ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ស្រាបៀរថ្មីមួយ​ចាប់ផ្ដើម​សាងសង់​​ជាមួយទុន​ ១៣៩,៥លានដុល្លារ​ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ រោងចក្រស្រាបៀរតម្លៃ ១៣៩.៥លានដុល្លារអាមេរិករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវ​បាន​ប្រារ​ព្ធ​ពិ​ធីប​​ញ្ចុះ​បឋ​ម​​សិលា​បើ​ក​​កា​រ​ដ្ឋា​នសា​ង​ស​ង់​លើ​ផ្ទៃ​ដីទំ​ហំ​ ១៥​ម៉ឺនម៉ែត្រក្រឡា…

រាជធានីភ្នំពេញ ៖​ រោងចក្រស្រាបៀរតម្លៃ ១៣៩.៥លានដុល្លារអាមេរិករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវ​បាន​ប្រារ​ព្ធ​ពិ​ធីប​​ញ្ចុះ​បឋ​ម​​សិលា​បើ​ក​​កា​រ​ដ្ឋា​នសា​ង​ស​ង់​លើ​ផ្ទៃ​ដីទំ​ហំ​ ១៥​ម៉ឺនម៉ែត្រក្រឡា នាព្រឹកថ្ងៃទី ២៥​ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងនៅលើផ្លូវលេខ ១១៤ ក្នុ​ង​ភូមិ​របោះ​អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់​ពីទ​ទួ​ល​បាន​កា​រ​អ​នុ​​ម័​ត​ជា​ផ្លូ​វ​ការ​ពី​រា​​ជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ ២០២០ ។

តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ របស់​រាជ​រដ្ឋា​ភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច​អគ្គ​ម​ហា​សេនា​​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យឧស្សាហកម្ម កំពុង វិវត្ត ខ្លួននិ ងដើរតួនាទីរឹតតែសំខាន់ឡើងក្នុងឋានៈជាកម្លាំងចលករថ្មីដ៏រឹងមាំនៃឃ្នាស់សេដ្ឋកិច្ចជាតិក្នុងចំណោម វិស័យ ជុំរុញកំណើនសំខាន់ៗនៅកម្ពុជា ។ ដោយ​បាន​មើល​ឃើញ​ពី​សក្តា​នុពល​ និង​កា​លា​នុវត្ត​ភាព​ក្នុង​វិស័យ​ឧ​ស្សា​ហ​កម្ម ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បាន​សម្រេច​ចិត្ត​យ៉ាងមោះមុ​តបន្ត​អ​នុ​វ​ត្តផែ​នកា​រសា​ង​ស​​ង់រោ​ង​ច​ក្រ​ស្រាបៀរ​របស់​ខ្លួនដែលបានគ្រោងទុក​ជាយូរមកហើយ ដោយប្រើប្រាស់ទុនវិនិយោគផ្ទាល់ខ្លួននិងក្នុងស្រុក ទាំងស្រុងបើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ ១៩ យ៉ាងណាក្តី ដើម្បីបង្ហា​ញពីការ​ប្តេជ្ញា​បន្ត​រួ​ម​ចំ​ណែ​កជា​មួយរាជរដ្ឋាភិបាលជានិច្ចក្នុងការស្តារនិងជុំរុញកំណើនសេដ្ឋកិច្ចជាតិ ។

តាមរយៈបទពិសោធន៍ជាច្រើនទសវត្សន៍កន្លងមកក្នុងការផលិត​ និងចែកចាយស្រាបៀរក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី មានជំនឿយ៉ាងមុតមាំ ក្នុងការ​បង្កើ​ត​រោង​ច​ក្រផ​លិ​ត​ស្រា​បៀរ​ដែ​លមា​ន​​គុ​ណ​ភា​ព​ខ្ពស់​ និងសេវាកម្មល្អ ឆ្លើយតប​ទៅនឹ​ង​​ត​ម្រូ​វកា​​រ​ពិ​ត​ប្រាកដរ​ប​ស់​ប្រ​ជា​ពល​រ​ដ្ឋខ្មែ​រ​ក្នុ​ងស្រុ​កដែល​ប​ច្ចុ​ប្ប​ន្ន​មា​ន​ការយល់ដឹងខ្ពស់ និងចង់ប្រើផលិតផលដែលល្អទាំងគុណភាពទាំងសេវាកម្ម ព្រម​ទាំង​ឈា​ន​ទៅ​ដល់​ការ​នាំ​ចេ​ញ​ទៅក្រៅប្រទេស ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យ​បានស្គាល់អំពីផលិតផលនិងស្នាដៃរបស់កូនខ្មែរ ។ ក្រុមហ៊ុ​ន​ វឌ្ឍនៈ ប្រូវើរី ក៏ផ្ដោតសំខាន់បន្ថែមទៀតទៅលើការជ្រើសរើសធនធានមនុស្សទាំ​ងក្នុង ​និង​ក្រៅប្រ​ទេស​ដែ​ល​មាន​ប​ទពិសោធន៍និងជំនាញច្បាស់លាស់ទៅលើចង្វាក់ផលិតកម្ម ក្នុងការផលិត​ស្រាបៀរ​និង​គ្រ​ប់​គ្រង​ពា​ណិជ្ជកម្ម​ ស្របជាមួយការបំពាក់គ្រឿងចក្រនិងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ ប្រទេស​អាល្លឺម៉ង់ ។

រោងចក្រស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២១ខាងមុខ​ជាមួយ​នឹងសមត្ថភាពផលិតរហូតដល់ ៧៦លានកេស ក្នុងមួយឆ្នាំ ។ នៅពេ​លគ​ម្រោ​ងនេះ​ដំណើ​រ​កា​រ​ផលិត​កម្ម​ពេញលេញ នឹងបង្កើតការងារដល់បុគ្គលិក​​រហូតដល់ ១,៥០០នាក់ ផ្តល់ឱ​កាស​ការងា​រ​ដោ​យប្រ​​យោ​ល​ជា​ច្រើនផ្សេងទៀត រួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន ព្រមទាំង​ចូល​រួម​លើក​ស្ទួយ​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតជាច្រើននៅកម្ពុជា ។ ជាពិសេស គឺការចូ​លរួ​ម​ជុំ​រុ​ញ​ពិ​ពិ​ដ​ក​ម្ម​​ផលិតផលក្នុងស្រុកដែលមានស្តង់ដារនិងគុណភាពខ្ពស់ ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ វឌ្ឍនៈ គ្រុប ដែ​លជាគ្រុ​បដ៏​លេច​ធ្លោ​​មួយនៅ​ក្នុ​ងប្រ​ទេ​ស​ក​ម្ពុជា ។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើ​ន​ដែ​លសុ​ទ្ធសឹ​ង​ជា​កា​​រ​វិ​និ​យោ​គ​ដោ​យ​ធ​ន​ធាន​ផ្ទា​ល់​ខ្លួ​នសុទ្ធសាធ ក្នុងវិស័យសំ​ខាន់ៗដូចជា ៖

​-​ វិ​ស័យធនា​គារ មានធនាគារ វឌ្ឍនៈ បច្ចុប្បន្នមានចំនួន ១៩សាខា និងសាខាជាច្រើ​ន​ទៀត​នៅតា​ម​ប​ណ្តា​រា​ជ​ធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងរួចរាល់ ព្រមទាំងបាននិងកំពុងសាងសង់ ហើ​យ​ត្រៀម​​នឹងបើកដំណើរការជាបន្តបន្ទាប់ ។

– វិស័យ​អចលនទ្រព្យ មានក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី (Vattanac Properties) គ្រប់គ្រ​ងលើ​អ​គា​រ​ម​ជ្ឈ​មណ្ឌ​​ល​ពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) ដែល​លេច​ធ្លោឈ​​រស​ន្ធឹ​​ង​មាន​​រា​ងដូ​ច​នា​គ​រា​ជ​នៅ​កណ្ដា​ល​​ទីក្រុងភ្នំពេញ មានបន្ទប់ការិយាល័យលំដាប់ A (GRADE A) ផ្សារទំនើប និងសណ្ឋាគារ ។

– វិ​ស័​យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និង​ទីលា​ន​វា​យ​កូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort) កម្រិតស្ត​ង់​ដារ​អន្ត​រ​ជា​តិ​ដែលមា​ន​ ៣៦​រ​ន្ធ​ដំ​បូ​ង​គេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​រៀ​ប​ចំ និ​ង​រ​ច​នា​ឡើ​ងដោយ​ផ្សា​រ​ភ្ជា​ប់ទៅ​នឹ​ងអ​ត្ត​សញ្ញា​ណវ​ប្ប​ធម៌​ខ្មែរនិងប្រកបដោយមេត្រីភាពបរិស្ថាន ហើយគ្រប់គ្រងនិងប្រតិបត្តិការដោយក្រុមហ៊ុន Troon Intern​at​io​n​a​l​ ​ដែល​ជាក្រុ​ម​ហ៊ុ​នអន្តរជាតិដ៏ល្បីក្នុងការគ្រប់គ្រងទីលានវាយកូនហ្គោល

– វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B )​​ នាំចូលម៉ាកយីហោភោ​ជ​នី​យ​ដ្ឋា​ន​ល្បី​ៗ​​នៅលើពិភពលោក ។

– វិស័យទំនិញ និងសេ​វាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន  (Vattanac Investment ) ដែល​ផ្តោ​ត​លើ​សំលៀ​​​ក​បំពាក់ គ្រឿងថែរក្សាសម្ផស្ស គ្រឿងសង្ហាររឹម និងបរិក្ខារលម្អ ដែលសុទ្ធ​សឹ​ងជា​ម៉ា​កស​ញ្ញា​ល្បីៗ​លំ​ដាប់​ពិ​ភពលោក ។

តាមផែនការនៅក្នុងឆ្នាំ ២០២០នេះ វឌ្ឍនៈ គ្រុប មានគម្រោងវិនិយោគធំៗចំនួន ២ គឺ ៖

– ទី ១ គម្រោងសាងសង់រោងចក្រផលិតស្រាបៀរផ្តោតលើគុណភាពខ្ពស់ និងសេវាកម្មល្អ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដែលកំពុងបើកការដ្ឋានសាងសង់ ។

– ទី ២ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីឈ្មោះ វឌ្ឍនៈវីល (Vattanacville) មានទីតាំ​ងស្ថិត​នៅ​ជុំ​វិ​ញ​ទីលា​ន​វា​យ​កូនហ្គោល វឌ្ឍនៈ ហ្គោលរីសត លាតសន្ធឹងលើផ្ទៃដីជាង ១​ពាន់ហិកតា ដែ​លនឹ​ង​ក្លា​យទៅ​ជា​ទី​ក្រុ​ង​និ​មត្តិ​រូបថ្មីមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ ។ ទីក្រុងរណបថ្មី វឌ្ឍនៈវីល នឹ​ងរំ​លេ​ច​ទៅ​ដោ​យ​គ​ម្រោ​ង​លំនៅដ្ឋា​ន​បែ​ប​ទំ​នើប​ប្រណីត អគារពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប សាលារៀនអន្តរជាតិ ។ល។ ដែលនឹងសា​ង​សង់​ដោ​យ​យ​ក​ចិត្ត​ទុកដាក់បំផុតហើយផ្តោតសំខាន់ទៅលើគុណភាព និងបរិស្ថានរស់នៅប្រកបដោយ​ផា​សុកភាពនិ​ង​ធ​ម្មជាតិ​ដ៏​ស្រ​ស់​បំព្រ​ង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ