ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Everton ​នាំមុខ​គេ​ក្នុង​ការ​ប្រជែង​យក​កីឡាករ​លេចធ្លោម្នាក់​​របស់​កូរ៉េ​ខាងត្បូង​

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ របាយការណ៍​ពី​គេហទំព័រ theguardian បានឱ្យ​ដឹង​ថា​ក្លិប Everton កំពុងធ្វើការ​ទាក់​ទង់ ដើម្បី​ចុះហត្ថលេខា​នាំ​យក​កីឡាករ​លេចធ្លោ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ម្នាក់ មក​កាន់​ទឹកដី​ប្រទេស​អង់គ្លេស​រដូវ​កាល​ក្រោយ​។ ខ្សែការពារ​កណ្តាល…

ប្រទេស​អង់គ្លេស ៖ របាយការណ៍​ពី​គេហទំព័រ theguardian បានឱ្យ​ដឹង​ថា​ក្លិប Everton កំពុងធ្វើការ​ទាក់​ទង់ ដើម្បី​ចុះហត្ថលេខា​នាំ​យក​កីឡាករ​លេចធ្លោ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ម្នាក់ មក​កាន់​ទឹកដី​ប្រទេស​អង់គ្លេស​រដូវ​កាល​ក្រោយ​។

ខ្សែការពារ​កណ្តាល Kim Min-jae របស់​ក្រុម Beijing Guoan នៅ​លី​គ​កំពូល​ចិន (CSL) ដែល​បច្ចុប្បន្ន​កំពុង​ឡើង​ជើង​ខ្លាំង និង​ជា​កីឡាករ​ដែល​លេចធ្លោ​នៅ​តំបន់​អាស៊ី ត្រូវ​បាន​រាយការណ៍​ថា កំពុង​ជាប់​ទាក់ទិន​ការ​ផ្ទេរ​ទៅ​កាន់​ក្រប​ខណ្ឌ Premier League ជាមួយ​ក្រុម Everton ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Carlo Ancelotti ។

សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​វ័យ ២៣​ឆ្នាំ ដែល​មាន​រហស្សនាម​ថា «Monster» ត្រូវ​បាន​ក្លិប​ច្ចុ​ប្បន្ន Beijing Guoan បាន​កំណត់​តម្លៃ ១៣,៥​លាន​ផោន សម្រាប់​ក្លិប​ណា​ដែល​ចង់បាន​ខ្សែការពារ​កម្ពស់ ១,៩ ម៉ែត្រ​រូប​នេះ​។ តាម​របាយការណ៍​ពី theguardian បានឱ្យ​ដឹង​ថា ក្រៅពី Everton ដែល​មាន​ភាគរយ​ខ្ពស់ ក៏​មាន​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​ជា​ច្រើន​ផ្សេង​ទៀត ក៏​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ Min-jae ដែល​មាន​ដូច​ជា​៖ RB Leipzig, Lazio, Porto និង PSV ប៉ុន្តែ​គំនិត​របស់​គេ​គឺ​ចង់​ផ្លាស់​មក​លេង​ប្រទេស​អង់គ្លេស​។ ខណៈ​ក្លិប Watford និង Southampton ក៏​ត្រូវ​បាន​រាយការណ៍​ថា ចង់បាន​កីឡាករ​រូប​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា Kim Min-jae លេចធ្លោ និង​ជោគជ័យ​ខ្លាំង​ជាមួយ​ក្រុម Jeonbuk Hyundai នៅ​លី​គ​កំពូល​កូរ៉េ​ខាងត្បូង ដោយ​ឈ្នះ​ជើងឯក​លី​គ​នៅ​ឆ្នាំ ២០១៧ និង ២០១៨ និង​មានឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​ផង​ដែរ​។ Kim បាន​មក​ចូលរួម​ជាមួយ​ក្លិប Beijing Guoan ក្នុង​តម្លៃ ៤.៥ លាន​ផោន​កាលពី​ខែមករា ឆ្នាំ​២០១៩ ហើយ​បាន​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។

Kim ក៏​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​អាយុ​ក្រោម ២៣​ឆ្នាំ ដែល​បាន​ផ្តួល​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Asian Games នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨​។ ហើយ​គេ​បាន​បន្ត​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​ក្នុង​ព្រឹត្តិការណ៍ Asian Cup កាលពី​ឆ្នាំ​មុន បើ​ទោះបីជា​ពួក​គេ​រង​ការ​បរាជ័យ​ត្រឹម​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ដោយ​ប្រទេស​កា​តា​ក៏​ដោយ ប៉ុន្តែ Kim ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ក្រុម​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ