ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ជី​មមី ធ្វើ​យ៉ាងណា​ទើប​អាច​ឱ្យ​Crush​​នាងសារភាព​ស្នេហ៍​បាន​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​ការី​វ័យក្មេង ដងខ្លួន​ស្រ​ឡូ​ន ខ្ពស់​ស្រឡៈ​និង​មានមុខមាត់​សិច​ស៊ី​នាង ជី​មមី (Jim​my) បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​នាង​បាន​ទម្លាយ​ការ​ពិត​ជុំវិញ​រឿងរ៉ាវ​ស្នេហា​របស់​នាង​ជាមួយ​ប្រុស​សង្ហា Jimmy…

រាជធានី​ភ្នំពេញ​៖ ពិធី​ការី​វ័យក្មេង ដងខ្លួន​ស្រ​ឡូ​ន ខ្ពស់​ស្រឡៈ​និង​មានមុខមាត់​សិច​ស៊ី​នាង ជី​មមី (Jim​my) បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​នាង​បាន​ទម្លាយ​ការ​ពិត​ជុំវិញ​រឿងរ៉ាវ​ស្នេហា​របស់​នាង​ជាមួយ​ប្រុស​សង្ហា Jimmy ដែល​ធ្លាប់​ជា​មនុស្ស​មិន​អើពើ​លើ​រូប​នាង​កន្លង​មក​បើ​ទោះបីជា​នាង​បាន​លួច​ចាប់ចិត្ត​លើ​គាត់​មុន​ក៏​ដោយ ។

ប្រិ​យ​មិត្ត​និង​អ្នកគាំទ្រ​ស្រី​ស្អាត ជី​មមី បាន​ចោទ​ជា​សំណួរ​ជា​ច្រើន​ទៅ​លើ​អ្នក​ទាំង​ពីរ ថា​តើ​អ្នក​ណា​លួច​ស្រលាញ់ (crush) លើ​នរណា​មុន? មហាជន​មួយ​ចំនួន​ប្រាកដជា​គិត​ថា ស្រី​ស្អាត ជី​មមី ជា​អ្នកសិល្បៈ​ល្បី​និង​មាន​រូបរាង​ស្រស់​ស្អាត​និង​សិច​ស៊ី​យ៉ាងនេះ ប្រាកដជា​ត្រូវ​ភាគី​ខាង​ប្រុស​លួច​ស្រលាញ់​និង​តាម​សុំ​ស្នេហ៍​មុន​ហើយ​មើលទៅ ។

ក៏​ប៉ុន្តែ​ការ​ពិត​នោះ​គឺថា​ពិធី​ការិនី​សំបូរ​ដោយ​វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត​និង​មាន​រូបរាង​ខ្ពស់​ស្រឡៈ​ដូច​តារា​បង្ហាញ​ម៉ូ​ដ ពិតជា​មាន​ភាព​ក្លាហាន​ណាស់ ដោយ​នាង​ហ៊ាន​លាតត្រដាង​ការ​ពិត​ថា គឺជា​រូប​នាង​ទេ​ដែល​បាន​លួច crush តារា​សម្តែង​ប្រុស​ដែល​មានឈ្មោះ​ដូច​ជា​រូប​នាង គឺ​លោក Jimmy កូន​ខ្មែរ រស់នៅ​សហ​រដ្ឋ​អា​មេរិក ។ នាង​បញ្ជាក់​ថា​នាង​បាន​លួច​ស្រលាញ់​បុរស​សង្ហា​នេះ​តាំងពី​បានឃើញ​រូប​លោក​សម្តែង​ក្នុង​បទ​ចម្រៀង​មួយ​របស់​តារាចម្រៀង​ស្រី មាស សុខ​សោភា តាំងពី ៥ ឆ្នាំ​មុន​មក​ម្លេះ ។

ការ​លាតត្រដាង​ប្រវត្តិ​ស្នេហា​នេះ​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​ពិធី​ការី​រាង​ស្រ​ឡូ​នរូ​ប​នេះ និង​គូស្នេហ៍​លោក​ជី​មមី ជា​តារា​សម្តែង បាន​សម្រេចចិត្ត​បង្កើត​ជា​វី​ដេ​អូ​សំណួរ​-​ចម្លើយ​ពី​ប្រវត្តិ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ទៅ​ដល់​មហាជន ដោយនៅ​ក្នុង​មាន​សំណួរ​ចាក់​ដោយ​១​សួរ​ថា «​តើ​នរណា​ជា​អ្នក​សារភាព​ស្រលាញ់​មុន​» ដោយ​ពិធី​ការី​រូប​នេះ បាន​លើក​ឡើង​យ៉ាង​ភ្លាម​ៗ​ថា​រូប​នាង​ជា​សារភាព​ស្រលាញ់​មុន​កាលពី​៥ ឆ្នាំ​មុន​ប៉ុន្តែ ត្រូវ​បាន​លោក​ជី​មមី ដែល​ជា​គូស្នេហ៍​សព្វថ្ងៃ​នេះ​បដិសេធ​ន៏​កាល​គ្រា​មុន​នោះ ។

រីឯ​ចំពោះ​មូលហេតុ​ពិធី​ការី ដែល​មាន​សមត្ថភាព​និយាយ​បាន​ច្រើន​ភាសា រូប​នេះ​លើក​ឡើង​ថា «បងប្អូន​ដឹង​អត់​កើត​អី​បាន​គាត់​បដិសេធ​ន៏ ពីព្រោះ​តែ​កាលដែល​ពេល​នោះ នាង​ខ្ញុំ​មិន​មែនមាន​រូបរាង​ដូច​សព្វ​ថ្ងៃនេះ​ទេ កាលនោះ​ខ្ញុំ​មាន​រូបរាង​ធ្លាក់​ខ្លាំង​រហូត​ដល់ ៦៨​គីឡូ ដែល​ជា​រូបរាង​មួយ​ពិបាក​នឹង​ទទួលយក​» ។

យ៉ាងណាមិញ​បន្ទាប់​ពី​ទទួល​បានការ​បដិសេធ​ន៏​រួច​មក នាង​ក៏​បានអោយ crush របស់​នាង​ត្រឡប់​មក​ស្រលាញ់​នាង​វិញ ដោយ​ការ​ផ្លាស់​ខ្លួនឯង​ជា​បន្តបន្ទាប់​តាំងពី​ភាព​ជោគជ័យ​ក្នុង​ការងារ​ក៏​ដូច​ជា​ការ​ថែរក្សា​សម្រស់​ឲ្យ​ស្រស់​សោភា កាន់តែ​ទាក់ទាញ កាន់តែ​សិច​ស៊ី​ជាទី​ប៉ងប្រាថ្នា​របស់​បុរស​ទាំងពួង​។ ចុង​ក្រោយ ការ​តស៊ូ​ពង្រឹងសមត្ថភាព កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ក៏​ដូច​ជា​ការ​ប្រែក្លាយ​រូបរាង​ពី​ធាត់​ទ្រលុក​ទៅ​ជា​ដងខ្លួន​ស្រ​ឡូ​ន សិច​ស៊ី ចង្កេះ​មួយ​ក្តាប់ និង​បបូរមាត់​ពោរពេញ​ដោយ​ស្នាមញញឹម ធ្វើ​ឲ្យ crush ដែល​ធ្លាប់តែ​មើល​រំលង​រូប​នាង ងាក​មក​ស្រលាញ់​នាង​និង​ចងសម្ព័ន្ធ​ស្នេហា​យ៉ាង​ផ្អែម​ល្អែ​ម ។

ជា​ការ​ពិត​ណាស់ ការ​ប៉ង​អោយ Crush របស់​នាង​ត្រឡប់​មក​ស្រលាញ់​វិញ​ពិតជា​ទទួល​បាន​ផល​វិញ​មែន ដោយ​រូប​នាង​ផ្លាស់​បន្ត​ខ្លួនឯង និង​បាន​សាង​កេ​រ្តិឈ្មោះ​មាន​អ្នកគាំទ្រ​ជា​ច្រើន ដែល​អាច​ទាក់ចិត្ត​បុរស​ម្នាក់​នោះ​មក​វិញ​។គួរ​បញ្ជាក់​ផង​ដែរ កញ្ញា​ជី​មមី និង​លោក​ជី​មមី ជា​គូស្នេហ៍​មានឈ្មោះ​ដូច​គ្នា​នេះ បាន​ស្រលាញ់​គ្នា និង​សាង​ទំនាក់ទំនង​ស្នេហ៍​អស់​រយៈពេល ១​ឆ្នាំ​ជាង​មក​ហើយ និង​បាន​សាង​ការងារ និង​ស្នាដៃ​ជាមួយ​គ្នា​បាន​ច្រើន​ផង​ដែរ​៕