ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភ និងសន្យាបន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់ក្រសួង សុខាភិបាលប្រឆាំងនឹងមេរោគកូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែល ជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍…

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែល ជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសន្យាឧបត្ថម្ភគាំទ្រ ដល់ក្រសួងសុខាភិបាលប្រយុទ្ធនឹងមេរោគកូវីដ-១៩ ដោយណាហ្គាវើលដ៍ នឹងធ្វើការ ឧបត្ថម្ភជាបន្តបន្ទាប់ទៀត ។ នៅក្នុងការឧបត្ថម្ភលើកទីមួយដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ជែលលាងដៃ ៥០០ ដប និងកុំព្យូទ័រយួរដៃ ៥ គ្រឿងដើម្បីបង្កើនការងារធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ ។

លើសពីនេះទៅទៀត នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ណាហ្គាវើលដ៍កំពុងរង់ចាំការមកដល់នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ឧបករណ៍ ធ្វើតេស្តរកមេរោគចំនួន ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន ១.០០០ ឈុត ។ ឧបករណ៍ និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយ ក្រសួងសុខាភិបាលប្រឆាំងនឹងមេរោគកូវីដ-១៩ ។

លោក Pern Chen បានបន្តថា ឧបករណ៍ដែលមានតម្លៃ ៥២.០០០ ដុល្លារអាមេរិកនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសម្ភារបង្ការមេរោគកូវីដ-១៩ ដល់ស្ថាប័នរដ្ឋ ផ្សេងទៀតផងដែរ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការ ដ្ឋានគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ ការឧបត្ថម្ភ ទាំងនេះសរុបមានម៉ាស់មុខ ៤០.០០០ សន្លឹក ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់ កុល ៧២០ លីត្រ ។

លោក Pern Chen បានបញ្ជាក់ថា «យើងសង្ឃឹមថា ការឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រ និង សម្ភាររបស់យើងដល់ក្រសួងសុខាភិបាល នឹងចូលរួមជួយដល់ការប្រយុទ្ធនឹងមេរោគ កូវីដ-១៩ និងការពារប្រជាជនយើងឲ្យមានសុវត្ថិភាព» ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលសម្ភារ ទាំងនេះដោយផ្ទាល់ពីលោក Pern Chen ។ លោកជំទាវ បានមានប្រសាសន៍ថា «យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនមាន ទំនួលខុសត្រូវគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ-១៩ ។ យើងក៏វាយតម្លៃខ្ពស់ផងដែរចំពោះការឧបត្ថម្ភកុំព្យូទ័រយួរដៃដើម្បីឲ្យមន្ត្រីរបស់យើង អាចប្រើប្រាស់ដើម្បីប្រមូលរបាយការណ៍ធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ ។ ការឧបត្ថម្ភ នៃជែលលាងដៃ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់ប្រជាជន និងសហគមន៍ របស់យើងនៅក្នុងស្ថានភាពដ៏លំបាកនេះផងដែរ» ។

អំពីផ្នែកទំនួលខុសត្រូវការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ណាហ្គាវើលដ៍បេះ ដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រ យ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជា មួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ មកដល់បច្ចុប្បន្ន មាន ប្រជាជនកម្ពុជាជាង ២៣០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ