ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​មិន​នៅ​ស្ងៀម​ឡើយ​ បើ​អា​មេ​រិ​ក​ដាក់​ពង្រាយ​មី​ស៊ីល​

3 ឆ្នាំ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ តាម​ស៊ី​ន​ហួ​ថា​អ្នកនាំពាក្យ​យោធា​ចិន កាលពី​ថ្ងៃ​ទី​២៤ មិថុនា បានសម្ដែង​ពី​ការ​ប្រឆាំង​ដ៏​ខ្លាំង​របស់​ខ្លួន​ចំពោះ​ផែនការ​អា​មេ​រិ​ក​ដែល​សំដៅដាក់​ពង្រាយ​បណ្ដាមី​ស៊ីល​រយៈ​មធ្យម ក្នុង​តំបន់​អា​ស៊ី-​ប៉ា​ស៊ី​ហ្វិ​ក ដោយ​អះអាង​ថា ចិន​នឹង​មិន​នៅ​ស្ងៀម​ដាច់ខាត​ប្រសិនបើ​ផែនការ​នោះ​ត្រូវ​បាន​អនុវត្ត ។…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ តាម​ស៊ី​ន​ហួ​ថា​អ្នកនាំពាក្យ​យោធា​ចិន កាលពី​ថ្ងៃ​ទី​២៤ មិថុនា បាន
សម្ដែង​ពី​ការ​ប្រឆាំង​ដ៏​ខ្លាំង​របស់​ខ្លួន​ចំពោះ​ផែនការ​អា​មេ​រិ​ក​ដែល​សំដៅដាក់​ពង្រាយ​បណ្ដា
មី​ស៊ីល​រយៈ​មធ្យម ក្នុង​តំបន់​អា​ស៊ី-​ប៉ា​ស៊ី​ហ្វិ​ក ដោយ​អះអាង​ថា ចិន​នឹង​មិន​នៅ​ស្ងៀម​ដាច់ខាត​ប្រសិនបើ​ផែនការ​នោះ​ត្រូវ​បាន​អនុវត្ត ។

លោក WU QIAN អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​បាន​ធ្វើ​អត្ថាធិប្បាយ​នោះ ក្នុងឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង ជា​ការ​ឆ្លើយ​តប​ចំពោះ​សំនួរ​ស្ដី​ពី​ការ​ពិភាក្សា​មួយ​រវាង​អា​មេ​រិ​ក​និង​ភាគី​ជប៉ុន ដើម្បី​ដាក់​ពង្រាយ​មី​ស៊ីល​រយៈ​មធ្យម​ក្នុង​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ជប៉ុន ។

លោក WU QIAN គូសបញ្ជាក់​ថា​ប្រសិនបើ​ភាគី​អា​មេ​រិ​ក​សន្យា​ដាក់​ពង្រាយ​មី​ស៊ីល​ទាំងនេះ
នោះ​នឹង​ជា​ការ​បង្កហេតុ​ដ៏​ច្បាស់​នៅ​ក្បែរ​ប្រទេស​ចិន ។ លោក​បន្ត​ថា​ចិន​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់​ដើម្បី​ប្រឆាំង​យ៉ាង​ម៉ឺ​ង​ម៉ាត់​ច​ពោះ​ការ​ដាក់​ពង្រាយ​នោះ ។

លោក​ក៏​សម្ដែង​ដែរ​ក្ដី​សង្ឃឹម​ដែល​ថា ជប៉ុន​និង​បណ្ដា​ប្រទេស​ដែល​ទាក់ទិន អាច​គិតដល់​ការ​ថែរក្សា​សន្តិភាព​និង​ស្ថេ​រ​ភាព​ក្នុង​តំបន់ហើយនឹង​ធ្វើ​អ្វី​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ត្រូវ​​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ពង្រាយ​មី​សី​ុ​ល​រយៈ​មធ្យម​របស់​អា​មេ​រិ​ក​នៅ​លើ​ដែនដី​ពួក​គេ​ឡើយ ដើម្បី​ចៀសវាង​ក្លាយជា​អ្នក​រង​គ្រោះ​ដោយសារ​ការ​រួមគំនិត​ក្នុងភូមិ​សាស្ត្រ​នយោបាយ​របស់​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ