ម្សាញ់ រកា ជូត ខាល​មាន​ក្នុងផ្ទះ​ណា ផ្ទះ​នោះ​កើន​លុយ​កើនអំណាចរាល់ថ្ងៃ


អស្ចារ្យ​មែន​ម្ចាស់​ឆ្នាំ​ទាំំ​ង​៤​នេះ យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បា​ន​ឲ្យ​ដឹង​ថា ឆ្នាំ​អំណាច​ទាំង​៤ ម្សាញ់ រកា ជូត ខាល លេខ​មហាលាភ​សំណាង​224 និង​ជា​អ្ន​ក​​ធ្វើ​​ឱ្យគេឯង​កោតក្រែង​គ្រប់​គ្នា​ព្រោះ​ជា​បុគ្គល​មានឫទ្ធិអំណាចខ្លាំងក្លា មានសំណាង មាន​លាភ មានលុយ​ចូល​ឆឹ​ប​ៗ​កើ​ន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នាំ​សំណាង​ដល់​គ្រួសារ​ទាំងមូល​ធ្វើ​ឱ្យ​សមា​ជិក​ទាំងអស់​រស់នៅដោយសុខសាន្តចាយ​លុយ​យ៉ាង​សប្បាយ ។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៤ បួងសួង​ឥឡូវនេះ​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំ ម្សាញ់ លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​ធ្វើ​ឱ្យ​ឃ្លាំង​លុយ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ បុគ្គល​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​លាភ​សំណាង មាន​លុយកាក់ ឋានៈ​បុណ្យស័ក្តិ​ពេញ​មួយ​ជីវិត ។ អ្នក​កើត​ឆ្នាំ​នេះ​បី​គឺ ១-​សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​សព្វសារពើ កិច្ចការ​ទាំង​ឡា​​​យ​រីក​ចម្រើន​ទៅ​មុខ ២-​សំណាង​ក្នុង​រឿង​ប្រាក់​កាស សម្បូរ​សម្បត្តិ​ស្តុកស្តម្ភ និង ៣-​សំ​ណា​ង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ រកា រាល់​ការងារ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​ទទួល​បាន​លាភ​ផល លាភ​លុយ​ហូរ​ចូល​យ៉ាង​ក្រាស់ក្រៃ​កើនឡើង​រាល់ថ្ងៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​ណាស់ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត ។ រីឯ​សម្ព័ន្ធ​ស្នេហា​មាន​តែ​រឿង​ល្អ និង​មាន​សុភមង្គល​ប្រពៃ​ថ្លៃថ្លា ។

ឆ្នាំ ជូត ជា​អ្នក​នាំ​សំណាង​ដល់​គ្រួសារ​ទាំងមូល​នាំ​លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​រាល់ថ្ងៃ ជា​អ្នក​ចិត្ត​បុណ្យ​សម្បូរ​ទ្រព្យសម្បត្តិ មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​រស់​ដោយ​សិរី​មង្គល ។ អ្នក​កើត​ឆ្នាំ​នេះ​មានសំណាង​បី​តាម​ជាប់​ប្រាណ​ជា​និច្ច​គឺ ១-​សំណាង​ក្នុង​រឿង​ការងារ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ២-​សំណាង​ក្នុង​រឿង​មាសប្រាក់​ហូរ​ចូល​ពេញ​ៗ និង​៣-​សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​តែ​ការ​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ ខាល ចាប់ពី​ថ្ងៃនេះ​ទៅ​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន លុយ​ហូរ​ចូល​ច្រើន​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។ ចំណែ​ក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ សម្តី​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ស្វាមីភរិយា​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា​អស់​មួយ​ជីវិត ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ