ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រម្ងាប់​កិលេស​ខ្លួនឯង​ដូច​បាន​ជួយ​ពិភពលោក​ឱ្យ​បាន​ស្ងប់

3 ឆ្នាំ មុន

ការ​អប់រំ​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​តាម​រយៈ​វិបស្សនា​ភាវនា គឺជា​ការ​អប់រំ​ផ្លូវចិត្ត​ដ៏​ពិសេស​មួយ​សម្រា​ប់​ដុត​កម្លោច​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ ឱ្យ​រីងស្ងួត ចាក​អំពើ​ទុច្ចរិត​ទាំងឡាយ និង​មាន​ឥទ្ធិពល​ជួយ​ដល់​ពិភពលោក​ឱ្យ​ស្ងប់​សុខ​បាន ។ វិបស្សនា​មិនមែន​ធ្វើ​បាន​តែ​ព្រះសង្ឃ អ្នក​កាន់សីល​៥ សីល​៨…

ការ​អប់រំ​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​តាម​រយៈ​វិបស្សនា​ភាវនា គឺជា​ការ​អប់រំ​ផ្លូវចិត្ត​ដ៏​ពិសេស​មួយ​សម្រា​ប់​ដុត​កម្លោច​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ ឱ្យ​រីងស្ងួត ចាក​អំពើ​ទុច្ចរិត​ទាំងឡាយ និង​មាន​ឥទ្ធិពល​ជួយ​ដល់​ពិភពលោក​ឱ្យ​ស្ងប់​សុខ​បាន ។

វិបស្សនា​មិនមែន​ធ្វើ​បាន​តែ​ព្រះសង្ឃ អ្នក​កាន់សីល​៥ សីល​៨ ឬ​អ្នក​ប្រាថ្នា​ព្រះ​និព្វាន​នោះ​ទេ គឺ​មនុស្ស​គ្រប់​វ័យ​អាច​ធ្វើ​បាន​ទាំងអស់​គ្នា​ឱ្យ​តែ​មានចិត្ត​ចង់បាន​ស្ងប់​សុខ ចិត្ត​ត្រជាក់ ។

តាម​ពិត​ទៅ​ការ​ស្ងប់ចិត្ត ស្ងប់​អារម្មណ៍​នេះ ជា​គុណជាតិ​ដែល​ចាំបាច់​ដ៏​ក្រៃ​លែង សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ណាស់ ពោល​គឺ​ធ្វើ​ឱ្យ​យើង​ស្ងប់​ចាក​កិលេស​ដែល​ជា​ហេតុ​នៃ​សេចក្តី​ខ្វល់ខ្វាយ និង​ការ​ជំពាក់​វាក់​វិ​ន​ក្នុង​វត្ថុ​ដទៃ​ៗ​ទៀត ។

បើ​យើង​ទាំងអស់​គ្នា​ព្យាយាម​រម្ងាប់​កិលេស​ក្នុង​សន្តាន​របស់​ខ្លួនឯង​ឱ្យ​បាន​គ្រប់​ៗ​គ្នា ពិភ​ពលោក​យើង​នេះ​នឹង​បាន​សុខ​ស្ងប់​ត្រជាក់​ជាង​សព្វថ្ងៃ​រាប់រយ​រាប់​ពាន់​ដង ព្រោះ​កិលេស​ដែល​មាននៅ​ខាងក្នុង​សន្តាន​នៃ​មនុស្ស​យើង​ម្នាក់​ៗ​នោះ​ឯង បាន​ប្លែង​ឫទ្ធិ​ចេញ​មក​ទម្លាយ​គ្នា​និង​គ្នា​ឱ្យ​ក្តៅក្រហាយ ក្រវល់ក្រវាយ​ជា​និច្ច ។

អ្នក​ទស្សនវិជ្ជា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​ពោល​ថា ការ​ជួយ​គ្នា​រក្សា​នូវ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន គឺជា​ការ​ជួយ​ដល់​ពិភពលោក​ទាំងមូល ជួយ​ដល់​សង្គម​ដ៏​ធំ ជួយ​ដល់​អង្គភាព ស្ថាប័ន ជួយ​ដល់​ការងារ​ដទៃ​ៗ​ទៀត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុខ​ត្រជាក់ត្រជំ ឱ្យ​បាន​មាំមួន និង​គង់វង្ស​ឋិតថេរ​លូតលាស់​ទៅ​មុខជា​រៀង​រហូត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ