ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខ្ចី​ និង​អ្នកមាន​លុយ​ដាក់​ធនាគារ​ចំណេញ​ពេល​រដ្ឋ​អនុវត្ត​ការ​បង់ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថិ បាន​ប្រកាស​ឲ្យ​អនុវត្ត​ការ​បង់ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់​ចំពោះ​ប្រាក់​ដែល​ខ្ចី​ក្នុងស្រុក​និង​ពី​បរទេស​របស់​ធនាគារ​និង​គ្រឹះស្ថាន​មី​គ្រូ​ហិរញ្ញវត្ថុ ដោយ​ចាប់​ថ្ងៃ​ទី​១៩ ខែមិថុនា​ឆ្នាំ​២០២០ នេះ​ទៅ ។ សេចក្តី​ប្រកាស​អនុវត្ត​វិធានការ​នេះ​បាន​ពន្យល់​ថា​ គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ការ​ប្រាក់​ចំពោះ​ប្រាក់​ដែល​ខ្ចី​ក្នុងស្រុក…

រាជធានី​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថិ បាន​ប្រកាស​ឲ្យ​អនុវត្ត​ការ​បង់ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់​ចំពោះ​ប្រាក់​ដែល​ខ្ចី​ក្នុងស្រុក​និង​ពី​បរទេស​របស់​ធនាគារ​និង​គ្រឹះស្ថាន​មី​គ្រូ​ហិរញ្ញវត្ថុ ដោយ​ចាប់​ថ្ងៃ​ទី​១៩ ខែមិថុនា​ឆ្នាំ​២០២០ នេះ​ទៅ ។

សេចក្តី​ប្រកាស​អនុវត្ត​វិធានការ​នេះ​បាន​ពន្យល់​ថា​ គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ការ​ប្រាក់​ចំពោះ​ប្រាក់​ដែល​ខ្ចី​ក្នុងស្រុក និង​ពី​បរទេស​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក្សា​និរន្តរភាព​នៃ​វិស័យ​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ ក៏​ដូច​ជា​ផ្តល់​លទ្ធភាព​ឲ្យ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក កៅ ថា​ច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម បាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​នេះ ​។ លោក​បាន​លើក​ឡើង​ថា វិធានការ​នេះ​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ប្រាក់​ទុក​ក្រោម​ខ្នើយ​បញ្ចេញ​ប្រាក់​ទៅ​ដាក់​នៅ​ធនាគារ និង​លើកកម្ពស់​ការ​កម្ចី​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដោយសារ​អ្នក​ប្រើប្រាស់​ឥណទាន​មិន​ជាប់ពន្ធ​លើ​ការ​ប្រាក់​។

ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​២​លាន់​នាក់ បាន​គេ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ន ហើយ​ក្នុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ ធ្វើ​ឲ្យ​ពួក​គាត់​លំបាក​នៅ​ក្នុង​ការ​រក​ប្រាក់​បង់​ម្ចាស់បំណុល ហើយ​អំពាវនាវ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ណាមួយ​ក្នុង​ការ​ពន្យា​នៃ​ការ​សង​បំ​ណ​យុល​ទៅ​ដល់​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ផង​ដែរ ព្រោះ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ សហគ្រាស និង​វិស័យ​ទេសចរណ៍​រង​គ្រោះ រហូត​មាន​បងប្អូន​ជា​ច្រើន​ត្រូវ​បាន​ព្យួរការងារ​និង​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ត្រូវ​បាន​កាត់​បន្ថយ ។

គ្រា​ដែល​ពលរដ្ឋ​ដែល​ជា​អ្នក​ខ្ចី​លុយ​ពី​ធនាគារ​ពើប​ប្រ​ទៈ​នូវ​ការ​លំបាក​ក្នុង​ការ​រក​លុយ​សង​ទៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការ​ខ្ចី​យក​មក​សង់ផ្ទះ ឬ​បង្កើត​មុខរបរ ឬ​ពង្រីក​អាជីវកម្ម នោះ ក៏​មានការ​ប៉ុនប៉ង​មួយ​ញុះ​ញ៉​ង់​ឲ្យ​ពលរដ្ឋ​អ្នក​ខ្ចីប្រាក់ កុំ​សង​លុយ​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ទាំងនោះ រហូត​មាន​ប្រតិកម្ម​តប​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ។

នៅ​ក្នុង​ការ​ប្រកាស​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​បំផុស​ឲ្យ​ពលរដ្ឋ​មិន​បង់ប្រាក់​ទៅ​ធនាគារ​។ សម្តេច​លើក​ឡើង​ថា​វិធានការ​នោះ​មិន​មាន​អនុវត្ត​នៅ​លើ​ពិភពលោក ហើយ​សម្តេច​លើកទឹកចិត្ត​ឲ្យ​ធនាគារ​រឹម​អូស​ទ្រព្យ​បញ្ចាំង​ប្រ​សិន​មាន​ន​ណា​ម្នាក់​អនុវត្ត​តាម​ការ​បំផុសបំផុល​នោះ​។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​នៅ​ក្នុង​គ្រា​លំបាក​នេះ រដ្ឋ​បាន​សម្របសម្រួល​ជាមួយ​ធនាគារ​ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​ពលរដ្ឋ ដូច​ជា ការ​កែសម្រួល​ឥណទាន​ឡើង​វិញ កាត់​បន្ថយ​ការ​ប្រាក់ និង​ការ​អនុវត្ត​ការ​បង់ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់​នេះ ជាដើម​។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា ពន្ធ​កាត់​ទុក ដែល​ត្រូវ​បាន​បន្ធូរបន្ថយ ត្រូវ​ចាត់ទុកជា​បន្ទុក​របស់​រដ្ឋ​ដើម្បី​ជា​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ