ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ហ្វេសប៊ុកហួសចិត្តផង អស់សំណើច​ផង ​​ស្បែកជើង​៤​គូ​​បាត់​​តែ​១​ចំហៀង​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្បែកជើង​ចំនួន​៤​គូ​ដែល​ម្ចាស់​ទុក​នៅ​មាត់ទ្វារ​ផ្ទះ ​ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ នា​ពេល​យប់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​តែ​១​ចំហៀង​ៗ​ទៅ​បាត់ ដោយ​គូ​ខ្លះ​លួច​យក​ខាងឆ្វេង ​បន្សល់​ទុក​ខាងស្ដាំ​…

រាជធានី​ភ្នំពេញ ​៖ ​ស្បែកជើង​ចំនួន​៤​គូ​ដែល​ម្ចាស់​ទុក​នៅ​មាត់ទ្វារ​ផ្ទះ ​ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ នា​ពេល​យប់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​តែ​១​ចំហៀង​ៗ​ទៅ​បាត់ ដោយ​គូ​ខ្លះ​លួច​យក​ខាងឆ្វេង ​បន្សល់​ទុក​ខាងស្ដាំ​ និង​គូ​ខ្លះ​ទៀត​លួច​យក​តែ​ខាងស្ដាំ​ បន្សល់​ទុក​ខាងឆ្វេង​។

បន្ទាប់​ពី​ក្រោកពីដំណេក​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ បាត់​ស្បែកជើង​អស់​១​ចំហៀង​ៗ​បែប​នេះ​ម្ចាស់​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ ដោយ​ខឹង​ផង​និង​អស់សំណើច​ផង​ទៅ​នឹង​ទ​ង្វើ​របស់​ជន​មិន​ស្គាល់​មុខ ហើយ ក៏​បាន​ថតរូប​ស្បែកជើង​ដែល​នៅ​សល់​៤​ចំហៀង​នោះ​រួច​បង្ហោះ​នៅ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​​មួយ​​ឈ្មោះ​Heng Ly Heng ថា ​«​វា​មិន​ដែល​ឆ្កែ​ណា​គេ​យក​តា​មួយ​ចឹ​ង ស្បែកជើង​៤គូ​បាត់​មួយ​​ចំ​ហៀ​ង​ទាំ​អស់​ មនុស្ស ឬ​ក៏​ឆ្កែ​ធ្វើ​សុ​ី​»​។

ក្រោយ​ពេល​បង្ហោះ​រូបភាព​អម​ដោយសារ​បែប​នេះ​ ក៏​មាន​អ្នក​ចូល​ខ​មិន​ជា​ច្រើន​នាក់​ផង​ដែរ ដោយ​អ្នក​ខ​មិន​នោះ​បាន​សរសេរ​ទាំងអស់​សំណើច​ដូច​ជា​ពាក្យ​ថា «​មនុស្ស​ធ្វើ​សុ​ី​ច្រើន​ជាង​ឆ្កែ ។​បាត់​ទ្រង់ទ្រាយ​ធំ​ហ្មង​អូន​ ។​ ល្ងាច​មិ​ញ​ជិះ​កាត់​និង​ឃើញ​ដែរ គួរតែ​ដាក់​ក្នុងផ្ទះ​ទៅ​ទិញ​ទ្រនើ​ដាក់​ស្បែកជើង​មួយ​មក ចោរ​ឥឡូវ​ច្រើន​ណាស់​ស្អី​ក៏​លួច​ដែរ​ឲ្យ​តែ​អាច​លក់​បាន​លុយ​»។ ​​រីឯ​អ្នក​​ខ្លះ​ទៀត​ខ​មិន​ថា «លួច​យក​ទៅ​បង្កាត់ភ្លើង ឬ​ពេល​យប់​វា​ប្រមូល​ៗ​អត់​បាន​មើល​»​ ជាដើម ​។ ​ចំណែក​ម្ចាស់​បាន​ឆ្លើយ​តប​ទៅ​អ្នក​ខ​មិន​យ៉ាង​ខ្លី​វិញ​ថា «​មួយ​ចំហៀង​និង​លក់​ម៉េច​កើត​បង ស្បែកជើង​ចាស់​ៗ​ដែរ​និង​»​ ។

ដោយឡែក​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ចំពោះ​ស្បែកជើង​ខាងលើ​មើលទៅ​មិន​ថ្មី​ឬ​ម៉ូ​ដ​ម៉ាក​ប្រែ​ន​ឡើយ ហើយ​បើ​ទោះបីជា​លួច​យក​ទាំងអស់​ក៏​មិន​អាច​លក់​បាន​ថ្លៃ​ដែរ ម្យ៉ាងទៀត​ប្រសិនបើ​ចោរ​មែន ​ច្បាស់​ជា​លួច​យក​ទៅ​ទាំងអស់​ ទើប​លក់​កើត​មាន​អ្នកទិញ​ប្រើប្រាស់​ឬ​អាច​យក​ទៅ​ពាក់​ខ្លួនឯង​កើត ពុំ​មែន​យក​តែ​១​ចំហៀង​ទុក​១​ចំហៀង​ទៀត​ចោល​បែប​នេះ​ទេ​ ។ ​

ដូច្នេះ​ករណី​ខាងលើ​នេះ​អាច​មាន​ជន​ណា​ម្នាក់​លេងសើច ពេល​ដែល​ឃើញ​ម្ចាស់​ទុក​ស្បែកជើង​ទាំងនោះ​នៅ​ក្រៅ​ផ្ទះ​ក៏​លួច​យក​១​ចំហៀង​ៗ​ជា​ការ​ព្រមាន​កុំ​ឲ្យ​ថ្ងៃក្រោយ​ទុក​នៅ​ក្រៅ​ផ្ទះ​ទៀត​ ។ ​រីឯ​ម្ចាស់​វិញ ​ប្រសិនបើ​ស្បែកជើង​ថ្មី​ថ្លៃ​ៗ​ក៏​ប្រហែល​មិន​ហ៊ាន​ទុក​នៅ​ក្រៅ​ផ្ទះ​ដែរ ​ប៉ុន្តែ​ដោយសារ​តែ​ស្បែកជើង​មិន​ថ្មី​ហើយ​មិន​ថ្លៃ​ទើប​ទុក​នៅ​ខាងក្រៅ​ហើយ​មិន​បាន​នឹក​ស្មាន​ដល់​ថា​ត្រូវ​ចោរលួច​បាត់​បែប​នេះ​សោះ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ