ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល២​ស​ប្តា​ហ៍​នេះ​ពលរដ្ឋ​សម្រុក​ផ្ទេរកម្មសិទ្ធិ​យានយន្ត ១​ថ្ងៃ​ជាង​១០០​គ្រឿង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈ​ពេល២​ស​ប្តា​ហ៍​នេះ​ប្រជាពលរដ្ឋ​សម្រុក​ផ្ទេរកម្មសិទ្ធិ​យានយន្ត​១​ថ្ងៃ ជាង​១០០​គ្រឿង​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​មន្ទី​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​ការិយាល័យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​នៅ​មន្ទី​សាធារណៈការ…

ខេត្តបន្ទាយមានជ័យ ៖ រយៈ​ពេល២​ស​ប្តា​ហ៍​នេះ​ប្រជាពលរដ្ឋ​សម្រុក​ផ្ទេរកម្មសិទ្ធិ​យានយន្ត​១​ថ្ងៃ ជាង​១០០​គ្រឿង​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​មន្ទី​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​ការិយាល័យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​នៅ​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​ថា​៖ ក្រោយ​ពេល​ដែល ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ ស្តី​ពី​ការ​អនុគ្រោះ​ឲ្យ បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ចំនួន​០៣​ឆ្នាំ​ចុង​ក្រោយ​ពី​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។

ដោយ​លើកលែង​ប្រាក់​ពិន័យ​ទោសទណ្ឌ​លើ​រថយន្ត​ដែល​មិន​បាន បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន និង​យានជំនិះ​គ្រប់​ប្រភេទ​ពី​មុន​មក នៅ​ពេល​ម្ចាស់​យានយន្ត ដាក់​ពាក្យ​ស្នើ​សុំ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​។ មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​៖ អ្នក​ដែល​កំពុង​កាន់កាប់​យានយន្ត​ដែល​បាន​ទិញ​លក់​ត​ៗ​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ​ដែល​មាន​បំណង​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ត្រូវ​ដាក់​ពាក្យសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដោយ​ភ្ជាប់​នូវ​ឯកសារ​ដូច​មាន​៖១.​ពាក្យសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ជំ​ន​និះ​មាន​ផ្ដិត​ស្នាម​មេដៃ​អ្នក​ស្នើ​សុំ និង​មាន​បិទ​សំណៅ​លេខ​កាល់ តួ​ឬ​សាក់​ស៊ី​) ដែល​ចម្លង​ជាក់ស្តែង​ពី​យានយន្ត​។

២.​ប័ណ្ណ​សម្គាល់​(​ច្បាប់​ដើម​) និង​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​(​ករណី​ផ្ទេរកម្មសិទ្ធិ​រាជធានី​.​ខេត្ត​)​។​៣.​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​។ ៤.​អត្តសញ្ញាណប័ណ្ណ​អ្នកលក់ និង​អ្នកទិញ​៖ ពលរដ្ឋ​ខ្មែរ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ច្បាប់​ចម្លង​ដែល​មាន​បញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ជនជាតិ​បរទេស មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព និង​លិខិតបញ្ជាក់​ទីលំនៅ បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត លិខិត​លក់​ទិញ កិច្ចសន្យាធានា​ដែល​មាន​បញ្ជាក់​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទម្រង់​នៃ​ពាក្យសុំ​ផ្ទេរ កម្មសិទ្ធិ​យានយន្ត លិខិត​លក់​ទិញ និង​កិច្ចសន្យាធានា​មាន​ចែង​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​សេចក្តីណែនាំ​នេះ​។

មន្ត្រី​បាន​បញ្ជាក់​ថា​៖ រយៈពេល​២​ស​ប្តា​ហ៍​នេះ​ប្រជាពលរដ្ឋ​បាន​សម្រុក​មក ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​បាន​ធ្វើ​១​ថ្ងៃ​មិន​តិច​ជាង​១០០​គ្រឿង​ដែល​អនុវត្ត​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ បាន​ចំនួន​២៨៨​គ្រឿង​ហើយ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ