ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមបម្រុងឆ្លើយតប គ្រោះទឹកជំនន់ឆ្នាំ២០២០ ដែលត្រូវបានប្រជុំសិក្សានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។ ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានមាន ប្រសាសន៍ថា៖ គោលគំនិត និងផែនការសកម្មភាពការសិក្សាពីការត្រៀមបម្រុងឆ្លើយតប គ្រោះទឹកជំនន់ឆ្នាំ២០២០នៅខេត្តបន្ទាយមានជ័យ យោងតាមការព្យាករណ៍របស់ក្រសួង ធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា ឆ្នាំ២០២០ នេះអាចនឹងមានគ្រោះទឹកជំនន់ដោយសារតែកត្តា អាកាសធាតុមិនអំណោយផល។
ឈរលើស្មារតីនេះ និងផ្អែកតាមតម្រូវការជាក់ស្តែង របស់អង្គភាពដែលបានបញ្ជាក់ក្នុងផែនការគ្រប់គ្រងគ្រោះ អាសន្នឆ្នាំ២០២០ (សកម្មភាពទី១.២) ជាការចាំបាច់ដែលនាយកដ្ឋានជំនាញរបស់អគ្គលេខាធិការ គ.ជ.គ.ម. ត្រូវចុះសិក្សាជាក់ស្តែង ការងារត្រៀមបម្រុងរបស់ខេត្តគោលដៅនីមួយៗ ដែលឈមនឹងគ្រោះទឹកជំនន់ក្នុងគោលបំណង ១.បានត្រៀមបម្រុងដោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ២.បន្ថែមសម្រាប់ការត្រៀមបម្រុងឲ្យកាន់តែប្រសើរសម្រាប់ការឆ្លើយតប។
លទ្ធផលរំពឹងទុក១.របាយការណ៍ដែលត្រូវបានបញ្ជាក់ពីចំណុចខ្លាំង និងអានុសាសន៍នានា ចំពោះចំណុចដែលត្រូវបំពេញបន្ថែម ដើម្បីឲ្យការងារត្រៀមបម្រុងសម្រាប់ឆ្លើយតប នៅរដូវ ទឹកជំនន់ខាងមុខនេះ។ ២.មន្ត្រីគ្រប់នាយកដ្ឋានបានស្វែងយល់ពីការងារត្រៀមបម្រុង របស់ខេត្ត និងដឹងពីភារកិច្ចតាមជំនាញរៀងខ្លួនក្នុងការងារត្រៀម និងឆ្លើយតបគ្រោះទឹកជំនន់។
ការត្រៀមបង្កាគ្រោះទឹកជំនន់ ១.គ្រោងផែនការថវិកា ស្បៀង ប្រេងឥន្ធនៈ សម្ភារផ្សេងៗ សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញទៅនឹងគ្រោះមហន្តរាយ, ២.ចលនាតម្រូវការមូលនិធិ និងធនធានសម្ភារសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ៕ ដោយ ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ