ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩អត់​បញ្ហា​!​ មាន​ភ្ញៀវ​ទេសចរ​ជាង​​​៤៥ម៉ឺន​នាក់​​​ចេញ​​ដើរ​​កម្សាន្ត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍នៃ​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប ៤៥២,៦៩២នាក់ កើនឡើង៧.២៤ភាគរយ ធៀប​នឹង​រយៈពេល​៣​ស​ប្តា​ហ៍នៃ​ខែឧសភាកន្លង​មក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍នៃ​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប ៤៥២,៦៩២នាក់ កើនឡើង៧.២៤ភាគរយ ធៀប​នឹង​រយៈពេល​៣​ស​ប្តា​ហ៍នៃ​ខែឧសភាកន្លង​មក ​។ យោង​តាម​ការ​ថ្លែង​របស់ លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទាំងនោះ​មាន​ជាតិ​ចំនួន៤៤១,៣៩៧ នាក់ កើនឡើង៦.៦១ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ចំនួន១,២៩៥នាក់កើនឡើង ៣៩.៣៤ភាគរយ​។

លោក​បាន​បន្ត​ទៀត​ថា «​ខេត្ត​តំបន់ឆ្នេរ (​ពិសេស​ខេត្តកំពត និង​កែប​) នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​សំខាន់​​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ច្រើន (​ជិត៥០ភាគរយនៃ​ទេសចរ​ផ្ទៃក្នុង​សរុប​)​។ ចំណែកឯ​ខេត្តសៀមរាប ក៏​នៅ​តែ​បន្ត​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងជា​បណ្តើរ​ៗ ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន ពិសេស​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​ជា​ធម្មតា​»​។

ជាមួយ​ការ​បន្ត​ងើបឡើង​វិញ​នូវ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​នេះ ក្រសួងទេសចរណ៍​បានពង្រឹង​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​វិស័យ​ឯកជន ក្នុង​ការ​ជំរុញ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម៦ប្រភេទ ដើម្បី​ទប់​ស្តា​ត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​រួម​មាន​សេវា​ស្នាក់​នៅ ភោជនីយ​ដ្ឋាន ការ​ដឹក​ជញ្ជូន​ទេសចរណ៍​ផ្លូវគោក ការ​ដឹក​ជញ្ជូន​ទេសចរណ៍​ផ្លូវទឹក រមណីយដ្ឋាន​ទេសចរណ៍ និង​សហ​គមន៍​ទេសចរណ៍​៕

អត្ថបទសរសេរ ដោយ