ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជា អាជីពជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតទទួលការចាប់អារម្មណ៍ច្រើន?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានអាជីពថ្មីមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា គឺអាជីពជា «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត» ។ ទាក់ទិននឹងទំនោរនេះដែរ លោក សុត…

រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានអាជីពថ្មីមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា គឺអាជីពជា «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត» ។ ទាក់ទិននឹងទំនោរនេះដែរ លោក សុត រិន នាយករងផ្នែកលក់ឆ្នើមមួយរូបនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងធ្វើការបកស្រាយអំពីមូលហេតុ និងទិដ្ឋភាពទូទៅនៃអាជីពមួយនេះ ។

លោក សុត រិន បានលើកឡើងថា ៖ «ដោយសារតែការធានារ៉ាប់រងអាយុជីវិត ជាវិស័យថ្មីមួយនៅប្រទេសកម្ពុជា យើងត្រូវតែស្វែងយល់អំពីគោលការណ៍ លក្ខខណ្ឌ អត្ថប្រយោជន៍ និងប្រវត្តិក្រុមហ៊ុនឲ្យបានច្បាស់លាស់» ។

តួយ៉ាង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា ដែលទទួលស្គាល់ដោយប្រជាជនកម្ពុជាច្រើនជាងគេសម្រាប់សេវាកម្មអតិថិជន និងការផ្តល់ទំនុកចិត្ត ។ ជាមួយនឹងបទពិសោធន៍ក្នុងក្រុមហ៊ុនដ៏ធំមួយនេះ ជាង ៦ ឆ្នាំ បានធ្វើឲ្យលោក សុត រិន យល់កាន់តែច្បាស់អំពីតួនាទីនៃអាជីពជាទីប្រឹក្សាធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការរៀបចំការការពារអនាគតហិរញ្ញវត្ថុរយៈពេលវែង ។

អាជីពជាទីប្រឹក្សាធានារ៉ាប់រងមានលក្ខណៈពិសេសជាងអាជីពផ្សេងៗទៀត ព្រោះថាទីប្រឹក្សាធានារ៉ាប់រងអាចនៅតែប្រកបរបររកចំណូលធម្មតា បម្រើការនៅស្ថាប័នរបស់ខ្លួន និងមើលថែទាំក្រុមគ្រួសារ ហើយចំណាយពេលទំនេរ ឬចុងសប្តាហ៍ ដើម្បីជួបប្រឹក្សាយោបល់ស្តីពីការការពារអនាគតហិរញ្ញវត្ថុជាមួយអតិថិជនរបស់ខ្លួន ។

លោក សុត រិន បានបញ្ជាក់ថា ៖ «គុណតម្លៃធំទាំង ៣ នៃអាជីពជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺ ប្រាក់ចំណូល កិត្តិយស និងការទទួលស្គាល់ និងឱកាសអភិវឌ្ឍន៍អាជីព» ។

-ប្រាក់ចំណូល ៖ ទទួលបានចំណូល ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភបន្ថែមទៅលើអាជីពបច្ចុបន្ន ។
-កិត្តិយស និងការទទួលស្គាល់ ៖ ទទួលបាននូវការកោតសរសើរ តាមរយៈការក្លាយជាសមាជិកនៃសមាគមលំដាប់ពិភពលោក (Million Dollar Round Table) ឱកាសចូលរួមកម្មវិធីពិសេសសម្រាប់បុគ្គលឆ្នើម ការផ្តល់ពានរង្វាន់កិត្តិយស និងការទទួលស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា សារព័ត៌មានជាតិ និងអន្តរជាតិ ។
-ឱកាសអភិវឌ្ឍន៍អាជីព ៖ ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជាច្រើនជាមួយអ្នកជំនាញពីគ្រប់វិស័យទាំងក្នុង និងក្រៅប្រទេស និងឱកាសចូលរួមសន្និបាតជាតិ និងអន្តរជាតិនៅបណ្តាប្រទេសផ្សេងៗដូចជា អូស្រ្តាលី ឌូបៃ ជប៉ុន កូរ៉េ ហុងកុង សឹង្ហបូរី ម៉ាឡេស៊ី ថៃ វៀតណាម ។ល។

លោក សុត រិន បានបន្ថែមថា ៖ «ការងារនេះហើយ ដែលធ្វើឲ្យខ្ញុំមានភាពជឿជាក់ និងប្រាប់ទៅកាន់យុវជន និងសហគមន៍របស់ខ្ញុំថា បើទោះបីជាយើងមានប្រវត្តិការអប់រំ និងបទពិសោធន៍ការងារផ្សេងពីគ្នាក៏ដោយ ឲ្យតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងមានទំនុកចិត្តលើខ្លួនឯង យើងនឹងអាចបង្កើតនូវដំណើរជីវិតមួយដែលយើងមិននឹកស្មានដល់» ។

គួរបញ្ជាក់ផងដែរ លោក សុត រិន គឺជាកូនកសិករមួយរូប ដែលបានចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែង ដើម្បីមកស្វែងរកក្តីស្រមៃនៅភ្នំពេញ។ នៅពេលដែលលោកចាប់ផ្តើមអាជីពក្នុងវិស័យធានារ៉ាប់រងដំបូង លោកមានសមាជិកក្រុមត្រឹមតែ ២ នាក់ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ លោកមានសមាជិកក្រុមដល់ទៅជាង ៧០០ នាក់ នៅតាម ១៣ ខេត្តក្រុងទូទាំងប្រទេស ។

ស្តែងចេញពីស្នាដៃជាច្រើនកន្លងមក លោក សុត រិន ទទួលបានការកោតសរសើរ និងការទទួលស្គាល់តាមរយៈពានរង្វាន់ផ្នែកជ្រើសរើសទីប្រឹក្សាឆ្នើមបំផុតទូទាំងប្រទេសចំនួន ៣ ឆ្នាំជាប់ៗគ្នា (២០១៧ ដល់ ២០១៩) និងពានរង្វាន់ Asia Stars of Excellence ពីក្រុមហ៊ុន មេនូឡាយហ្វ៍ក្នុងឆ្នាំ ២០១៧ នៅទីក្រុងហុងកុងផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ