ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​អ្វី​បានជា​មហាសេដ្ឋី​រូប​នេះ​បរិភោគ​ត្រី​កំប៉ុង ៥​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ?

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ខ្រេ​ក ឃូ​ភើ (Craig Cooper) មាន​ទម្លាប់​ចម្លែក​ៗ​ណាស់​ក្នុង​ជីវិត​របស់​លោក ។ លោក​បាន​ប្រាប់​ដល់ CNBC Make…

លោក​មហាសេដ្ឋី ខ្រេ​ក ឃូ​ភើ (Craig Cooper) មាន​ទម្លាប់​ចម្លែក​ៗ​ណាស់​ក្នុង​ជីវិត​របស់​លោក ។ លោក​បាន​ប្រាប់​ដល់ CNBC Make It ថា រាង​កាយ​របស់​លោក​នឹង​ចាប់ផ្តើម​សម្រាក​រាល់​យប់​ម៉ោង ១០ និង ២៤​នាទី ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ជា​មនុស្ស​ដែល​ចូល​ចិត្តការ​ធ្វើ​លំ​ហាត់ប្រាណ​ដែល​មិន​ចូល​ចិត្ត​កន្លែង​ហាត់ប្រាណ និង​ចូល​ចិត្ត​ចូល​ដំណេក ២២​នាទី​រាល់ពេល​រសៀល​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ ។

សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Boost Mobile ម្នាក់​នេះ​ក៏​មាន​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​ដែរ គឺ​លោក​បរិភោគ​ត្រី​កំប៉ុង ៥​កំប៉ុង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រក្សា​សុខភាព និង​កម្លាំង​របស់​លោក ។

លោក​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ត្រី​សមុទ្រសារ​ឌី​ន គឺជា​អាហារ​លេខ​មួយ​សម្រាប់​មនុស្ស​ប្រុស ព្រោះ​វា​មាននូវ​ជីវជាតិ​បំប៉ន​ច្រើន​ណាស់ ។ ជាក់ស្តែង​ត្រី​ទាំងនេះ​មាន​ជាតិ​ប្រូតេអ៊ីន និង​សូ​ដ្យូ​ម​ច្រើន​ខណៈ​ដែល​មិន​មាន​កាល់​ឡូ​រី​ខ្ពស់​ពេក​ទេ ។ ក្រៅពី​នេះ​ទៅ​ទៀត ត្រី​ទាំងនេះ​មាន​ជាតិ​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​សម្រាប់​ការ​ទម្លាក់​កម្រិត​កាឡេ​ស្តូ​រ៉ូ​ល និង​មាន​វីតាមីន B12 ដែល​ល្អ​សម្រាប់​ការ​ផលិត​គ្រាប់​ឈាមក្រហម ។

លោក​បាន​ចែករំលែក​មក​ថា សេចក្តី​ស្រលាញ់​របស់​លោក​ទៅ​លើ​ត្រី​ទាំងនេះ​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ដាក់​ឈ្មោះ​ឲ្យ​លោក​ថា​ត្រី​សារ​ឌី​ន​ថែម​ទៀត ។

លោក ឃូ​ភើ បាន​ប្រាប់​មក​ថា ទម្លាប់​នេះ​បាន​ជួយ​ដល់​លោក​ជា​ច្រើន ហើយ​លោក​ពឹងផ្អែក​លើ​សុខភាព​របស់​លោក​ដើម្បី​អាច​បន្ត​ធ្វើការ​យ៉ាង​រវល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ លោក​គ្រប់គ្រង​ក្រុមហ៊ុន CooperativeHealth និង​បាន​សរសេរ​សៀវភៅ Your New Prime មួយ​ក្បាល​ផង​ដែរ ។

មហាសេដ្ឋី​ដែល​មាន​អាយុ ៥៧​ឆ្នាំ​ខាងលើ​បាន​ចែករំលែក​មក​ថា ជីវិត​របស់​លោក​ពេល​ដែល​លោក​ចូល​ខ្ទង់ ៤០ និង ៥០​ឆ្នាំ​ជា​ពេល​ដែល​លោក​រស់នៅ​បាន​ល្អ​ជាងគេ ហើយ​លោក​សង្ឃឹមថា នឹង​អាច​ជំរុញ​លើកទឹកចិត្ត​បុរស​ដទៃ​ឲ្យ​រស់នៅ​ជីវិត​ដូច​លោក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ