ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​ផល​ប៉ះពាល់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ ផ្លូវជាតិ​លេខ​២ និង​លេខ​២២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណោះស្រាយ​ផល​ប៉ះពាល់​ក្នុង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ ផ្លូវជាតិ​លេខ​២ សម្រេច​បាន​៩៨,៥% និង​ផ្លូវជាតិ​លេខ​២២ សម្រេច​បាន​១០០% ហើយ ។ នេះ​បើ​តា…

រាជធានី​ភ្នំពេញ ៖ ដំណោះស្រាយ​ផល​ប៉ះពាល់​ក្នុង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ ផ្លូវជាតិ​លេខ​២ សម្រេច​បាន​៩៨,៥% និង​ផ្លូវជាតិ​លេខ​២២ សម្រេច​បាន​១០០% ហើយ ។ នេះ​បើ​តា ម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ដឹក​ជញ្ជូន ។

លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដី​ពី​ការ​ពិនិត្យ និង​តាមដាន​អំពី​ដំណើរការ​ដោះស្រាយ​ផ ល​ប៉ះពាល់​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​កាលពី​ពេល​ថ្មី​ៗ នៅ​ទីស្តីការក្រសួង​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បី​ពិនិត្យ និង​តាមដាន​អំពី​ដំណើរការ​នៃ​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​រុះរើ​ហេ​ដ្ឋា​រចនា​សម្ព័ ន្ធ​នានា​ទាំង​លើ​ដី និង​ក្រោម​ដី ក្នុង​នោះ​រួម​មាន បណ្ដាញទឹក​ស្អាត បង្គោល​អគ្គិសនី ខ្សែ កា​ប្លិ៍​អុ​ប​ទិ​ក​ជាដើម ក្នុង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ព្រមទាំង​បាន​ពិភាក្សា​ស្វែងរក​យន្តការ​ដោះស្រាយ​ចំណុច​ដែល​សេសសល់ សំដៅ​ឱ្យ​ការ​សាងសង់​មាន​សន្ទុះ​ទៅ​មុខ​កាន់តែ​លឿន​ថែម​ទៀត ។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​បានឱ្យ​ដឹង​ថា​៖«​ផល​ប៉ះពាល់​ក្នុង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២២ ត្រូវ​បាន​ដោះស្រាយ​បាន​១០០% និង​ចំណែក​ផល​ប៉ះពាល់​ក្នុង​គ​ម្រោ ង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២ ត្រូវ​បាន​ដោះស្រាយ​បាន​៩៨,៥%»​។

លោក​បាន​បញ្ជាក់​ថា ៖ ក្រុម​កា​ងារ​ពាក់ព័ន្ធ​ទាំងអស់​បាន និង​កំពុង​បន្ត​កិច្ចសហកា រយ៉ា​ង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ឯកជន សហគ្រាស និង​អាជីវករ​នានា​ដែល​ប្រក បរប​រលើ​បណ្ដាញទឹក​ស្អាត បង្គោល​អគ្គិសនី ខ្សែ​កា​បិ៍្ល អុ​ប​ទិ​ក​ជាដើម ដើម្បី​រុះរើ និង​ប្ដូរ​ទៅ​ទីតាំង​ថ្មី​ក្នុង​គោលបំណង​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​សាងសង់​អនុវត្ត​គម្រោង​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត និង​អាច​បញ្ចប់​គម្រោង​តាម​ការ​គ្រោងទុក ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោ​ក៏​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រៀបចំ​ប្រឡាយ​បង្ហូរទឹក​នៅ​សងខាង​ផ្លូវ​ដែល​កំពុង​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ និង​សម​ស្រប​តាម​គម្រោង ដើម្បី​ជៀសវាង​ការ​ជន់​លិចលង់​ភូមិ និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយហេតុ​ថា រដូវភ្លៀង​បាន​មក​ដល់​ហើយ ហើយ ភ្លៀង​បាន​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ ។

លោក​បាន​ស្នើ​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ព្រមទាំង​អនុ​គណៈកម្មការ​ទាំង​ពីរ គឺ​អនុ​គ ណៈ​កម្ម​ការ​ខេត្តតាកែវ និង​ខេត្តកណ្ដាល សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​រង ផល​ប៉ះពាល់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ទាំង​ពីរ ដែល​ពិបាក​ក្នុង​ការ​ដោះស្រាយ ដើម្បី​ស្វែងរ ក​យន្តការ​ដោះស្រាយ​ឱ្យ​បាន​លឿន​បំផុត​សំដៅ​ជៀសវាង​ការ​រាំងស្ទះ​ក្នុង​ការ​សាងសង់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និង​អាជីវករ​ដែល​កំពុង​ប្រកប​របរ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ទាំង​ពីរ ជា​ពិសេស បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​សំណង​លើ​ផល​ប៉ះពាល់​រួច​ហើយ សូម​អនុវត្ត​តាម​កិច្ច​ព្រ ម​ព្រៀង​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​កុំឱ្យ​មានការ​រាំងស្ទះ​ដល់​ការ​សាងសង់​ក៏​ដូច​ជា កា រ​ធ្វើ​ដំណើរ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ