ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករក្លិប AT.Madrid ម្នាក់ហ៊ាន​​​ចំណាយ​​​​​ប្រាក់​យ៉ាងច្រើនទិញ​គ្រែ​បន្ថយ​ភាព​ចាស់

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Marcos Llorente របស់​ក្រុម Atletico Madrid បាន​ចំណាយ​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​គ្រែ​ជួយ​កាត់​បន្ថយ​ភាព​ចាស់​។…

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Marcos Llorente របស់​ក្រុម Atletico Madrid បាន​ចំណាយ​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​គ្រែ​ជួយ​កាត់​បន្ថយ​ភាព​ចាស់​។

ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៥​ឆ្នាំ​រូប​នេះ កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ ចាប់តាំងពី​ផ្លាស់​ពី​ក្រុម Real Madrid មក​ចូលរួម​ជាមួយ​ក្រុម Atletico Madrid កាលពី​ឆ្នាំ​២០១៩ ។ ភាព​ល្បីល្បាញ​របស់​គេ​បាន​កើតឡើង បន្ទាប់​ពី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដើម្បី​ទម្លាក់​ក្រុម Liverpool ចេញពី​ពានរង្វាន់ Champions League ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​រដូវ​កាល​នេះ​។

Marcos Llorente បាន​និយាយ​ថា គេ​មាន​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​រក្សា​ភាពរឹងមាំ​មិន​គួរ​ឱ្យ​ជឿ​របស់​ខ្លួន​នៅ​កម្រិត​ខ្ពស់​បំផុត​មួយ​គឺ ការ​ទទួល​របប​អាហារ​សុខភាព (Paleo Diet) ដែល​មនុស្ស​បាន​បរិភោគ​វា​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ គេ​បាន​បន្ថែម​ថា អ្វី​ដែល​កាន់តែ​ពិសេស បច្ចុប្បន្ន​គេ​កំពុង​ប្រើប្រាស់​គ្រែ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​មានឈ្មោះ​ថា Hogo Bed ដែល​វា​អាច​ជួយ​កាត់​បន្ថយល្បឿន​នៃ​ភាព​ចាស់​។

បើ​យោង​តាម​សម្តី​របស់​អ្នកជំនាញ និង​ជា​អ្នក​បង្កើត Hogo Bed បានឱ្យ​ដឹង​ថា Hogo គឺជា​ប្រភេទ​គ្រែ​សុខភាព​ដ៏​ល្អ​បំផុត​តែ​មួយ​គត់ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​សម្រាន្ត​យ៉ាង​ស្កប់ស្កល់ និង​ជួយ​កាត់​បន្ថយ​អាយុ​ជីវសាស្ត្រ​របស់​មនុស្ស ដែល​កំពុង​វិវត្តន៍​ទៅ​រក​ភាព​ចាស់​។ គ្រែ​នេះ​ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​សាស្ត្រាចារ្យ​ដ៏​ល្បីល្បាញ​ជា​ច្រើន​រូប​របស់​មហាវិទ្យាល័យ​ជីវវិទ្យា នៃ​សាកលវិទ្យាល័យ Complutense ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​៕ (ដកស្រង់​ចេញពី SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ