ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ឪពុក​បង្ខំ​កូនស្រី​ខ្លួន​ជា​យូរ​ខែ​មក​ហើយ ទើប​បែកធ្លាយ​ដល់​ម្តាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ម្នាក់​បាន​បង្ខំ​កូនស្រី​ខ្លួន​ឯង​អាយុ​១៥​ឆ្នាំ ដើម្បី​បំពាន​សេពសន្ថវៈ​អស់​ពេល​ជា​យូរ​ខែ​ណាស់​មក​ហើយ ទើបតែ​បែកធ្លាយ​ដល់​ម្ដាយ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ម៉ោង​១០​និង​៣០​នាទី​ព្រឹក…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ម្នាក់​បាន​បង្ខំ​កូនស្រី​ខ្លួន​ឯង​អាយុ​១៥​ឆ្នាំ ដើម្បី​បំពាន​សេពសន្ថវៈ​អស់​ពេល​ជា​យូរ​ខែ​ណាស់​មក​ហើយ ទើបតែ​បែកធ្លាយ​ដល់​ម្ដាយ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ម៉ោង​១០​និង​៣០​នាទី​ព្រឹក ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​កំឡុង​ខែមករា ឆ្នាំ​២០២០ ម៉ោង​១២​និង​៣០​នាទី ចំណុច​ចំការពោត​ខាងកើត​ព្រែក​(​ព្រែក​មុខកំពូល​) ស្ថិត​ក្នុងស្រុក​មុខកំពូល ខេត្ត​ក​ណ្ត​ល​។

បើ​តាម​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ខាងលើ​ឈ្មោះ អេ​ម រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ចំនួន​៥​ឆ្នាំ កាលពី​ឆ្នាំ​២០០០ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ក្រោយ​ពី​ចេញ​ពន្ធ​ធនាគារ​ជនសង្ស័យ​មិន​កែប្រែ​នោះ​ទេ ហើយ​ប្រើប្រាស់​គ្រឿងញៀន និង​ហិង្សា​ក្នុង​គ្រួសារ​ទៀត ។ លុះ​មក​ដល់​កំឡុង​ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ក៏​បាន​បង្ខំ​កូនស្រី​ខ្លួនឯង​ដែល​ទើប​មាន​អាយុ​១៥​ឆ្នាំ​រហូត​បាន​សម្រេច និង​គំរាម​ក្មេង​ស្រី​រង​គ្រោះ​ថា បើ​ហ៊ាន​ប្រាប់​ម្ដាយ​ឲ្យ​ដឹង និង​ត្រូវ​ច្របាច់ក​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​ក្មេង​ស្រី​រង​គ្រោះ​មាន​ភាព​ភ័យ​ខ្លាច ទើប​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​នោះ​ទេ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្មេង​ស្រី​រង​គ្រោះ​បាន​ដេក​លើ​ផ្ទះ​ម្នាក់ឯង ខណៈនោះ​ជនសង្ស័យ​បាន​យក​កូន​តូច​ម្នាក់​ទៅ​ដេក​ជាមួយ ដោយ​ឲ្យ​ប្រពន្ធ​ដេក​នៅ​ក្រោមផ្ទះ​ម្នាក់ឯង ខណៈ​ដែល​ដេក​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លូកលាន់​ច្របាច់​ដោះ ស្ទាបអង្អែល​ក្មេង​ស្រី​រង​គ្រោះ​ម្តងទៀត ។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​ម៉ោង​៧​ព្រឹក ជនសង្ស័យ​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ជាន់​ចង្កេះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​មក ជនសង្ស័យ​ក៏​ប្រើ​ហិង្សា​ដោយ​យក​មែក​ក្រខុប មក​វាយ​ជន​រង​គ្រោះ​ចំ​ភ្លៅ និង​កំភួនជើង​ឆ្វេង បណ្ដាល​ឱ្យ​ជាំ ហើយ​ជនសង្ស័យ​បាន​ជេរ​ប្រមាថ​ជន​រង​គ្រោះ​ថា «​អញ​ស្ទាប​មិន​បាន​ទេ ង៉ែ​ង​ទុក​ឲ្យ​ប្រុស​ង៉ែ​ង​ស្ទាប?»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ម៉ោង​១០​និង​៣០​នាទី​ព្រឹក ដោយសារ​ជន​រង​គ្រោះ​ទ្រាំ​មិន​បាន​ក៏​ប្រាប់​ម្ដាយ​ឱ្យ​ដឹង ទើប​រឿង​នេះ​ត្រូវ​បែកធ្លាយ ក្រោយ​ពី​ដឹង​រឿង​នេះ ជន​រង​គ្រោះ និង​ម្តាយ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​អំពារ​តែ​ម្ដង​។

ក្រោយ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ទទួល​ពាក្យបណ្ដឹង​រួច​មក ក៏​បាន​ចុះ​ស្វែងរក​ជនសង្ស័យ ហើយ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​រង​គ្រោះជា​កូន​ពិតមែន​។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ