ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បំពាក់​ភ្លើង​តាម​ភូមិ​​ស្រុក​បន្ទាយ​ស្រី​ គួរ​​ជា​គំរូ​សម្រាប់​ថ្នាក់ដឹកនាំ​​មូល​ដ្ឋាន?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ​៖ ការ​បំពាក់​អំ​ពូ​ល​សូ​ឡា​បំភ្លឺ​តាម​ភូមិ​ក្នុង​យុទ្ធនាការ«​ភូមិ​មួយ​កំពូល​មួយ​» របស់​ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប បាន​ឈាន​ទៅ​មុខ​បណ្តើរ​ៗ បញ្ចប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ដំបូង​ភូមិ​ព្រះ​ដាក់​ឥឡូវ​បាន​ដល់​ភូមិត្រពាំង​ថ្ម ។ ភ្លើង​បំភ្លឺ​ពេល​រាត្រី…

ខេត្ត​សៀមរាប ​៖ ការ​បំពាក់​អំ​ពូ​ល​សូ​ឡា​បំភ្លឺ​តាម​ភូមិ​ក្នុង​យុទ្ធនាការ«​ភូមិ​មួយ​កំពូល​មួយ​» របស់​ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប បាន​ឈាន​ទៅ​មុខ​បណ្តើរ​ៗ បញ្ចប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ដំបូង​ភូមិ​ព្រះ​ដាក់​ឥឡូវ​បាន​ដល់​ភូមិត្រពាំង​ថ្ម ។ ភ្លើង​បំភ្លឺ​ពេល​រាត្រី ដែល​មិន​ធ្លាប់​មាន​ក្នុងភូមិបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី​ មាន​ក្តី​សប្បាយ​រីករាយ ។ អ្នកស្រុក​ត្រេកអ​រថា​ ភូមិ​មាន​កំពូល​បំភ្លឺ​នៅ​ពេល​យប់​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព កក់ក្តៅ ការ​ធ្វើ​ដំណើរ​យប់​ព្រលប់​មិន​បារម្ភ​។ នៅ​ពេល​រាត្រី អ្នក​ភូមិ​អាច​ជួបជុំ​គ្នា ក្មេង​អាច​នាំ​គ្នា​លេង​កម្សាន្ត បាន​ដល់​យប់​ជ្រៅ ខុស​ពី​មុន​ព្រលប់​មិន​ទាន់​អ្នកស្រី​បិទទ្វារ​ផ្ទះ​ចូល​សម្រាក​។

លោក យង់ គឹ​ម​អេ​ង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​វាយតម្លៃ​ថា​ អ្វី​ដែល​បាន​អនុវត្ត​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​នោះ ​បាន​កំពុង​ដើរ​លើ​ផ្លូវ​វិមជ្ឈការ​ដើម្បី​កាត់​បន្ថយ​គម្លាត​ទីក្រុង​និង​ជនបទ​។ លោក​បាន​បញ្ជាក់​ថា​អ្វី​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​ពលរដ្ឋ ពលរដ្ឋ​នឹង​ចូលរួម​ហើយ​សប្បាយ​រីករាយ ។

សូម​រម្លឹក​ថា ​កាលពីដើម​ឆ្នាំ​២០២០ ក្រោយ​ចូល​កាន់​តួនាទី​ជា​អភិបាលស្រុក​ភ្លាម លោក ឃី​ម ហ្វី​ណ​ង់ បាន​ប្រកាស​បង្កើត «​យុទ្ធនាការ​កំពូល​មួយ​ផ្ទះ​» យុទ្ធនាការ​បំពាក់​កំពូល​តាម​ភូមិ​ទូ​ទាំង​ស្រុក ដោយ កៀរគ​ថវិកា​តាម​មធ្យោបាយ​ផ្សេង មក​ទិញ​កំពូល​ភ្លើង​ដំឡើង​ឲ្យ​អ្នក​ភូមិ​ ។

យុទ្ធនាការ​នេះ​ បាន​ផ្តើម​ចេញ​ភូមិ​ព្រះ​ដាក់​មុនគេ​។ ភូមិ​ព្រះ​ដាក់ ដែល​អ្នកទេសចរ​ឆ្លងកាត់​រាល់ថ្ងៃ ក្នុង​ដំណើរ​កម្សាន្ត​ទៅ​ប្រាសាទបន្ទាយស្រី និង​ភ្នំ​គូលែន ពិសេស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិ​ព្រះ​ដាក់​មនុស្ស​ជា​ច្រើន​មិន​រំលង​នំ​បញ្ចុក​អ្នកស្រុក​ដែល​មាន​រស់ជាតិ​ឆ្ងុ​ញ​ឆ្ងាញ់​នោះ​ឡើយ​។ការ​បំពាក់​កំពូល​ភ្លើង​តាម​ភូមិ​បាន​ដំណើរការ​ទៅ​មុខជា​លំដាប់ ចេញពី​ភូមិ​ព្រះ​ដាស់ ដល់​ភូមិ ត្រពាំង​ថ្ម​ហើយ​។

លោក ឃី​ម ហ្វី​ណ​ង់ អភិបាលស្រុក​វ័យ​៣៧​ឆ្នាំ បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា«​ការ​​បំពាក់​អំ​ពូ​លតា​ម​ផ្ទះ​នៅ​ភូមិ​ត្រពាំង​ថ្ម​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ផ្ទះ​១ អំ​ពូ​ល​១» តែ​ការផ្តល់​ជូន​​លើក​នេះ គឺជា​ការ​ផ្តល់​ជូន​ដែល​មាន​អត្ថន័យ​បំផុត ព្រោះ​ភូមិ​ដែល​មាន​ប្រជាជន​ចំនួន​២៤៥​គ្រួសារ​មួយ​នេះ គឺជា​ភូមិ​ដែល​មានការ​ខ្វះខាត​ខ្លាំង​ជាងគេ​នៅ​ក្នុងស្រុក​បន្ទាយស្រី ហើយ​ក៏​មិន​ទាន់​មាន​បណ្តាញ​ចែកចាយ​អគ្គី​ស​នី​ចូល​មក​ដល់​នៅឡើយ​» ។

ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​មាន​៦​ឃុំ និង​៣៦​ភូមិ​។ កំពូល​ភ្លើង​ភ្លើង​ដែល​អាជ្ញាធរ​ស្រុក​បំពាក់​តាម​ភូមិ​នេះ មួយ​ចំណាយ​អស់​ថវិកា​ប្រមាណ​៥០​ដុល្លារ សរុប​ទាំង​កំពូល បង្គោល​ភ្លើង និង​កម្លាំង​ពលកម្ម​។​ថ្នាក់​ដឹកនាំ​ស្រុក​ប៉ាន់​ស្មានថា​ដើម្បី​បាន​កំពូល​ភ្លើង​ភ្លី​ទូ​ទាំង​ស្រុក​ប្រហែល​ត្រូវ​ចំណាយ​អស់​៥០​ម៉ឺ​ដុល្លារ​។

ប្រការ​ ល្អ​របស់​មាននៅ​ស្រុក​បន្ទាយស្រី​នេះ មានការ​លើក​ឡើង​ថា​គួរ​ក្លាយជា​គំ​រូប​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​មូល​ដ្ឋាន​។ នៅ​មូលដ្ឋាន​ដែល​កម្មវិធី វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​កំពុង​ដំណើរការ​គួរ​មានការ​ប្រកួតប្រជែង​ស្មារតី​ដឹកនាំ​ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ។

យ៉ាងណាមិញ មហាជន​បាន​លើក​ជា​ច​ម្ង​ល់​ឡើង​ថា តើ​ការ​បំពាក់​ភ្លើង​តាម​ភូមិ​នៅ​ស្រុក​បន្ទាយស្រី​គួរ​ក្លាយ​ជា​គំរូ​សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៅ​បណ្តា​ស្រុក និង​ខេត្ត​ផ្សេង​ទៀត​ឬ​យ៉ាងណា?

អត្ថបទសរសេរ ដោយ