ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន ចែក​អំណោយ​ជូន​ដល់​អ្នក​សារព័ត៌មាន​ជួប​កង្វះ​ខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន (​ស​សក​ច​-CCJA) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ចែក​អំណោយ ជូន​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន (​ស​សក​ច​-CCJA) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ចែក​អំណោយ ជូន​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​ជួប​ប្រទះ​កង្វះខាត​ជីវភាព​ចំនួន ៥០​នាក់ ក្នុងអំឡុងពេល​ប្រឈម​នឹង ការ​រាតត្បាត​ជម្ងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា ក្នុង​ទីស្នាក់ការ​កណ្តាល ស​សក​ច អគារ​សមាគម​សម្ព័​ន្ឋ​ខ្មែរ​ចិន នៅ​កម្ពុជា បុរី​រុងរឿង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

លោក ទេស សា​រ៉ា​រិ​ទ្ឋ សហ​ប្រធាន​ភាគី​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​អង្គពិធី ដោយ​បាន​សាកសួរ​សុខទុក្ខ ដល់​បងប្អូន​អ្នក​សារព័ត៌មាន ដែល​មាន​វត្តមាន​នា​ឱកាស​នេះ ។ លោក​បាន​បន្ថែម​ថា ទោះបីជា​អំណោយ​ចែក​ជូន នៅ​គ្រានេះ​មិន​មាន​ចំនួន​ច្រើន​ក្តី ប៉ុន្តែ​វា​បាន​រួមចំណែក​ជួយ ការ​លំបាក​ខ្លះ​ៗ ដល់​បងប្អូន អ្នក​សារព័ត៌មាន​យើង​ក្នុងអំឡុងពេល​នេះ ។

លោក លីវ ស៊ា​វ​គ័ង សហ​ប្រធាន​ភាគី​ចិន បាន​ថ្លែង​ចាប់អារម្មណ៍​ផង​ដែរ​ថា ការ​ចែក​ជូន​នា​ពេល​នេះ គឺ​ទៅ​តាម​ធនធាន​ដែល សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន ស្នើ​សុំ​ជំនួយ​ពី​សប្បុរសជន​នានា ដែល​បាន​ឧបត្ថម្ភ​ដល់ ដំណើរការ​នា​ពេល​នេះ​ ។

លោក​ក៏៏បាន​បេ្ត​ជ្ញា​ខិតខំ ប្រឹងប្រែង​បន្ថែម​ទៀត នៅ​ក្នុង​ការ​ស្វែងរក​មូលនិធិ ដើម្បី​ចែក​ជូន​ដល់​បងប្អូន អ្នក​សារព័ត៌មាន​ខ្មែរ​ឱ្យ​បាន​កាន់តែ​ច្រើន ថែម​ទៀត​នា​ពេល​អនាគត​។ លោក​ក៏​បាន​ក្រើនរំលឹក​ដល់ បងប្អូន​អ្នក​សារព័ត៌មាន​ថែរក្សា​សុខភាព និងចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល ជម្ងឺ​កូ​វី​ដ​១៩ ជាមួយ​ក្រសួងសុខាភិបាល ។

លោក មាស ឫ​ទ្ឋី តំណាង​សមាជិក គណៈនាយក​ស​សក​ច បាន​លើក​ឡើង​ថា ការ​ចែក​ជូន​នា​ពេល​នេះ គឺ​បង្ហាញ​នូវ​សេចក្តី​នឹករលឹក ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​បងប្អូន​អ្នក​សារព័ត៌មាន ជើង​ចាស់​ដែល​ជួប​កង្វះខាត នៅ​ក្នុង​ជីវភាព​ពេល​នេះ ។

ស​សក​ច ក៏​នឹង​រៀបចំ​ពិធី​ចែក​អំណោយ ជូន​អ្នកកាសែត​ចំនួន ៥០​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ដែល​ទាំង​ពីរ​លើក​នេះ​មាន​ចំនួន​សរុប ១០០​នាក់ ។ ស​សក​ច សូម​ថ្លែងអំណរគុណ ដល់​សប្បុរសជន​នានា ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ចំពោះ សកម្មភាព​មនុស្សធម៌​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ