ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គ្រេនភ្នំពេញស៊ីធី ជាគម្រោងលំនៅឋានតែមួយគត់ក្នុងក្រុងភ្នំពេញ ដែលមានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

ហ្គ្រេនភ្នំពេញស៊ីធី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺជាគម្រោងតែមួយគត់ និងដំបូងគេបង្អស់ក្នុងក្រុងភ្នំពេញ ដែលមានទីលានវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោក ដែលផ្តល់បទពិសោធន៍នៃការរស់នៅបែបថ្មី និងការលេងកូនហ្គោលកម្សាន្តដ៏អស្ចារ្យ…

ហ្គ្រេនភ្នំពេញស៊ីធី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺជាគម្រោងតែមួយគត់ និងដំបូងគេបង្អស់ក្នុងក្រុងភ្នំពេញ ដែលមានទីលានវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោក ដែលផ្តល់បទពិសោធន៍នៃការរស់នៅបែបថ្មី និងការលេងកូនហ្គោលកម្សាន្តដ៏អស្ចារ្យ ។

ទីលានវាយកូនហ្គោល ហ្រ្គេនភ្នំពេញក្លឹប ស្ថិតនៅចំបេះដូងនៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ត្រូវបានរចនាឡើងដោយ Jack Nicklaus Design លើផ្ទៃដី 70 ហិចតា ដែលជាក្រុមហ៊ុនរចនាទីលានវាយកូនហ្គោលដ៏ល្បីនៅលើពិភពលោក ។ ទីលានវាយកូនហ្គោល ហ្រ្គេនភ្នំពេញក្លឹប ត្រូវបានរចនាលំដាប់ស្តង់ដារអន្តរជាតិមាន ១៨ឡូ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ និងវាលស្មៅធម្មជាតិដ៏ស្រស់បំព្រង ។

ហ្រ្គេនភ្នំពេញស៊ីធី គឺជាគម្រោងអភិវឌ្ឍដ៏ធំមួយលាតសន្ធឹងលើផ្ទៃដី ២៦០ហិកតា ដែលមានទីលានវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោក គម្រោងលំនៅឋានដ៏ប្រណីត គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសនឹងគ្របដណ្ដប់ដោយធម្មជាតិបៃតងដ៏ធំបំផុតក្នុងក្រុងភ្នំពេញ ។

សម្រាប់អតិថិជនដែលមានបំណង់ចង់បានលំនៅឋានប្រកបដោយប្រណីតភាព ឧត្តមភាព និងលទ្ធភាពសម្បូរបែប ព្រមទាំងមានទីលានវាយកូនហ្គោលលំដាប់ពិភពលោក ដែលអាចលេងកម្សាន្ត និងគយគន់ទេសភាពវាលស្មៅបៃតងដ៏ស្រស់បំព្រង សូមត្រៀមខ្លួនទទួលយកនូវការផ្តល់ជូនដ៏អស្ចារ្យនេះពីគម្រោង ហ្រេ្គនភ្នំពេញស៊ីធី នាពេលខាងមុខនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ