ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​គាំទ្រ​ក្រុមហ៊ុន​ឯកជន​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​១៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​លោក វេ​ង សា​ខុន​បាន ប្រកាស​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ឯកជន​ដែល​នាំ​យក​ផលិតផល​នៅ​កាន់​ប្រទេស​ទីផ្សារ​ចំនួន​១៣​ប្រទេស ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​សរប​ស់លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សាក្សី​នៃ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តី​ពី​«​ការ​ទិញ​លក់​ចែក​ចាញ​ផលិតផល ផល​សិ​កម្ម ស្តង់ដារ​ផលិត កម្ម​កិច្ច​រវាង​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​លោក វេ​ង សា​ខុន​បាន ប្រកាស​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ឯកជន​ដែល​នាំ​យក​ផលិតផល​នៅ​កាន់​ប្រទេស​ទីផ្សារ​ចំនួន​១៣​ប្រទេស ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​សរប​ស់លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សាក្សី​នៃ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តី​ពី​«​ការ​ទិញ​លក់​ចែក​ចាញ​ផលិតផល ផល​សិ​កម្ម ស្តង់ដារ​ផលិត កម្ម​កិច្ច​រវាង​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា ជាមួយ​ក្រុម​ផលិត ផ្គត់ផ្គង់ ចែកចាយ​ផលិត ផល​កសិកម្ម និង​បាន​អញ្ជើញ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​រោង​ច ក្រ​ផលិត​របស់​ក្រុម ហ៊ុន​ដែល​មា​នទី​តាំងនៅ​សង្កាត់​កា​កាប នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ រាជធានី​ភ្នំពេញ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្តី​សោមនស្ស ដោយ​បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​ចុះ​កិច្ចសន្យា​នា​ព្រឹក​នេះ ។

ក្នុង​នាម​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ក្រុមហ៊ុន រហូត​សម្រេច ទទួល​បាន​ជោគជ័យ​នា​ថ្ងៃនេះ ហើយ​ភាព​ជោគជ័យ​នេះ​មិន​អាច កាត់​ផ្តាច់​បាន​ពី​ការ​ចូលរួម​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ឡើយ ។

លោក​បាន​បញ្ជាក់​ថា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​បាន​ជួយ​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ ផលិតកម្ម​កែ​ច្នៃ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​ផលិតផល​កសិកម្ម​ដែល កំពុង​មាន​សក្តា នុ​ពល​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​នាំ​ចេញ​ក្នុង​ទិស​ដៅ​ចំបង គឺ​លើក កម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ប្រើប្រាស់​វត្ថុធាតុដើម​ឱ្យ​អស់​លទ្ធភាព កាត់ បន្ថយ ការ​នាំ​ចូល ផ្តល់​ឱកាស​ដល់​ប្រជា​កសិករ​ដែល​ជា​អ្នក​ផលិត វត្ថុធាតុដើម និង​បង្កើត​ការងារ ។

លោក​បន្ត​ថា ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ដៃគូ​ឯកជន គឺ​ប្រាកដ​បាន​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម តាម​រយ​:​ការ​បន្ត​ជំរុញ​ការ​ធ្វើ​ពា​ណិ​ជ្ជប​នី​យ​កម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ដែល​នឹង​ជួយ​បង្កើន​តម្លៃ បន្ថែម​លើ​កសិផល រក្សា​និរន្តរភាព​នៃ​ការ​ផលិត ការ​ផ្គត់ផ្គង់ និង​បន្ត​ចូលរួម​បង្កើន​ចំណូល ដល់​គ្រួសារ​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិ ស័​យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ គឺ​ត្រូវ​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​កែ​ច្នៃ​កសិកម្ម ឱ្យ​បាន​១២% នៃ​បរិមាណ​នាំ​ចេញ សរុប​នៅ​ឆ្នាំ​២០២៥ និង​ជា​ពិសេស​ស្រប​តាម​ផែនការ​យុទ្ធ សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម «២០១៩-២០២៣»​។

លោក​បន្ថែម​ថា ក្នុង​កាល​:​ទេស​:​ដែល​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​ដំណើរ ការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត តាម​រយ​:​ពង្រឹង បរិយាកាស​វិនិយោគ​ឱ្យ​បាន ល្អ​ប្រសើរ​ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម ផ្តល់​ប្រាក់​ចំណូល និង​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម ។

ជាក់ស្តែង ការ​ប្រើប្រាស់​ផលិតផល​កសិកម្ម​បាន និង កំពុង​ក្លាយជា​កម្លាំង​ច​លករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នូវ​ឥរិយា​បទ​ផលិត​ពី​ការ​ផលិត ដើម្បី​ហូប​ចុក​ក្នុង​គ្រួសារ មក​ផលិត ដើម្បី​ទីផ្សារ​ដែល​ត្រូវ​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​នៃ​បរិមាណ​ផ្គត់ផ្គង់ ស្តង់ដារ​ផលិត គុណភាព សុវត្ថិភាព និង​ស្ថិរភាព​តម្លៃ ដែល​គ្រប់​និន្នាការ​ទាំងអស់​នេះ​ប្រាកដជា​នឹង​ចូល រួម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម បរិស្ថាន ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន និង​ន​វារ​នុ​វត្ត​ន៍ ក្នុង​បរិបទ​នៃ​ដំណើរ ឆ្ពោះទៅ​សម្រេច​ក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី នា​ឆ្នាំ​២០២៣-២០៥០ ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖« ពិធី​នា​ថ្ងៃនេះ ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើ ញ​ពី ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ឆ្លើយ​តប​ទៅ​នឹង​អភិក្រម «​រដ្ឋ​- ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​» ដែល​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ឈាន​ទៅ​បន្ត​អនុវត្ត​កិច្ចសន្យា​នេះ​ឱ្យ​បាន ទូលំទូលាយ​គ្រប់​ផ្នែក​នៃ​វិស័យ​កសិកម្ម ។

ជាក់ស្តែង​មក​ទល់​ពេល​នេះ វិស័យ​ឯកជន​បាន​ចុះ​កិច្ចសន្យា​ផលិតកម្ម​ក សិ​កម្ម​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២០១៩ សរុប​ចំនួន ៤៩៨ ហើយ​គ្រាន់តែ ៦​ខែ​ដើមឆ្នាំ​២០២០​នេះ យើង​បាន​ចុះ​កិច្ចសន្យា​ចំនួន ៥១៦​ករណី ដូចដែល​បាន​រាយការណ៍​ដោយ​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហក​ម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ