ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​បុក​គ្នាមិនទាន់ដោះស្រាយផង មួយទៀតមកពន្លះបន្ថែម កម្មករច្រើននាក់របួស​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ​៖ អ្នកបើកបរ​រថយន្ត​ម្នាក់បាន​បាត់បង់ជីវិត ចំណែកកម្មករ កម្មការិនី​ចំនួន​១៤នាក់ផ្សេងទៀត​បានរងរបួសធ្ងន់ស្រាល ក្នុង​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​៣គ្រឿង​បុកបន្ត​គ្នា​ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០…

ខេត្ត​កណ្ដាល ​៖ អ្នកបើកបរ​រថយន្ត​ម្នាក់បាន​បាត់បង់ជីវិត ចំណែកកម្មករ កម្មការិនី​ចំនួន​១៤នាក់ផ្សេងទៀត​បានរងរបួសធ្ងន់ស្រាល ក្នុង​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​៣គ្រឿង​បុកបន្ត​គ្នា​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៤៨-៤៩ ចំណុច​ភូមិ​ពោធិ​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

រថយន្តទាំង​៣គ្រឿង​ខាងលើ​រួម​មាន ១-​រថយន្ត​ម៉ាក KIA FRON TIER ពណ៌​ខៀវ ប្រភេទ​បែន គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉​ម ប៉ិច​សា​រក្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បានបាត់បង់ជីវិត ២-​រថយន្ត​​ដឹកកម្មករ​ម៉ាក​​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-5841 បើកបរ​ដោយ​ឈ្មោះ ផា​ន់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្អក ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ចំណែក​កម្មករដែលជាអ្នក​រួម​ដំណើររងរបួសធ្ងន់ស្រាល​​ទាំង​១៤នាក់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ​និង​៣-​រថយន្ត​ម៉ាក​ស៊ាំយ៉ុង​ ពណ៌​លឿង ប្រភេទ​ដឹក​អ្នកដំណើរ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​ 2I-6439 បើកបរ​ដោយ​ឈ្មោះ ផ​ន មនោ​រម្យ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្អក ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា មុនពេលកើតហេតុ មាន​រថយន្ត​ម៉ាក KIA FRON TIER ពណ៌​ខៀវ ប្រភេទ​បែន បើកបរ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១​ ​លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​​ហ៊ីយ៉ាន់​ដាយ​ មាន​​ដឹក​កម្មករ​ ដែល​កំពុង​បើក​បរ​​ក្នុង​​ទិស​ផ្ទុយ​គ្នា បណ្តាល​ក្រឡាប់ ហើយ​ស្រប​ពេល​នោះ​មាន​រថយន្ត​ម៉ាក​ស៊ាំយ៉ុង ពណ៌​លឿង ប្រភេទ​ដឹក​អ្នកដំណើរ មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​មក​បុក​រថយន្ត​បែន​នោះ​បន្ថែម​ទៀត បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បែន​ម៉ាក KIA FRON TIER បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយពេលកើតហេតុ ​រថយន្ត​​ទាំង​៣​គ្រឿង​ត្រូវបាន​​សមត្ថកិច្ច​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​តាម​នីតិ​វី​ធី​ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ករណី​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ម៉ាក KIA FRONTIER ធ្វេសប្រហែស ខ្វះ​ការ​​ប្រុង​ប្រយ័ត្ន បើ​ក​រំលោភ​ទៅ​លើ​ចំណែក​ផ្លូវ​នៃ​យានយន្ត​ដែល​បើក​មក​ពី​ទិស​ដៅ​ផ្ទុយគ្នា ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ