ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TikTok មាន​បង្រៀន​ក្មេង​ៗ​ពី​ការ​គ្រប់គ្រង​លុយ​ទៀត​!

3 ឆ្នាំ មុន

ចំណេះដឹង​ក្នុង​ផ្នែក​គ្រប់គ្រង​លុយ​មិន​ត្រូវ​បាន​បង្រៀន​នៅ​សាលារៀន​ទេ ដូច្នេះ​ជា​ទូទៅ​ឪពុក​ម្តាយ​មាន​តួនាទី​ក្នុង​ការ​បង្រៀន​កូន​ៗ​ពី​មេរៀន​ទាំងនេះ​មុន​ពេល​ពួក​គេ​ចាប់ផ្តើម​មាន​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្មេង​ៗ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រៀនសូត្រ​ពី​រឿង​លុយ ជា​ពិសេស​តាម​កម្មវិធី TikTok ដ៏​ល្បី​។ ជា​ទូទៅ វី​ឌី​អូ​ដែល​ត្រូវ​បាន​ចែករំលែក​លើ TikTok ជា​វី​ឌី​អូ​សប្បាយ​ៗ​ដូច​ជា​វី​ឌី​អូ​កំប្លែង​ៗ…

ចំណេះដឹង​ក្នុង​ផ្នែក​គ្រប់គ្រង​លុយ​មិន​ត្រូវ​បាន​បង្រៀន​នៅ​សាលារៀន​ទេ ដូច្នេះ​ជា​ទូទៅ​ឪពុក​ម្តាយ​មាន​តួនាទី​ក្នុង​ការ​បង្រៀន​កូន​ៗ​ពី​មេរៀន​ទាំងនេះ​មុន​ពេល​ពួក​គេ​ចាប់ផ្តើម​មាន​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្មេង​ៗ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រៀនសូត្រ​ពី​រឿង​លុយ ជា​ពិសេស​តាម​កម្មវិធី TikTok ដ៏​ល្បី​។

ជា​ទូទៅ វី​ឌី​អូ​ដែល​ត្រូវ​បាន​ចែករំលែក​លើ TikTok ជា​វី​ឌី​អូ​សប្បាយ​ៗ​ដូច​ជា​វី​ឌី​អូ​កំប្លែង​ៗ ឬ​វី​ឌី​អូ​រាំ​ជាដើម​។ ក្នុង​ពេល​ថ្មី​ៗ​នេះ កម្មវិធី​ខាងលើ​បាន​ចាប់ផ្តើម​ការ​ផ្តួចផ្តើម​ថ្មី​មួយ​ឈ្មោះ​ថា #LearnOnTikTok ដែល​ជា​កម្មវិធី​ផ្តល់​ថវិកា​ដល់​អ្នក​បង្កើត​វី​ឌី​អូ​អប់​រំជា​ច្រើន​ដែល​ចង់​ផ្តល់​ឱកាស​អប់រំ​ដល់​ក្មេង​ៗ​ដែល​ប្រើ​កម្មវិធី​នេះ​ខណៈ​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ​១៩​។

TikTok បាន​បង្កើត​មូលនិធិ ៥០​លាន​ដុល្លារ​សម្រាប់​កម្មវិធី​នេះ ដែល​ជា​ផ្នែក​នៃ​ការ​បរិ​ច្ចាក​សរុប ២៥០​លាន​ដុល្លារ​ដើម្បី​ជួយ​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩​។
ក្នុង​ចំ​ណោ​ន​នោះ​មាន​លោក​ប្រា​ដ ខ្ល​ន​ស៏ (Brad Klontz) ដែល​ជាង​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ហិរញ្ញវត្ថុ និង​រៀប​ផែនការ​ហិរញ្ញវត្ថុ​។ លោក​បាន​ចូលរួម TikTok នៅ​ខែតុលា​ឆ្នាំ ២០១៩ ហើយ​បច្ចុប្បន្ន​នេះ​មាន​អ្នក Follower ប្រមាណ​៧២,០០០​នាក់​ទៅ​ហើយ​។

លោក​បាន​រៀន​ប្រើ TikTok ពី​ក្មួយ​ប្រុស​អាយុ ១៤​ឆ្នាំ​របស់​ខ្លួន និង​បាន​ប្រទះ​ឃើញ​មាន​អ្នក​ចែករំលែក​ដំបូន្មាន​ហិរញ្ញវត្ថុ​ដែល​មិនល្អ​។ ដោយហេតុ​ដូចនេះ​ទើប​លោក​បាន​ចាប់ផ្តើម​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​របស់​លោក​ដែរ​។

អ្វី​ដែល​លោក​ព្យាយាម​សម្រេច​គឺ​ចែករំលែក​នូវ​អ្វី​ដែល​អនុញ្ញាត​ឲ្យ​លោក​អប់រំ​ក្មេង​ៗ​ពី​ចិត្តសាស្ត្រ​នៃ​ទ្រព្យសម្បត្តិ​។ វី​ឌី​អូ​ជា​ច្រើន​ដែល​លោក​បាន​ចែករំលែក​ជា​វី​ឌី​អូ​លើកទឹកចិត្ត និង​មាន​ខ្លះ​ទៀត​លោក​បាន​ចែករំលែក​ពី​បញ្ហា​ហិរញ្ញវត្ថុ​ដែល​លោក​ធ្លាប់​ជួប​ប្រទះ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ