ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា ក្រោយ​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន ​បែរទៅ​ធ្វើ​រឿង​មួយ​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ស្រី​ដែល​មាន​ទឹកដម​សំឡេង​ផ្អែមធ្ងន់​ពី​រោះ​រណ្តំ និង​កំពុង​ល្បី​នៅ​កម្ពុជា ​អ្នក​នាង មាស សុខ​សោភា ដែល​ថ្មី​ៗ​នេះ​ បាន​សម្រេចចិត្ត​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន ហើយ​ត្រូវ​បាន​មហាជន​គិត​ថា…

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ស្រី​ដែល​មាន​ទឹកដម​សំឡេង​ផ្អែមធ្ងន់​ពី​រោះ​រណ្តំ និង​កំពុង​ល្បី​នៅ​កម្ពុជា ​អ្នក​នាង មាស សុខ​សោភា ដែល​ថ្មី​ៗ​នេះ​ បាន​សម្រេចចិត្ត​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន ហើយ​ត្រូវ​បាន​មហាជន​គិត​ថា ​អ្នកចម្រៀង​ដែល​មាន​សមត្ថភាព​ខ្ពស់​ ដូច​ជា​រូប​នាង​នឹង​ចូល​ទ្រនំ​ថ្មីនោះ ​គឺ​ផលិតកម្មហង្ស​មាស ។

ក៏​ប៉ុន្តែគ្រប់យ៉ាង​ហាក់​ដើរ​ផ្ទុយ​ពី​អ្វី​ដែល​ប្រិ​យ​មិត្ត​អ្នក​គ្រាំ​គិត ។ ថ្មី​ៗ​នេះ ​អ្នក​នាង មាស សុខ​សោភា ដែល​ហាក់​សា្ង​ត់​ពី​រង្វង់​សិល្បៈ​លែង​ចេញ​បទ​ចម្រៀង បន្ទាប់​ពី​ប្រកាស​ទៅ​ដល់​មហាជន​ថា​នាង​ចាក​ចេញពី​ផលិត​កម្ម​ថោ​ន កាលពី​ថ្ងៃ​ទី៩ ខែមិថុនា ​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ បាន​ប្រកាស​ដំណឹង​ល្អ​មួយទៀត​ដល់​អ្នក​គាំទ្រ​និយម​បទ​ចម្រៀង​របស់​នាង​ថា នាង​នឹង​មាន​បទ​ចម្រៀង​ជា​ច្រើន ដែល​នឹង​ត្រៀម​បញ្ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

មាស សុខ​សោភា ដែល​ល្បីល្បាញ​រឿង​ការងារ​ការពារ​បរិស្ថាន និង​ពូកែ​ថ្នមចិត្ត​ប្តី​នោះ​បាន​លើក​ឡើង​ថា « បទ​ចម្រៀង​ថ្មី​របស់ខ្ញុំ​នឹង​ត្រៀប​បង្ហាញ​ទៅ​ដល់​មហាជន​ឆាប់​ៗ​នេះ ដែល​តែងតែ​គាំទ្រ​ស្នាដៃ​ចម្រៀង​កន្លង​មក និង​នៅ​តែ​ទទឹង​រង់ចាំ នូវ​អ្វី​ដែល​ថ្មី​ប្លែក ហើយ​បទ​ចម្រៀង​ប្រមាណ​ជាង​១០​បទ​នោះ នឹង​ត្រៀម​ចេញ​នៅ​ក្នុង Channel Youtube របស់​នាង​ខ្ញុំ​»​។

យ៉ាងណាមិញ Channel Youtube របស់​តារាចម្រៀង​ស្រី​សម្លេង​ផ្អែម​រូប​នេះ មានឈ្មោះ​ថា CAM​TRAX ដែល​ជា​ផលិតកម្ម​មួយ​របស់​បងប្រុស​របស់​នាង នោះ​គឺ លោក មាស សុខ​រតនៈ ដែល​លោក​តែង​តែ​ជា​បុគ្គល​ម្នាក់់និពន្ធ​បទ​ចម្រៀង​ល្បី​របស់​នាង​កន្លង​មក​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា បន្ទាប់​ពី​ចេញពី​ផលិតកម្ម​ថោ​ន ដែល​ខ្លួន​ធ្លាប់​ជ្រកកោន​រយៈ​១០​ឆ្នាំ​កន្លង​មក មាស សុខ​សោភា បាន​សាង​ស្នាដៃ​ជា​ច្រើន និង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ​។ ហើយ​មក​ទល់​ពេល​នេះ នាង មិន​ទាន់​ប្រកាស​ខ្លួន​ថា​នឹង​ចូល​ផលិតកម្ម​ណាមួយ​នៅឡើយ​នោះ​ទេ ។ ក្រៅពី​ប្រកាសប្រាប់​មហាជន​ថា ខ្លួន​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ក្នុង Channel ដែល​ទាំងនេះ​ អាច​បង្ហាញ​ប្រាប់​មហាជន​ថា នាង​អាច​នឹង​មិន​ចូល​ផលិតកម្ម​ណាមួយ​នៅឡើយ​ទេ ៕