បុរស​ស្ត្រី​រូប​ណា​កើត​ថ្ងៃ​២៥​មិថុនា​នឹ​ង​​​ទទួល​ពរ​ជ័យ​ពី​ទេវតា​ទ្រព្យ


ច្បាស់​ណាស់ ! បើ​តាម​ស្តេច​ហោរ​ចិន​សែ​ដែល​ល្បី​ខាង​ទាយ​ឆុត​ប្រចាំ​នៅ​ទ្វីបអាស៊ី​បាន​អះអាង​ថា បុរស​ស្ត្រី​រូប​ណា​ដែល​កើត​ចំ​ថ្ងៃ​ទី​២៥ ខែមិថុនា រមែង​ជា​អ្នកមាន​លាភ​មានសំណាង មាន​រស្មី​ដ៏​រុងរឿង ភ្លឺ​ឆ្លុះ​ផ្សាយ​ចេញ​ទៅ​កាន់​ទី​ទាំងពួង ដែល​តេជៈ​បារមី​នេះ​មាន​តាំងពី​កំណើត​ពួក​គេ​មក​ម្ល៉េះ ប្រៀប​ដូច​ពន្លឺ​ភ្លឺ​ផ្លេក​ដូច​ពេជ្រចរណៃ​អាច​ញុំា​ង​ចិត្ត​សត្វលោក​ទាំងឡាយ​ឱ្យ​ត្រេកអរ​សព្វ​ៗ​កាល និង​កម្ចាត់​បង់​នូវ​អពមង្គល​ចេញពី​ជីវិត ។

ដោយ​អានុភាព​នៃ​តេជៈ​បារមី​របស់​អ្នក​កើត​ថ្ងៃនេះ ក៏​អន្ទង់​ចិត្ត​ទេវតា​ទ្រព្យ​ទាំង​១​ម៉ឺន​ចក្កវាឡ​ប្រទាន​សិរី​សួស្តី មាសប្រាក់ ទ្រព្យសម្បត្តិ​ដ៏​មហាសាល​នៅ​ក្នុងថ្ងៃនេះ​ឱ្យ​រុងរឿង​ដោ​យ​សិរី​មង្គល ។ មហា​ធន​ដែល​អ្នក​កើត​ក្នុងថ្ងៃនេះ​ទទួល​បាន​មាន លាភ​សំណាង លាភ​ហេ​ង លាភ​យស លាភ​មាសប្រាក់ និង​លាភ​សរសើរ​អំពី​មហាជន​ជុំ​ទិស លើក​ដួង​ជតា​រា​រាសី​លោក​អ្នក​ឱ្យ​រស់នៅ​ដោយ​សុខសាន្ត​អស់​មួយ​ជីវិត ។

ព្រោះហេតុនោះ បុរស​ស្ត្រី​ដែល​ជា​អ្នក​កើត​ក្នុង​ថ្ងៃ​ទី​២៥ មិថុនា​គប្បី​បួងសួង​លេខ​មហា​លា​ភ​​មហា​សំណាង ២៥៧ ​ឥឡូវនេះ​ដើម្បី​ទទួល​កំណប់ទ្រព្យ​ដ៏​ក្រៃ​លែង ហើយ​រស់នៅ​ជា​សុខ​ដ៏​ឧត្តម​តរៀង​ទៅ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ