រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីនៅក្នុងស្រទាប់យុវវ័យរបស់ផលិតកម្មសាន់ ដេ ស្រីស្អាត វិរៈ និច្ច មួយរយៈពេលចុងក្រោយនេះកាន់តែក្លាហានជាងមុន ដោយនាងតុបតែងកាយឡើងឆើតឆាយបង្អួតសម្រស់ និងបញ្ចេញសាច់សខ្ចីរបស់ខ្លួនទៅដល់មហាជន បន្ទាប់ប្រជាប្រិយភាពរបស់នាងហាក់ស្ទុះឡើងខ្លាំងនាពេលនេះ ។
ទោះបីជាមមាញឹកនឹងការងារនៅក្នុងសិល្បៈច្រើនជាងមុនក្តី នាង វិរៈ និច្ច ក៏មិនបន្ធូរបន្ធយដៃឡើយ តែនាងកាន់តែបង្កើននូវរសជាតិថ្មីៗ ដើម្បីឆក់យកចំណាប់អារម្មណ៍របស់មហាជនក៏ដូចជា អ្នកគាំទ្រ តាមរយៈការបង្កើតនូវការលេងស្ទីលសំលៀកបំពាក់កាន់តែប្លែកជាងមុន និងកាន់តែសិចស៊ីវិស័យមួយកម្រិតទៀត រហូតមហាជនលាន់មាត់សរសើរថា ស្រីស្អាតរូបនេះពិតជាមានសម្រស់អំណោយផលពីធម្មជាតិគ្រាន់តែពីមុននាងមិនសូវតុបតែងកាយខ្លាំង តែឥឡូវនាងក្លាហានជាងមុន ដងខ្លួនក៏កាន់តែសិចស៊ី និងស្រឡូន ស្រស់ស្អាត ជាពិសេសាច់ឈាមវិញមិនបាច់និយាយ គឺថា សខ្ចីដូចបណ្តូលចេកបក និងដងខ្លួនស្រឡូនផងដែរ ។
គេសង្កេតឃើញថា តារាចម្រៀងស្រីនៅក្នុងស្រទាប់យុវវ័យរូបនេះ ផ្តើមបញ្ចេញភាពស៊ីចស៊ីជាងមុនបន្តិច និងបង្អួតសម្រស់ សាច់ដ៏សខ្ចីរបស់ខ្លួន ជាប្រចាំតាមរយៈការបង្ហោះរូបភាពទាក់ទាញលើបណ្តាញសង្គម Instagram ធ្វើអោយអ្នកគាំទ្រ និងសុភាពបុរសទាំងឡាយស្រឡាំងកាំងនឹងសម្រស់ស្រីស្អាតមួយដួងនេះ ។
គួរបញ្ជាក់ផងដែរថា វិរៈ និច្ច ជាតារាចម្រៀងស្រីម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់យុវវ័យ ដែលតែងតែលេងស្ទីលជាច្រើនដែលយុវវ័យច្រើនយកស្ទាយតុបតែងខ្លួនតាមតារាចម្រៀងស្រីរូបនេះ ខណៈបទចម្រៀងរបស់នាងវិញ គឺថ្ពក់ចិត្តយុវវ័យណាស់ ដោយបទចម្រៀងរបស់នាង គឺចាក់ដោតខ្លាំងនៅក្នុងស្រទាប់យុវវ័យ ៕
ចែករំលែកព័តមាននេះ