មូលហេតុដែលមហាសេដ្ឋី Elon Musk និង Steve Jobs ចូលចិត្តភាពស្ងប់ស្ងាត់ !
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) និង ស្ទីវ ចបស៍ (Steve Jobs)…
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) និង ស្ទីវ ចបស៍ (Steve Jobs)…
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) និង ស្ទីវ ចបស៍ (Steve Jobs) ត្រូវបានចាត់ទុកជាបុគ្គលដ៏ឆ្លាតវៃក្នុងពិភពលោកអាជីវកម្ម ។ ប៉ុន្តែទោះជាអ្នកទាំងពីរមានសមត្ថភាពក្នុងការទទួលព័ត៌មាន និងគិតត្រិះរិះពិចារណាបានដិតដល់ពិតមែនក្តី បុគ្គលទាំងពីរនេះមានទម្លាប់ដែលមនុស្សភាគច្រើននឹងស្មានមិនដល់មួយនោះ គឺពួកគេចូលចិត្តការស្ងប់ស្ងាត់ដើម្បីគិត ។
រាល់ពេលដែលជួបនឹងសំណួរដែលពិបាក ពួកគេមិនព្យាយាមឆ្លើយតបភ្លាមៗទេ ផ្ទុយមកវិញពួកគេផ្អាកនិយាយមួយរយៈ និងគិតឲ្យបានដិតដល់សិនពីចម្ឦើយរបស់ខ្លួន ។
ប៉ុន្តែវាមិនមែនគ្រាន់តែជាការផ្អាកនិយាយ ១ទៅ ២វិនាទីទេ អ្នកទាំងពីរអាចនឹងស្ងៀមស្ងាត់អស់ ១០ ទៅ ១៥វិនាទីឯណោះដែលធ្វើឲ្យភាគីដែលរងចាំការឆ្លើយតបមិនស្រួលអារម្មណ៍ ។
លោក ហ្គារេត រៃស្មាន (Garrett Reisman) ដែលជាវិស្វកម្ម និងអតីតអវកាសចរដែលបានចាកចេញពីNASA ទៅចូលរួម SpaceX បាននិយាយថាលោក ម៉ាស មានទម្លាប់មួយនេះដែរ ។
កាលពីឆ្នាំ ១៩៩៧ លោក ចបស៍ បានត្រលប់ទៅគ្រប់គ្រង Apple វិញបន្ទាប់ពីត្រូវបានទម្លាក់ពីតំណែងប្រមាណ ១០ឆ្នាំមមុន ។ លោកបានចូលរួម Worldwide Developers Conference របស់ក្រុមហ៊ុន ដែលពេលនេះមានអ្នកចូលរួមម្នាក់ស្រែកប្រាប់លោកថា «លោកមិនដឹងថាខ្លួនកំពុងតែនិយាយអ្វីទេ» បន្ទាប់មកបានសួរថាលោក ចបស៍ បានធ្វើអ្វីខ្លះក្នុងកំឡុងពេល ៧ឆ្នាំមកនេះ ។
លោក ចបស៍ មិនបានឆ្លើយតបភ្លាមៗនឹងការរិះគន់និងមើលងាយនេះទេ ។ ផ្ទុយមកវិញ លោកផឹកទឹកបន្តិច និងអង្គុយគិតប្រមាណ ១០វិនាទីមុននឹងនិយាយលេងសើចបន្តិច ។ បន្ទាប់មកទៀតលោកអង្គុយស្ងៀមប្រមាណ ៨វិនាទីទៀតមុននឹងធ្វើការឆ្លើយតប ។
ឧទាហរណ៍ទាំងនេះបង្ហាញមកថា ការរក្សាភាពស្ងៀមស្ងាត់ដើម្បីគិតមុនពេលឆ្លើយតប គឺជាកត្តាសំខាន់មួយសម្រាប់ការគិតត្រិះរិះពិចារណាឲ្យបានដិតដល់ ។ វាអាចជួយឲ្យមនុស្សធ្វើការឆ្លើយតបដោយល្អ និងមានការវិភាគវែកញែកបានគ្រប់ជ្រុងជ្រោយ ។ លើសពីនេះទៅទៀត វាអាចជួយឲ្យមនុស្សយល់ដឹងពីបញ្ហាបានច្បាស់ជាងមុនទៅទៀត ៕
ចែករំលែកព័តមាននេះ