ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Martial ជា​កីឡាករ​តែ​ម្នាក់​ធ្វើបាន Hat-Trick ក្រោយ​ការ​ដើរ​ចេញ​របស់ Alex Ferguson

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Anthony Martial បាន​ក្លាយជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ធ្វើ​បាន Hat-Trick ចាប់តាំងពី​គ្រូបង្វឹក Sir…

ប្រទេស​អង់គ្លេស ៖ កីឡាករ Anthony Martial បាន​ក្លាយជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ធ្វើ​បាន Hat-Trick ចាប់តាំងពី​គ្រូបង្វឹក Sir Alex Ferguson ចូល​និវត្តន៍ បន្ទាប់​ពី​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ជំនួប​ទល់​នឹង​ក្រុម Sheffield United កាលពី​យប់​ថ្ងៃ​ពុធ​។

៣​គ្រាប់​របស់​ខ្សែប្រយុទ្ធ​បារាំង​វ័យ ២៤​ឆ្នាំ​រូប​នេះ សម្រេច​បាន​នៅ​នាទី​ទី ៧,៤៤ និង ៧៤ ដោយជួយ​ឱ្យ Man United បំបាក់​ក្រុម Sheffield United ដោយ​លទ្ធផល ៣-០ ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Old Trafford​។

​ជម្រាប​ជូនថា នេះ​គឺជា​ការ​ធ្វើ​បាន Hat-Trick លើក​ដំបូង​បំផុត​ក្នុង​នាម​ជា​កីឡាករ​អាជីពរយៈពេលជាង ៧ឆ្នាំ​របស់ Martial ចាប់តាំងពីប្រកបអាជីពនៅ​ក្លិប ​Lyon, Monaco មុន​​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្រុម Man United កាលពី​ឆ្នាំ​២០១៥ ។

ហើយរូបគេ​ក៏​ជា​កីឡាករ​ដំបូង​​បង្អស់ ​ដែល​ធ្វើ​បាន Hat-Trick ក្រោយ​ការ​ចាក​ចេញ​របស់គ្រូបង្វឹក Sir Alex Ferguson ក្នុង​ឆ្នាំ​២០១៣ ។ ខណៈដែលខ្សែប្រយុទ្ធ Robin van Persie គឺជា​កីឡាករ​ចុង​ក្រោយបង្អស់ ដែល​​បាន​ធ្វើ Hat-Trick សម្រាប់​ក្រុម​បិសាច​ក្រហម Man United ទល់​នឹង​ក្រុម Aston villa កាលពីឆ្នាំ ២០១៣៕ (ដកស្រង់ចេញពី៖ Goal.com)