហាង តែ​គុ​ជ Fire Tiger គឺ​សុទ្ធតែ​ជា​របស់​ដែល​មាន​តម្លៃ​ខ្ពស់​នាំ​ចូល​ពី​ក្រៅប្រទេស ។ រីឯ​រស​ជាតិ គឺ ខុស​គ្នា​ពី​តែ​គុ​ជ​ដទៃ​ទៀត ព្រោះ​កញ្ញា​បាន​អះអាង​ថា កញ្ញា​គឺជា​ដែល​ចូល​ចិត្ត​ញ៉ាំ​តែ​គុ​ជ​ស្ទើរតែ គ្រប់​ប្រេ​ន​ទាំងអស់ តែ Fire Tiger ធនា​ថា ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ។

កញ្ញា​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ប្រទេស​កម្ពុជា Fire Tiger នេះ​គឺជា​លើក​ទី​មួយ ហើយ​មាន គម្រោង​បើក​សាខា​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​បងប្អូន​ដែល​ចូល​ចិត្ត Fire Tiger ងាយស្រួល ក្នុង​ការ​រក​ទិញ ។ ទាក់ទង​ទៅ​នឹង​ការ​តុបតែង​ហាង Fire Tiger នេះ​ដែរ គឺ​ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន បាន​ឆ្លៀតពេល​ពី​កា​ងារ​សិល្បៈ ដើម្បី​រៀបចំ​ដំណើរការ​ដោយ​ខ្លួនឯង​ទាំងអស់​ដែល​ប្រើ​ពេល​រៀបចំ​ប្រមាណ​ជា ១​ឆ្នាំ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​បំផុត​សម្រាប់​តារា​សម្តែង​ល្បីឈ្មោះ ស៊ី​ន យូ​ប៊ី​ន ហើយ​នាង​សង្ឃឹមថា បងប្អូន​នឹង​មានការ​គាំទ្រ​ច្រើន​ផង​ដែរ ហើយ​បើ​ជោគជ័យ​មាន បងប្អូន​គាំទ្រ​ច្រើន​នឹង​បើក​នៅ​តាម​ខេត្ត​ថែម​ទៀត ។

នៅ​ក្នុង​ពិធី​បើក​ដំណើរការ​សាកល្បង​នេះ​ផង​ដែរ គេ​ឃើញ​មាន​អតិថិជន​ជា​ច្រើន​បាន​មក​ចូលរួម​និង​ទទួល​បាន Fire Tiger ដោយ​ឥត​គិតថ្លៃ​ចំនួន ៩៩​កែវ​ផង​ដែរ និង​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត នោះ​គឺ​កញ្ញា ស៊ី​ន យូ​ប៊ី​ន និង​លោក ខាត់ វ៉ៃ​ហាំ​ង ថែម​ទាំង​បាន​បញ្ចេញស្នាដៃ​ធ្វើ​តែ​គុ​ជ Fire Tiger ដោយ​ផ្ទាល់​ដៃ​ជូន​ដល់​ហ្វេ​ន​ៗ​ថែម​ទៀត​ផង https://www.facebook.com/firetigerkh/៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ